គម្រោងសំខាន់ៗ ដើម្បីអបអរសាទរខួប ៥០ឆ្នាំនៃការ​បង្រួបបង្រួមប្រទេស​ជាតិ

(VOVWORLD) - អបអរសាទរខួបលើកទី ៥០ ទិវារំដោះភាគខាងត្បូងនិងបង្រួបបង្រួមប្រទេសជាតិ (៣០ មេសា ១៩៧៥- ៣០ មេសា ២០២៥) មានគម្រោងសំខាន់ៗជាច្រើននៅទូទាំងប្រទេសកំពុងប្រញ៉ាប់ប្រញាល់ពន្លឿនដំណើរការ បញ្ចប់ការសាងសង់និងបើកសម្ពោធនៅក្នុងខែមេសានេះ ដើម្បីអបអរសាទរទិវាបុណ្យដ៏សំខាន់របស់ប្រទេសជាតិ។

នៅសល់រយៈពេលជាងមួយសប្តាហ៍ទៀតប៉ុណ្ណោះ ស្ថានីយ៍អ្នកដំណើរ T3 អាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat នឹងដាក់ឱ្យដំណើរការជាផ្លូវការ ដោយបម្រើជើងហោះហើរដំបូងមុនការគ្រោងទុក។ នាប៉ុន្មានថ្ងៃនេះ នៅឯការដ្ឋានសាងសង់ស្ថានីយអ្នកដំណើរ T3 អាកាសយានដ្ឋាន Tan Son Nhat ទីក្រុងហូជីមិញ កម្មករកំពុងប្រញ៉ាប់ប្រញាល់ បញ្ចប់ដំណាក់កាលចុងក្រោយជាបន្ទាន់។ លោក Doan Phu Tu កម្មករសំណង់នៅស្ថានីយ T3 អាកាសយានដ្ឋាន Tan Son Nhat ទីក្រុងហូជីមិញ បានឲ្យដឹងថា៖ “យើងខិតខំព្យាយាមធ្វើការទាំងយប់ទាំងថ្ងៃដើម្បីបញ្ចប់ការសាងសង់ឲ្យទាន់ពេលវេលា។ គម្រោងនេះជិតបញ្ចប់ហើយ បងប្អូនកម្មករកំពុងតែខិតខំប្រឹងប្រែងដើម្បីបញ្ចប់ការសាងសង់គម្រោង”

គម្រោងសំខាន់ៗ ដើម្បីអបអរសាទរខួប ៥០ឆ្នាំនៃការ​បង្រួបបង្រួមប្រទេស​ជាតិ - ảnh 1ស្ថានីយ៍អ្នកដំណើរក្នុងស្រុក T3 អាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat ។ រូបថត៖ ACV

ស្ថានីយអ្នកដំណើរ T3 គឺជាគម្រោងសំខាន់ថ្នាក់ជាតិ មានមាត្រដ្ឋានទំនើប។ នៅពេលដាក់ឱ្យដំណើរការ គម្រោងនេះនឹងបង្កើនសមត្ថភាពបម្រើអ្នកដំណើររហូតដល់ ២០លាននាក់ក្នុងមួយឆ្នាំ រួមចំណែកលើកកំពស់គុណភាពសេវាកម្មអាកាសចរណ៍វៀតណាម។ ការសុក្រឹត្យគម្រោងនេះ គឺជាជំហានដ៏សំខាន់មួយ ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍របស់វៀតណាម។ លោក Tran Ngoc Long នាយករងក្រុមប្រឹក្សាគ្រប់គ្រងស្ថានីយអ្នកដំណើរ T3 អាកាសយានដ្ឋាន Tan Son Nhat ទីក្រុងហូជីមិញបានអះអាងថា៖ “បច្ចុប្បន្ន រចនាសម្ពន្ធនៃសំណង់ត្រូវបានសាងសង់ ១០០% និងផ្នែកស្ថាបត្យកម្មសម្រេចបាន ៩៩% ហើយ។ បរិក្ខារអាកាសចរណ៍ដូចជា ខ្សែក្រវ៉ាត់បញ្ជូនឥវ៉ាន់ និងច្រកឡើងយន្តហោះត្រូវបានដំឡើង ១០០% ហើយកំពុងត្រូវបានដំណើរការសាកល្បង។ បើតាមផែនការ ស្ថានីយនឹងបម្រើជើងហោះហើរសាកល្បងលើកដំបូងនៅថ្ងៃទី ១៧ ខែមេសា ហើយដំណើរការជើងហោះហើរពិតប្រាកដនៅថ្ងៃទី ២៤ ខែមេសា និងដាក់សម្ពោធឲ្យប្រើប្រាស់នៅថ្ងៃទី ៣០ ខែមេសា”។

គម្រោងសំខាន់ៗ ដើម្បីអបអរសាទរខួប ៥០ឆ្នាំនៃការ​បង្រួបបង្រួមប្រទេស​ជាតិ - ảnh 2ចំណត់ផ្លូវឆ្លងកាត់ព្រៃភ្នំនិងបឹង នៃខ្សែផ្លូវល្បឿនលឿនខាងជើង-ខាងត្បូង ផ្នែកឆ្លងកាត់ខេត្ត Quang Binh។ រូបថត៖ VOV

ក្នុងពេលជាមួយគ្នានោះ នៅតាមដងផ្លូវឆ្លងកាត់ភ្នំនិងបឹង រូបរាងផ្លូវល្បឿនលឿនខាងជើង-ខាងត្បូង ផ្នែកឆ្លងកាត់ខេត្ត Quang Binh បានលេចចេញជាបណ្តើរៗ។ អ្នកម៉ៅការកំពុងប្រញាប់ប្រញាល់បញ្ចប់ដំណាក់កាលចុងក្រោយដោយកំណត់ការរាប់ថយក្រោយដើម្បីសម្រេចខ្សែផ្លូវសំខាន់ឱ្យទាន់ពេលវេលា សម្រាប់ដាក់ឲ្យដំណើរការនៅថ្ងៃទី ៣០ ខែមេសា។ នៅចំណុចចាប់ផ្តើមនៃគម្រោងសមាសភាគផ្លូវល្បឿនលឿនខាងជើង-ខាងត្បូង ផ្នែក Van Ninh-Cam Lo លោក Luu Tuan Tuan តំណាងក្រុមប្រឹក្សាភិបាលគម្រោងគ្រប់គ្រងគម្រោងផ្លូវហូជីមិញ តំណាងវិនិយោគិននៃគម្រោង Van Ninh – Cam Lo បានឲ្យដឹងថា៖ “ដើម្បីជំនះការលំបាក និងគុណវិបត្តិនៃអាកាសធាតុ បច្ចុប្បន្ន គម្រោងកំពុងពន្លឿនការសាងសង់ជា ៣ វេន ៤ ក្រុម ដោយដាក់ពង្រាយអង្គភាពទាំងអស់នៅការដ្ឋានសាងសង់ ដើម្បីខិតខំបញ្ចប់ការសាងសង់ខ្សែផ្លូវទាំងមូលឲ្យរួចរាល់មុនថ្ងៃទី ៣០ ខែមេសា”

មកទល់ពេលនេះ គម្រោងសំខាន់ៗមួយចំនួនទៀតត្រូវបានបញ្ចប់ជាស្ថាពរ ដើម្បីដាក់ឱ្យដំណើរការក្នុងឱកាសថ្ងៃទី ៣០ ខែមេសា ដូចជា៖ ផ្លូវល្បឿនលឿនខាងជើង-ខាងត្បូងផ្នែក Bai Vot - Ham Nghi ផ្នែក Ham Nghi - Vung Ang ផ្នែក Van Phong - Nha Trang ផ្នែក Cau Rach Mieu 2 ; ផ្លូវក្រោមដីតភ្ជាប់ផ្លូវល្បឿនលឿន Long Thanh - Dau Giay ទៅមហាវិថី Mai Chi Tho ទីក្រុងហូជីមិញជាដើម។

ត្រៀមរៀបចំសម្រាប់ពិធីបើកការដ្ឋានសាងសង់ និងសម្ពោធតាមប្រព័ន្ធអនឡាញក្នុងពេលដំណាលគ្នានៅភូមិភាគទាំងបី ខាងជើង - កណ្តាល - ខាងត្បូង និងគម្រោងធំៗនាថ្ងៃទី ១៩ ខែមេសាខាងមុខ ក្នុងកិច្ចប្រជុំរដ្ឋាភិបាលនាពេលថ្មីៗនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើឱ្យខេត្ត ក្រុង ជំរុញស្មារតី "ល្បឿនលឿនដូចរន្ទះ" នៃយុទ្ធនាការហូជីមិញជាប្រវត្តិសាស្ត្រកាលពី ៥០ ឆ្នាំមុន ដោយលើកកម្ពស់ទំនួលខុសត្រូវខ្ពស់បំផុតក្នុងការបញ្ចប់ការសាងសង់គម្រោងតាមកាលវិភាគ។

"ពិភាក្សាតែធ្វើប៉ុណ្ណោះ  មិនពិភាក្សាថយក្រោយឡើយ។ អង្គភាពសាងសង់ត្រូវតែយល់ច្បាស់អំពីស្មារតីនេះ។ គម្រោងទាំងអស់នៅទូទាំងប្រទេសគឺស្ថិតក្នុងស្មារតីដូចច្នេះ។ ក្រសួង ស្ថាប័ននិងមូលដ្ឋានត្រូវមានភាពសកម្ម សម្របសម្រួលគ្នាទៅវិញទៅមក ចាប់ពីថ្នាក់មជ្ឈឹមដល់ថ្នាក់មូលដ្ឋានត្រូវសម្របសម្រួលគ្នាដើម្បីបង្ហើយគម្រោង”

គម្រោងសំខាន់ៗ ដើម្បីអបអរសាទរខួប ៥០ឆ្នាំនៃការ​បង្រួបបង្រួមប្រទេស​ជាតិ - ảnh 3នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ។ រូបថត៖ VOV

ការដាក់សម្ពោធគម្រោងសំខាន់ៗថ្នាក់ជាតិក្នុងឱកាសខួបលើកទី ៥០ ទិវារំដោះភាគខាងត្បូង (១៩៧៥-២០២៥) មានសារសំខាន់ណាស់ ដែលរួមចំណែកក្នុងការកំណត់រូបរាងនិងឋានៈថ្មីរបស់ប្រទេសជាតិ ក្រោយរយៈពេល៥០ ឆ្នាំនៃការបង្រួបបង្រួមប្រទេសជាតិ។ គម្រោងដែលបានបញ្ចប់ការសាងសង់បានរួមចំណែកលើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ការបង្កើតបរិយាកាសអភិវឌ្ឍន៍ថ្មី និងលើកកម្ពស់ការប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ច។ នេះក៏ជាឱកាសមួយដើម្បីក្រឡែកមើលទៅប្រវត្តិវីរភាពរបស់ជាតិ បង្កើតកម្លាំងចលករសម្រាប់ប្រទេសជាតិបំពេញបេសកកម្មប្រវត្តិសាស្ត្រក្នុងយុគសម័យថ្មី - យោគសម័យស្ទុះឈានទៅ មុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ