វេជ្ជបណ្ឌិតយោធា Huynh Huu Nguyen “អ្នកសង្គ្រោះ” របស់អ្នកជំងឺរាប់ពាន់នាក់រងជំងឺភ្នែកឡើងបាយ

(VOVWORLD) - វេសេនីយ៍ត្រី វេជ្ជបណ្ឌិតឯកទេសកម្រិត ២ Huynh Huu Nguyen ជាប្រធានផ្នែកវះកាត់ឯកទេសជំងឺទូទៅ នៃមន្ទីរពេទ្យយោធាលេខ ១២០ នាយកដ្ឋានភស្តុភារនៃយោធភូមិភាគទី៩ នៅទីក្រុង My Tho ខេត្ត Tien Giang។ លោកមានភាពល្បីល្បាញសម្រាប់បច្ចេកទេសវះកាត់ភ្នែក  នាំមកពន្លឺជូនដល់អ្នកជំងឺជាង ២.៥០០ នាក់ដែលមានជំងឺភ្នែកឡើងបាយ។

វេជ្ជបណ្ឌិតយោធា Huynh Huu Nguyen   “អ្នកសង្គ្រោះ” របស់អ្នកជំងឺរាប់ពាន់នាក់រងជំងឺភ្នែកឡើងបាយ - ảnh 1ជារៀងរាល់ថ្ងៃ បន្ទាប់ពីអស់អ្នកជំងឺ  គ្រូពេទ្យនេះទើបបានសម្រាក  ទោះបីជាយប់ជ្រៅក៏ដោយ  (រូបថត៖ Ngoc Cuong/VOV)

“នាងខ្ញុំសូមអរគុណលោកវេជ្ជបណ្ឌិត Huynh Huu Nguyen ក៏ដូចជាបុគ្គលិកពេទ្យរបស់មន្ទីរពេទ្យដែលតែងតែមានការយកចិត្តទុកដាក់ក្នុងការព្យាបាលដល់រូបខ្ញុំក៏ដូចជាអ្នកជំងឺដទៃទៀតដ។ ប្រជាជនដែលមកទីនេះសុទ្ធតែពេញចិត្តនឹងទម្រង់សេវាកម្ម និងទឹកចិត្តរបស់បុគ្គលិកពេទ្យ ដែលជួយអ្នកជំងឺអស់ពីចិត្តដូចសមាជិកគ្រួសារអញ្ជឹង”។

អ្នកជំងឺ Pham Thi Hoa នៅស្រុក Mo Cay Nam ខេត្ត Ben Tre បន្ទាប់ពីការវះកាត់ phaco រយៈពេល ៣ ថ្ងៃ ភ្នែករបស់អ្នកស្រីអាចមើលឃើញយ៉ាងច្បាស់ដោយមិនចាំបាច់ពាក់វ៉ែនតា។ អ្នកស្រី Hoa គឺជាអ្នកជំងឺភ្នែកឡើងបាយម្នាក់ក្នុងចំណោមអ្នកជំងឺភ្នែកឡើងបាយជាង ២,៥០០ នាក់ដែលត្រូវបានលោកវេជ្ជបណ្ឌិត Huynh Huu Nguyen ជួយពិនិត្យព្យាបាល។ បច្ចេកទេសដែលលោកវេជ្ជបណ្ឌិតវ័យ ៤១ ឆ្នាំរូបនេះបានអនុវត្ត គឺជាបច្ចេកទេស phaco ដែលជាវិធីសាស្ត្រទំនើបនិងនិយមប្រើប្រាស់បំផុត ហើយបច្ចុប្បន្នកំពុងបានអនុវត្តនៅមន្ទីរពេទ្យភ្នែកមជ្ឈិម។

ដោយមានចំណង់ចំណូលចិត្តនឹងវិជ្ជាជីវៈ  លោកវរសេនីយ៍ត្រី វេជ្ជបណ្ឌិត Huynh Huu Nguyen បានស្វែងរកវិធីសាស្ត្រដើម្បីអាចប្រើប្រាស់បច្ចេក វិទ្យានេះដោយខ្លួនឯង។  ការវះកាត់ចំណាយពេលត្រឹមតែ ៥-១០ នាទីប៉ុណ្ណោះ។ បន្ទាប់ពីសម្រាករយៈពេល ១-២ ម៉ោងអ្នកជំងឺនឹងចេញពីពេទ្យទៅផ្ទះវិញដោយភ្នែកភ្លឺ។ នេះជាចំណុចលោតផ្លោះមួយ ដែលបង្កើតនូវការសម្គាល់ក្នុងការងារវិជ្ជាជីវៈរបស់មន្ទីរពេទ្យយោធាលេខ ១២០។ មកទល់នឹងពេលនេះ លោកបានធ្វើការវះកាត់ភ្នែក និង Phaco ដោយជោគជ័យ ដោយនាំយកពន្លឺមកជូនអ្នកជំងឺជាង ២.៥០០ នាក់ដែលមានជំងឺភ្នែកឡើងបាយ។ លោកវេជ្ជបណ្ឌិត Huynh Huu Nguyen បានចែករំលែកថា៖ “ខ្ញុំតែងតែព្យាយាមអស់ពីសមត្ថភាព។ ខ្ញុំទៅធ្វើការពីព្រលឹម រហូតដល់ពេលគ្មានអ្នកជំងឺទៀតទើបខ្ញុំបានសម្រាក ដើម្បីកុំឱ្យបងប្អូនធ្វើដំណើរច្រើនពេក ឬចំណាយប្រាក់ច្រើនក្នុងការធ្វើដំណើរឆ្ងាយ។ ដើម្បីធានាបាននូវគុណភាពនៃការព្យាបាល ខ្ញុំបានអនុវត្តចំណេះដឹងដែលខ្ញុំបានរៀនផងនិងសិក្សាបទពិសោធន៍របស់លោកគ្រូ អ្នកគ្រូ និងសហការីនៅមន្ទីរពេទ្យផ្សេងទៀតផង”។

វេជ្ជបណ្ឌិតយោធា Huynh Huu Nguyen   “អ្នកសង្គ្រោះ” របស់អ្នកជំងឺរាប់ពាន់នាក់រងជំងឺភ្នែកឡើងបាយ - ảnh 2វេជ្ជបណ្ឌិត Huynh Huu Nguyen ពិនិត្យអ្នកជំងឺភ្នែក (រូបថត៖ Ngoc Cuong/VOV)

ដើម្បីលើកកំពស់ចំណេះដឹងវិជ្ជាជីវៈរបស់ខ្លួន ចាប់តាំងពីចាប់ផ្តើមការងារនៅមន្ទីរពេទ្យ (ក្នុងឆ្នាំ ២០០៩) លោក Huynh Huu Nguyen តែងតែខិតខំរៀនសូត្រជានិច្ច។ ក្នុងឆ្នាំ២០១៤ លោកត្រូវបានបញ្ជូនទៅសិក្សាឯកទេស កម្រិតទី ១ បន្ទាប់មកឯកទេសកម្រិតទី ២ ផ្នែកភ្នែក។ វរសេនីយ៍ត្រី វេជ្ជបណ្ឌិត Huynh Huu Nguyen ក៏ចាប់អារម្មណ៍ជាពិសេសលើការស្រាវជ្រាវវិទ្យាសាស្ត្រផងដែរ។ លោកបានបញ្ចប់គម្រោងស្រាវជ្រាវវិទ្យាសាស្ត្រ "វាយតម្លៃប្រសិទ្ធភាពនៃការព្យាបាលភ្នែកស្ងួតចំពោះមនុស្សចាស់ជាមួយ Diquafosol ៣%" និងគម្រោងស្រាវជ្រាវ "វាយតម្លៃលទ្ធផលនៃការវះកាត់ជំងឺភ្នែកឡើងបាយរឹង"។ លោកវរសេនីយ៍ត្រី វេជ្ជបណ្ឌិត Huynh Huu Nguyen បានឲ្យដឹងថា៖ “ប្រសិនបើនៅមានការជឿទុកចិត្តពីអ្នកជំងឺ ខ្ញុំនឹងនៅតែបន្តធ្វើការងារនេះ ហើយបម្រើដោយអស់ពីចិត្ត ដើម្បីផ្តល់ពន្លឺដល់អ្នកជំងឺ”។

ក្នុងភាពជាអ្នកដឹកនាំនិងគ្រប់គ្រង វេសេនីយ៍ត្រី វេជ្ញបណ្ឌិត Nguyen តែងតែផ្តោតការយកចិត្តទុកដាក់លើរាល់ការប្រជុំ ការពិគ្រោះយោបល់ និងការប្រគល់ភារកិច្ចជូនកម្មាភិបាល និងនិយោជិតម្នាក់ៗ រក្សារបបគ្រប់គ្រងយ៉ាងតឹងរ៉ឹង ជាពិសេសរបបកំណត់ត្រាវេជ្ជសាស្ត្រ របបបំពេញកាតព្វកិច្ច វេជ្ជបញ្ជាប្រកបដោយសុវត្ថិភាពនិងសមហេតុផល និងការគ្រប់គ្រងបន្ទប់អ្នកជំងឺ...។

រូបលោកវរៈសេនីយ៍ត្រី វេជ្ជបណ្ឌិត Huynh Huu Nguyen និងផ្នែលវះកាត់ឯកទេសតូទៅ គឺជាចំណុចភ្លឺរបស់មន្ទីរពេទ្យយោធា លេខ ១២០ ទាក់ទងនឹងជំនាញ និងក្រមសីលធម៌វេជ្ជសាស្ត្រ។ លោក Tran Ngoc Cuong កម្មាភិបាលមន្ទីរពេទ្យយោធ លេខ ១២០ បានឲ្យដឹងថា៖ “ក្នុងនាមជាសហការីរបស់ លោក វរៈសេនីយ៍ត្រី វេជ្ជបណ្ឌិត  Nguyen ខ្ញុំពិតជាពេញចិត្តចំពោះចរិតរបស់លោក។ លោកធ្វើការដោយស្មារតីទទួលខុសត្រូវខ្ពស់។ ជារៀងរាល់ថ្ងៃ លោក Nguyen ធ្វើការវះកាត់ពី ១០ ទៅ ២០ ករណី មានថ្ងៃកំពូលលោកអនុវត្តន៍ការវះកាត់ជាង ៣០ករណីដែរ។ បច្ចុប្បន្ន មន្ទីរពេទ្យកំពុងបញ្ជូនវេជ្ជបណ្ឌិតបន្ថែមទៀតទៅសិក្សាផ្នែកជំងឺភ្នែក ដើម្បីជួយដល់ផ្នែលវះកាត់ឯកទេសទូទៅនេះ”។

លោកវរសេនីយ៍ត្រី វេជ្ជបណ្ឌិត ឯកទេសកម្រិត ២ Tran Manh Hung នាយកមន្ទីរពេទ្យយោធលេខ ១២០ មានប្រសាសន៍ថា៖ គំរូលះបង់អស់ពីចិត្តចំពោះអ្នកជំងឺរបស់វរៈសេនីយ៍ឯក វេជ្ជបណ្ឌិត Huynh Huu Nguyen ត្រូវបានរីកសាយភាយពាសពេញមន្ទីរពេទ្យ រួមចំណែកកសាងមន្ទីរពេទ្យយោធាលេខ ១២០ ទៅជាកន្លែងថែទាំសុខភាពដ៏ភ្លឺស្វាងនៅតំបន់ដីសណ្ដទន្លេ Cuu Long ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ