សិប្បករវ័យក្មេងមានចំណង់ចំណូលចិត្តជាមួយគ្រឿងអលង្ការសំរិទ្ធ

(VOVWORLD) - សំរិទ្ធគឺជាវត្ថុដែលស្និទ្ធស្នាលជាមួយប្រជាជនវៀតណាមតាមរយៈរូបចម្លាក់ ចម្លាក់លង្ហិន ឬរបស់របរប្រើប្រាស់ក្នុងផ្ទះ (ថាសលង្ហិន កំសៀវលង្ហិន) គ្រឿងតុបតែង... ឥឡូវនេះ មានសិប្បករវ័យក្មេងម្នាក់កំពុងបន្តកែច្នៃសម្ភារៈសំរិទ្ធប្រពៃណីដោយការឆ្លាក់ធ្វើខ្សែក ស្នៀតសក់ ននិងចិញ្ចៀនដ៏ទំនើប។ នោះគឺលោក Nguyen Duc Anh សិប្បករវ័យក្មេងនៅភូមិ Dai Bai ស្រុក Gia Binh ខេត្ត Bac Ninh (ចាស់)បច្ចុប្បន្នគឺខេត្ត Bac Ninh ដែលជារោងសិប្បកម្មធ្វើគ្រឿងសំរឹទ្ធនៅវៀតណាម មានកម្រាស់ប្រវត្តិសាស្ត្រជាង ៨០០ ឆ្នាំ។

សិប្បករវ័យក្មេងមានចំណង់ចំណូលចិត្តជាមួយគ្រឿងអលង្ការសំរិទ្ធ - ảnh 1សិប្បករវ័យក្មេង Nguyen Duc Anh (រូបថត៖ Kim Lieu/VOV ៥)

“មិនមែនចៃដន្យទេដែលខ្ញុំ ប្រកបអាជីពចម្លាក់សំរឹទ្ធនោះ ព្រោះតាំងពីតូចមក ខ្ញុំបានរស់នៅក្នុងបរិស្ថានភូមិសិប្បកម្ម ធំឡើងជាមួយនឹងសំឡេងដំ និងចោះរបស់ឪពុក។ អាជីពនេះជាអាជីពគ្រួសារ ជាវិជ្ជាជីវៈដែលបន្សល់ពីឪពុកដល់កូន វិជ្ជាជីវៈប្រពៃណីរបស់ភូមិបានដក់ជាប់ក្នុងឈាម ដូច្នេះខ្ញុំធ្វើដោយធម្មជាតិ។ បន្ទាប់ពីមួយរយៈនៃការម៉ាខិតធិញ ប្រមូលបទពិសោធន៍ក្នុងការផ្សព្វផ្សាយផលិតផល ខ្ញុំមានគោលបំណងចង់ឲ្យមុខ របរបនេះមានការអភិវឌ្ឍ ហើយចង់ឱ្យយុវជនច្រើនបានស្គាល់ដល់ ដូច្នេះខ្ញុំបានគិតពីការអនុវត្តទៅនឹងផលិតផលដែលសមស្របនឹងជីវភាពប្រចាំថ្ងៃ”។

នេះជាការចែករំលែករបស់លោក Nguyen Duc Anh (ង្វៀន ឌឹកអាញ់) ជាកុលបុត្រភូមិ Dai Bai អំពីផ្លូវដែលលោកបានដើរ និងភ្ជាប់ជាមួយអាជីពឆ្លាក់សំរិទ្ធ។ មិនដើរតាមមាគ៌ាផលិតផលបែបប្រពៃណីដូចឪពុកទេ Duc Anh អាយុ ៣៥ឆ្នាំ កំពុងស្វែងរកទិសដៅថ្មីសម្រាប់ខ្លួនឯង។ លោកមានគោលបំណងផលិតចេញផលិតផលស្រាល និងតូចដែលអាចអនុវត្តបានក្នុងជីវភាពប្រចាំថ្ងៃ។ ផលិតផលនីមួយៗដូចជា ថាសសំរិទ្ធ គំនូរតុបតែង ថូ ជាចង្កៀងព្យួរ ស្លាបព្រា   ចាន ពែងដាក់ទៀន ជាដើម ត្រូវបានផលិតដោយដៃទាំងស្រុង ប្រកបដោយភាពល្អិតល្អន់។ លើសពីនេះ ក៏មានខ្សែផលិតផលគ្រឿងអលង្ការធ្វើពីសំរឹទ្ធ ធ្វើដោយដៃ ដូចជា ខ្សែក   ក្រវិល ចិញ្ចៀន ស្នៀតសក់ ឬគំនូរសំរឹទ្ធ ទាំងអស់ត្រូវបានឆ្លាក់ដោយបាតដៃពីទង់ដែងសុទ្ធ ដែលបំផុសគំនិតដោយលំនាំបុរាណ និងនិមិត្តសញ្ញានៃវប្បធម៌វៀតណាម។ ផលិតផលទាំងនេះមិនត្រឹមតែមានសោភ័ណភាពបែបបុរាណប៉ុណ្ណោះទេ ថែមទាំងមានសោភ័ណភាពទំនើបទៀតផង សក្តិសមសម្រាប់របៀបរស់នៅរបស់យុវវ័យ។

សិប្បករវ័យក្មេងមានចំណង់ចំណូលចិត្តជាមួយគ្រឿងអលង្ការសំរិទ្ធ - ảnh 2សិប្បករ Nguyen Duc Anh មានគោលបំណងផលិតចេញផលិតផលស្រាលៗតូចៗដែលអាចប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ (រូបថត៖ Kim Lieu/VOV ៥)

“លំនាំក្បូរក្បាច់ទាំងអស់ដែលខ្ញុំរកឃើញក្នុងឯកសារបុរាណគឺគ្រាន់តែជារូបភាព 2D ដែលធ្វើឱ្យផលិតផលខ្វះជម្រៅ។ ពេលខ្ញុំបង្កើតផលិតផល ខ្ញុំត្រូវឆ្លាក់វា ដើម្បីអោយវាលេចធ្លោ ដើម្បីឱ្យផលិតផលមានព្រលឹង។ ខ្ញុំពត់ដោយដៃ ពត់បន្តិចម្ដងៗ ដោយចាត់ទុកដៃរបស់ខ្ញុំជាម៉ាស៊ីនបោះពុម្ព 3D។ ការឆ្លាក់ជាបច្ចេកទេសពិបាកបន្តិច របៀបឆ្លាក់មិនរឹងពេក មិនស្រាលពេក ត្រូវតែមានលំនឹង ទើបស្នាមឆ្លាក់បានស្អាត”។

នៅក្នុងយុគសម័យដែលអ្វីៗអាចត្រូវបានជំនួសដោយម៉ាស៊ីន ភាពមិនល្អឥតខ្ចោះពីស្នាមឆ្លាក់ដោយដៃ ពន្លឺទង់ដែងរិលចាស់ ក្លាយជាសញ្ញាសម្គាល់ដោយឡែក។ នោះគឺជាភាពស្រស់ស្អាតដែលបង្កើតឡើងដោយបាតដៃរបស់សិប្បករតាមពេលវេលាជាមួយនឹងការអត់ធ្មត់និងចំណង់ចំណូលចិត្តចំពោះវិជ្ជាជីវៈ។

ដោយមានបំណងប្រាថ្នាចង់ដណ្តើមយកទីផ្សារក្នុងស្រុក ជាពិសេសអ្នកប្រើប្រាស់វ័យក្មេង លោក Duc Anh និងសហការីបានបង្កើតម៉ាកគ្រឿងអលង្ការសំរឹទ្ធ Tonkin Craft។ គ្រឿងអលង្ការភ្ជាប់ជាមួយការពន្យល់អំពីប្រភពដើមនៃសម្ភារៈ អត្ថន័យនៃលំនាំ និងការបំផុសគំនិតក្នុងការរចនា។ ប្អូន Truong Huong Giang និស្សិតនៅបណ្ឌិតសភាការទូតបានចែករំលែកថា៖ “ខ្ញុំនឹងចូលរួមក្នុងព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌រវាងវៀតណាមនិងជប៉ុននាពេលខាងមុខនេះ ដូច្នេះ ខ្ញុំបានមកសិប្បកម្ម Tonkin Craft ដើម្បីជ្រើសរើសគ្រឿងអលង្ការមួយប្រភេទដែលត្រូវនឹងឈុតអាវផាយប្រពៃ ណី។ ផលិតផលនៅទីនេះមានភាពទំនើបទាន់សម័យ មិនត្រឹមតែស្រស់ស្អាតប៉ុណ្ណោះទេ គ្រឿងអលង្ការនីមួយៗក៏បង្កប់នូវលក្ខណៈវប្បធម៌វៀតណាមផងដែរ។ ដោយស្លៀកសំលៀកបំពាក់ប្រពៃណីរួមផ្សំជាមួយនឹងគ្រឿងអលង្ការលំនាំប្រពៃណី ខ្ញុំចង់ឧទ្ទេសនាមដល់មិត្តជប៉ុនអំពីភាពស្រស់ស្អាតនៃវប្បធម៌ ប្រជាជន និងប្រទេសវៀតណាម”។

សិប្បករវ័យក្មេងមានចំណង់ចំណូលចិត្តជាមួយគ្រឿងអលង្ការសំរិទ្ធ - ảnh 3ផលិតផលទាំងអស់គឺធ្វើឡើងដោយដៃផ្ទាល់ ធ្វើយ៉ាងប៉ិនប្រសប់  (រូបថត៖ Kim Lieu/VOV ៥)

ការរក្សាប្រពៃណីគឺមានតម្លៃមែន ប៉ុន្តែការនាំយកប្រពៃណីនោះហួសព្រំដែនជាតិគឺជាបញ្ហាប្រឈមពិតប្រាកដ។ ក្នុងយុគសម័យបច្ចេកវិទ្យា និងប្រព័ន្ធផ្សព្វផ្សាយសង្គមផ្ទុះឡើង សិប្បករ Duc Anh និងសហការីរបស់ខ្លួន បាន ទាញយកអត្ថប្រយោជន៍ពីវេទិការទាំងនេះ ដើម្បីផ្សព្វផ្សាយទៅកាន់ពិភព លោក។ វេទិកាពាណិជ្ជកម្មអេឡិចត្រូនិកដូចជា Etsy, Amazon Handmade, Instagram, Facebook... បានក្លាយជាហាងនិម្មិតសម្រាប់គ្រឿងអលង្ការសំរឹទ្ធរបស់វៀតណាម ទៅដល់ដៃអតិថិជនរាប់លាននាក់ទូទាំងពិភពលោក។ លោកស្រី Hoang Thanh ទីក្រុងហាណូយ បានចែក រំលែកថា៖“ខ្ញុំពិតជាចូលចិត្តគ្រឿងសិប្បកម្មរបស់សិប្បករ Duc Anh ព្រោះវាបង្ហាញបានវប្បធម៌ និងតម្លៃរបស់ប្រទេស។ ខ្ញុំមានមោទនភាពពេលធ្វើកាដូជូនភ្ញៀវបរទេស។ ផលិតផលដែលផលិតដោយដៃ និងគំនិតរបស់សិប្បករមានតម្លៃណាស់សម្រាប់ខ្ញុំ។ ផលិតផលនោះសក្តិសមនឹងខ្ញុំណាស់សម្រាប់ខ្ញុំឧទ្ទេសនាមទាំងវប្បធម៌និងប្រជាជនវៀតណាម ទៅកាន់មិត្តអន្តរជាតិ”។

ជាមួយនឹងផលិតផលសំរឹទ្ធពិសេស របស់សិប្បករ Duc Anh សិប្បកម្មផលិតសំរឹទ្ធរបស់វៀតណាមជាថ្មីម្តងទៀតបានហួសពីព្រំដែនជាតិ។ នៅទីនោះ មិនត្រឹមតែជាផលិតផលគ្រឿងអលង្ការធ្វើពីសំរិទ្ធសុទ្ធប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវក្តីស្រឡាញ់ចំពោះវិជ្ជាជីវៈ និងចំណង់ចំណូលចិត្តរបស់សិប្បករវ័យក្មេង Duc Anh ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ