Thien Cam ៖ អភិវឌ្ឍន៍​សេដ្ឋកិច្ចដោយ​ទេសចរណ៍សមុទ្រ​

(VOVWORLD) - កាលពីមុននេះ ប្រជាជននៅតំបន់សមុទ្រ Thien Cam (ខេត្ត Ha Tinh) ភាគច្រើនរស់នៅដោយប្រកបរបរនេសាទ។ ប៉ុន្តែ នាប៉ុន្មានឆ្នាំថ្មីៗនេះ ឆ្នេរសមុទ្រ Thien Cam បានក្លាយជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញដែលបានគេស្គាល់ដល់ជាច្រើន បង្កើតឱកាសដ៏ល្អសម្រាប់ប្រជាជនក្នុងការផ្លាស់ប្តូរផ្នត់គំនិតពីសេដ្ឋកិច្ចសមុទ្របែបប្រពៃណី ទៅជាការអភិវឌ្ឍសេដ្ឋកិច្ចទេសចរណ៍សមុទ្រ។

យោងតាមលទ្ធផលស្ថិតិរបស់មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Ha Tinh ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៥ ខេត្ត Ha Tinh បានទទួលស្វាគមន៍ភ្ញៀវទេសចរជាង ៣,៧ លាននាក់ មកទស្សនានិងសម្រាកលំហែ ដោយកើនឡើង ៨,១% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៤។

Thien Cam ៖ អភិវឌ្ឍន៍​សេដ្ឋកិច្ចដោយ​ទេសចរណ៍សមុទ្រ​ - ảnh 1ទូកនេសាទចូលចតនៅឆ្នេរសមុត្រ Thien Cam។ រូបថត៖ The Hung/VOV5

តួរលេខទាំងនេះបានបង្ហាញថា Ha Tinh ពង្រីកបានតួនាទីរបស់សហគមន៍ក្នុងការអភិវឌ្ឍទេសចរណ៍ បង្កើតផលិតផលទេសចរណ៍វិសេសវិសាល ប្រកបដោយគុណភាពនិងនិរន្តរភាព ទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករ។

ជាមួយនឹងការវិនិយោគដ៏ត្រឹមត្រូវ ឆ្នេរសមុទ្រ Thien Cam ដែលមានទីតាំងនៅឃុំ Thien Cam ខេត្ត Ha Tinh កំពុងក្លាយជាគោលដៅលេចធ្លោ ដោយទាក់ទាញភ្ញៀវទេសចរជាច្រើនមកទស្សនា។ ក្រោយរយៈពេលជាច្រើនឆ្នាំផ្សារភ្ជាប់ជាមួយមុខរបរនេសាទ ប្រជាជនជាច្រើននៅទីនេះបានតាមទាន់និន្នាការ ផ្លាស់ប្តូរទៅជាគំរូសេដ្ឋកិច្ចទេសចរណ៍សមុទ្រ។

ជាមួយគ្នានេះ សណ្ឋាគារ និងភោជនីយដ្ឋានរាប់សិបកន្លែងរបស់ប្រជាជនក្នុងតំបន់ត្រូវបានបើកសម្ពោធនិងដាក់ឱ្យដំណើរការ។ ក្នុងនោះ មានសណ្ឋាគារមួយចំនួនដែលទើបតែដំណើរការតាំងពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៥ប៉ុណ្ណោះ ប៉ុន្តែបានទទួលស្វាគមន៍ភ្ញៀវទេសចរណ៍យ៉ាងច្រើន នាំមកនូវតម្លៃសេដ្ឋកិច្ចខ្ពស់ដល់ម្ចាស់សណ្ឋាគារ។

Thien Cam ៖ អភិវឌ្ឍន៍​សេដ្ឋកិច្ចដោយ​ទេសចរណ៍សមុទ្រ​ - ảnh 2ភ្ញៀវទេសចរកំពុងហែលទឹកនៅឆ្នេរសមុទ្រ Thien Cam។ រូបថត៖ The Hung/VOV5

លោក Lai Van Hướng ម្ចាស់សណ្ឋាគារ SUNRISE នៅឃុំ Thien Cam ខេត្ត Ha Tinh ជាសណ្ឋាគារថ្មីមួយដែលបានបើកដំណើរការចាប់ពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៥ បានចែករំលែកដោយក្តីរីករាយថា៖ “ក្នុងរដូវទេសចរណ៍កំពុង អ្នកទេសចរត្រូវកក់ទុកមុន បើមិនកក់មុនទេ គឺមិនមានបន្ទប់ទាល់តែសោះ។ ជាឧទាហរណ៍ ផ្ទះខ្ញុំមានបន្ទប់ចំនួន ២០ ប៉ុន្តែនៅថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ គឺពេញទាំងអស់។ ថ្ងៃធម្មតា ពេលខ្លះពេញ ពេលខ្លះក៏អត់ដែរ។ នៅពេលភ្ញៀវមកទីនេះ គ្រប់គ្នាបានវាយតម្លៃថា សមុទ្រពិតជាអស្ចារ្យ ហើយម្ហូបអាហារក៏ឆ្ងាញ់ដែរ”។

ក្រៅពីការសាងសង់ភោជនីយដ្ឋាននិងសណ្ឋាគារ មនុស្សជាច្រើនបានឆ្លៀតពេលរដូវទេសចរណ៍កំពូល ដើម្បីបង្កើនប្រាក់ចំណូល ដោយបើកសេវាកម្មសម្រាប់ភ្ញៀវទេសចរដូចជា៖ បើកហាងកាហ្វេ ភេសជ្ជៈ ល្បេងលេងសម្រាប់កុមារ... ជួយឱ្យឆ្នេរសមុទ្រនេះកាន់តែមានភាពអ៊ូអរជាង។

លោក Nguyen Duc Son បាននាំគ្រួសារទៅកាន់ឆ្នេរសមុទ្រ Thien Cam ជាលើកដំបូង បានដោយចែករំលែក៖ “ថ្ងៃនេះគ្រួសារខ្ញុំបានស្នាក់នៅទីនេះជាថ្ងៃទី ៣ ហើយ។ នេះជាលើកទីមួយហើយដែលខ្ញុំមក Thien Cam ខ្ញុំពិតជាភ្ញាក់ផ្អើលណាស់ ព្រោះទេសភាពសមុទ្រនៅទីនេះស្អាតខ្លាំងណាស់ រលកសមុទ្រស្ងប់ស្ងាត់ សមស្របសម្រាប់កុមារ ហើយកូនៗក៏មានសុវត្ថិភាពពេលហែលទឹក។ លើសពីនេះ ក៏មានម្ហូបអាហារស្រស់ៗ ឈ្ងុយឆ្ងាញ់ ប្រជាជនក៏រួសរាយរាក់ទាក់។ នាពេលរសៀល ខ្ញុំនិងប្រពន្ធតែងតែនាំកូនទៅលេងល្បែងនៅទីនេះ។ កូនៗពិតជាសប្បាយរីកសាយណាស់”។

Thien Cam ៖ អភិវឌ្ឍន៍​សេដ្ឋកិច្ចដោយ​ទេសចរណ៍សមុទ្រ​ - ảnh 3ឆ្នេរធំនៅឆ្នេរសមុទ្រ Thien Cam។ រូបថត៖ The Hung/VOV5

នាពេលយប់ Thien Cam កាន់តែរស់រវើកនិងអ៊ូអរជាង។ ពន្លឺភ្លើងចែងចាំងពាសពេញឆ្នេរខ្សាច់ សម្លេងតន្ត្រី DJ ពន្លឺឡើង ដោយបង្កើតភាពទាក់ទាញពិសេសសម្រាប់ភ្ញៀវទេសចរ។

កាលពីមុននេះ ប្រជាជននៅឃុំ Thien Cam តែងតែ "ចាកចេញពីស្រុកកំណើត" ទៅធ្វើការនៅទីឆ្ងាយ ដើម្បីរកប្រាក់ចំណូល ប៉ុន្តែក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ ឆ្នេរសមុទ្រ Thien Cam ត្រូវបាន "តាមប្រមាញ់" ដោយអ្នកទេសចរជាច្រើនស្គាល់ដល់ ចាប់ពីក្រុមហ៊ុនទេសចរណ៍ រហូតទៅដល់ដំណើរទេសចរណ៍តាមគ្រួសារ។ បរិមាណភ្ញៀវច្រើនក៏ធ្វើឱ្យប្រជាជននៅ Thien Cam អាចផ្តល់សេវកម្ម តាមនោះបង្កើនប្រាក់ចំណូលរបស់គ្រួសារ។

ពីឆ្នេរសមុទ្រនៅតំបន់ជនបទក្រីក្រ បច្ចុប្បន្ននេះ Thien Cam បានក្លាយទៅជាមជ្ឈមណ្ឌលទេសចរណ៍ នាំមកនូវតម្លៃសេដ្ឋកិច្ចថ្មី។ ទេសចរណ៍មិនត្រឹមតែនាំមកនូវប្រាក់ចំណូលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយប្រជាជនផ្លាស់ប្តូរផ្នត់គំនិតផលិតកម្ម ពង្រីកមុខរបរចិញ្ចឹមជីវិត និងលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេជាបណ្ដើរៗ។

Thien Cam ៖ អភិវឌ្ឍន៍​សេដ្ឋកិច្ចដោយ​ទេសចរណ៍សមុទ្រ​ - ảnh 4ឆ្នេរសមុទ្រ Thien Cam កាន់តែរស់រវើកនិងភ្លឺចែងចាំង នៅពេលរាត្រី។ រូបថត៖ The Hung/VOV5

ឆ្នេរសមុទ្រ Thien Cam ជាកន្លែងដែលទូកនៅតែចេញទៅលំហសមុទ្រ ប៉ុន្តែទន្ទឹមនឹងនោះ ភោជនីយដ្ឋាន និងសណ្ឋាគារជាច្រើនត្រូវបានសាងសង់ ហើយភ្ញៀវទេសចរមកទស្សនាកាន់តែកកកុញផងដែរ។ ការផ្លាស់ប្តូរនៃសេដ្ឋកិច្ចសមុទ្រផ្សារភ្ជាប់ទៅ នឹងការអភិវឌ្ឍទេសចរណ៍កំពុងបើកទំព័រថ្មីសម្រាប់តបន់សមុទ្រ Ha Tinh ជួយប្រជាជនឱ្យមានជីវភាពរស់នៅកាន់តែប្រសើរនិងស៊ីវិល័យជាង ហើយរំពឹងទុកលើអនាគតប្រកបដោយនិរន្តរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ