សិល្បការិនីឆ្នើម Thuy Dat - អ្នកថែរក្សាសិល្បៈវប្បធម៌ប្រជាប្រិយ
(VOVWORLD) - ក្នុងវ័យជាង ៧០ឆ្នាំ សិល្បការិនី Thuy Dat នៅតែមានការជក់ចិត្តយ៉ាងខ្លាំងជាមួយសិល្បៈ ជាពិសេសសិល្បៈប្រជាប្រិយ ដូចជា៖ ចម្រៀង chèo, xẩm, ca trù, cải lương។ កាលលោកស្រីនៅបំពេញការងារនៅការិយាល័យចម្រៀងប្រ ជាប្រិយ និងតន្ត្រីប្រពៃណី នៃវិទ្យុសំឡេងវៀត ណាម លោកស្រីត្រូវបានគេស្គាល់ថា ជាមនុស្សមានទេពកោសល្យ ព្រោះលោកស្រីអាចច្រៀង Cai Luong, xam, ca tru... ផង ហើយក៏អ្នកនិពន្ធនូវកម្មវិធី "ពិសេស" របស់ស្ថានីយ៍វិទ្យុដូចជា "ចង្វាក់ភ្លេងភាគខាងត្បូង", "ស្រឡាញ់ជានិច្ចចម្រៀងប្រជាប្រិយ", "ដឹងគុណអ្នកប្រសូត្រយើងមក"។ បន្ទាប់ពីបានចូលនិវត្តន៍ នៅឆ្នាំ ២០០៨ លោកស្រីនៅតែផ្សព្វផ្សាយចំណង់ចំណូលចិត្ត ចំពោះសិល្បៈ និងវប្បធម៌ប្រពៃណីរបស់ខ្លួន ដល់មនុស្សជាច្រើនគ្រប់វ័យ។
សមាជិកនៃក្លឹបពុទ្ធសាសនា Lien Hoa ដឹកនាំដោយសិល្បករ Thúy Đạt (រូបថត៖ The Hung/VOV5) |
សិល្បការិនី Thuy Đat បច្ចុប្បន្នជាប្រធានក្លឹបសិល្បៈព្រះពុទ្ធសាសនា Lien Hoa។ ក្នុងក្លឹបមានសមាជិកគ្រប់វ័យអាយុ ចាប់ពីក្មេងអាយុជាង១០ឆ្នាំរហូតដល់និស្សិតដែលទើបបញ្ចប់ការសិក្សា។ ពួកគេជាអ្នកដែលទទួលបានការយកចិត្តទុកដាក់ និងការណែនាំពិសេសពីសិល្បការិនីឆ្នើម Thuy Dat ពីព្រោះសម្រាប់លោកស្រីវិញ នៅពេលដែលយុវវ័យពិតជាស្រឡាញ់តន្ត្រីប្រជា ប្រិយ នោះសិល្បៈប្រជាប្រិយពិតជានឹងត្រូវបានមរតកនិងបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ។ ចែករំលែកភាពរីករាយនៅពេលបានចែករំលែកតម្លៃតន្ត្រីប្រជាប្រិយដល់យុវជន លោកស្រី Thuy Dat បានឲ្យដឹងថា៖ “ខ្ញុំបានបង្កើតថ្នាក់មួយ ដែលមានឈ្មោះថា ៣០៤ ដែលមានក្មេងៗ ចាប់ពីថ្នាក់ទី ១ ឡើងទៅ ពួកគេបានរៀនបទចម្រៀង Xam ដូចជា “Em vui den truong” ដែលខ្ញុំបាននិពន្ធទំនុកច្រៀងថ្មី និង “Ha Thanh 36 pho phuong” ហើយពួកគេក៏ពូកែកោះ phach ផងដែរ។ បច្ចុប្បន្នខ្ញុំកំពុងបង្រៀនក្មេងៗ ៩ នាក់ដោយមិនគិតថ្លៃទាំងស្រុង។ ប្អូនៗនឹងត្រូវបានសម្តែងនៅឆាកផ្សា Dong Xuan ឆាក Ho Van។ ខ្ញុំសង្ឃឹមថា ការច្រៀង Xam នឹងរីកសាយភាយជារៀងរហូតក្នុងចំណោមប្រជាជនក៏ដូចជាជំនាន់ វ័យក្មេងនាពេលបច្ចុប្បន្ននេះ”។
ថ្វីត្បិតតែទួលបានការបង្រៀនពីសិល្បការិនី Thuy Dat ក៏ដោយ ក៏មិត្ត Nguyen Huu Dao ជានិស្សិតនៅសាកលវិទ្យាល័យមួយនៅទីក្រុងហាណូយ មានអារម្មណ៍ស្រឡាញ់សិល្បៈយ៉ាងជ្រាលជ្រៅ ជាពិសេសតម្លៃនៃសិល្បៈប្រជា ប្រិយនិងប្រពៃណី៖ “លោកស្រីតែងមានបំណងចង់ជួយយុវជនដូចពួកយើងទទួលបាននូវតម្លៃប្រជាប្រិយវប្បធម៌ប្រពៃណីដើម្បីរក្សាអត្តសញ្ញាណវប្បធម៌ជាតិ”។
លោកស្រី Gian Thi Xuyen បានចូលរួមនៅក្នុងក្លឹបពុទ្ធសាសនា Lien Hoa ជិត៣ឆ្នាំហើយ ប៉ុន្តែសម្រាប់នាងក្នុងអំឡុងពេលទំនាក់ទំនង និងរៀនសូត្រពីសិល្បការិនីឆ្នើម Thuy Dat នាងហាក់ដូចជាកាន់តែយល់និងកាន់ តែស្រឡាញ់តម្លៃវប្បធម៌ប្រពៃណីរបស់ប្រទេសជាតិកាន់តែច្រើន អាស្រ័យហេតុនេះ ធ្វើឱ្យមានក្តីស្រឡាញ់ចំពោះមាតុភូមិ និងប្រទេសជាតិកាន់តែច្រើនឡើង។
“ខ្ញុំស្រឡាញ់សិល្បៈប្រជាប្រិយខ្លាំងណាស់ ជាពិសេស Xam ហើយខ្ញុំមានឱកាសបានជួបជាមួយសិល្បការិនីឆ្នើម Thuy Dat ដែលបានចូលរួមចំណែកយ៉ាងច្រើនក្នុងសិល្បៈវប្បធម៌ប្រពៃណីដូចជា Cheo, Ca Tru ឬ Cai Luong។ លោកស្រីបានជួយឱ្យខ្ញុំស្រឡាញ់ទម្រង់សិល្បៈនេះកាន់តែច្រើន”។
សិល្បការិនី Thuy Dat ជាមួយនឹងកូនសិស្ស (រូបថត៖ The Hung/VOV5) |
ក្នុងក្លឹបរបស់សិល្បការិនី Thuy Dat មានអ្នកចាស់ច្រើនណាស់ តែនៅ តែឆេះពេញបេះដូង ពេលឈរលើឆាក។ ចំណង់ចំណូលចិត្តនិងសេចក្តីស្រឡាញ់ដ៏ក្តៅគគុករបស់លោកស្រីចំពោះសិល្បៈប្រជាប្រិយ ដែលបាន "បង្កាត់ភ្លើង" ដល់សិល្បករដែលមិនមែនជាអាជីព ទោះបីជាពួកគេមានអាយុច្រើនក៏ដោយ។
លោកស្រី Mai Thi Minh Nguyet សមាជិកនៃក្លឹបសិល្បៈព្រះពុទ្ធសាសនា Lien Hoa ដែលបានរួមរស់ជាមួយសិល្បការិនីឆ្នើម Thuy Dat អស់រយៈពេលជាង ១០ ឆ្នាំ បានសម្តែងថា៖ “ខ្ញុំបានចូលរួមជាមួយក្លឹបជាមួយសិល្បការិនីឆ្នើម Thuy Dat ជាង១០ឆ្នាំហើយ ខ្ញុំពិតជាចូលចិត្តលោកស្រីណាស់ ព្រោះលោកស្រីមានចិត្តស្រឡាញ់និងជក់ចិត្តជាមួយតន្ត្រីបុរាណ ផ្សព្វផ្សាយដល់មនុស្សចាស់និងក្មេង។ ខ្ញុំត្រូវតែទទួលស្គាល់ថា លោកស្រី Thuy Dat ជាអ្នកមានចំណង់ចំណូលចិត្ត ស្រលាញ់តន្ត្រីប្រពៃណីវៀតណាមខ្លាំងណាស់”។
សម្រាប់សិល្បការិនីឆ្នើម Thuy Dat សិល្បៈប្រជាប្រិយ គឺជាគុណតម្លៃស្នូលរបស់ប្រទេសជាតិ តម្លៃទាំងនេះមិនបែងចែករវាងវណ្ណៈឡើយ។ អ្នកណាមក រករិល្បការិនីត្រូវបានស្វាគមន៍និងបង្រៀនដោយអស់ពីចិត្ត។
“ពេលខ្លះអ្នកមករៀនអត់មានលុយទេ ក្រណាស់ ប៉ុន្តែគេស្រលាញ់សិល្បៈប្រជាប្រិយ យកចិត្តចង់រៀន ដូច្នេះខ្ញុំក៏ត្រូវដាក់ចិត្តបង្រៀនដែរ ខ្ញុំក៏ទិញសំលៀកបំពាក់ និងរបស់របរជាច្រើនទៀតឱ្យពួកគេដែរ”។
ដោយបានផ្សាភ្ជាប់នឹងតន្ត្រីប្រជាប្រិយតាំងពីកុមារភាព ដោយសារតែលោកស្រីបានកើតក្នុងគ្រួសារដែលមានប្រពៃណីសិល្បៈ ចំណង់ចំណូលចិត្តយ៉ាងខ្លាំងចំពោះតន្ត្រីប្រជាប្រិយ គឺជាកម្លាំងចិត្តសម្រាប់សិល្បការិនី Thuy Dat ក្នុងការចែករំលែកក្តីស្រឡាញ់ និងចំណេះដឹងផ្នែកតន្ត្រីប្រជាប្រិយដល់សហគមន៍ដោយគ្មានលក្ខខណ្ឌ៕