English Vietnamese Chinese French German Indonesian Japanese Khmer Korean Laotian Russian Spanish Thai

16°C - 26°C

ទេសចរណ៍ Binh Thuan ស្ទះឈានឡើងក្លាយជាទីមកដល់សម្រាប់ពិភពលោក

(VOVWORLD) - Binh Thuan ជាមួយនឹងគុណសម្បត្តិអំពីសមុទ្រ និងទីមកដល់ទេសចរណ៍គួរឲ្យទាក់ទាញ កំពុងខិតខំ ដើម្បីក្លាយជាគោលដៅនាំមុខគេនៅលើពិភពលោក និងជាប៉ូលកំណើនថ្មី ពោរពេញដោយភាពស្វាហាប់។ Binh Thuan ផ្តោតលើការកែលម្អគុណភាពសេវាកម្ម និងផ្លាស់ប្តូរផលិតផល។

ទេសចរណ៍ Binh Thuan ស្ទះឈានឡើងក្លាយជាទីមកដល់សម្រាប់ពិភពលោក - ảnh 1គម្រោងទេសចរណ៍សម្រាកលំហែកាយជាច្រើនកំពុងបានសាងសង់នៅក្នុងទីក្រុង Phan Thiet (រូបថត៖ Doan Si/VOV)

ទេសចរណ៍ Binh Thuan បានស្តារឡើងវិញ និងរីកចម្រើនយ៉ាងខ្លាំង បន្ទាប់ពីជំងឺរាតត្បាត កូវីដ-១៩។ សកម្មភាពក្នុងឆ្នាំទេសចរណ៍ជាតិ  ២០២៣ "Binh Thuan - ការជួបជុំបៃតង" រួមជាមួយការដាក់ឲ្យដំណើរការខ្សែផ្លូវល្បឿនលឿនចំនួនពីរខ្សែគឺ Phan Thiet - Dau Giay និង Vinh Hao - Phan Thiet បានរួមចំណែកជំរុញទេសចរណ៍ Binh Thuan ស្ទះឈានទៅ មុខជាស្ថាពរ។ ប្រសិនបើក្នុងឆ្នាំ ២០២២ ខេត្ត Binh Thuan ទទួលភ្ញៀវបានចំនួន ៥,៧ លាននាក់ ដល់ឆ្នាំ ២០២៤ ចំនួននេះបានកើនឡើងជិតពីរដង ពោលគឺឈានដល់ ៩,៦៨ លាននាក់។

មិនត្រឹមតែមានគុណសម្បត្តិលើធនធានទេសចរណ៍ ជាមួយនឹងឆ្នេរសមុទ្រលាតសន្ធឹងយ៉ាងល្វឹងល្វើយ ខ្សាច់សស្អាត ទឹកសមុទ្រពណ៌ខៀវស្រងាត់ អាកាសធាតុមានពន្លឺថ្ងៃដ៏កក់ក្តៅប៉ុណ្ណោះទេ Binh Thuan ថែមទាំងមានកត្តាអំណោយផលជាច្រើនផ្សេងទៀតដែលទាក់ទាញអ្នកវិនិយោគទាំងក្នុងនិងក្រៅប្រទេស។ មកទល់នឹងពេលនេះ ខេត្តមានគម្រោងវិនិយោគលើរមណីយដ្ឋានទេសចរណ៍រហូតដល់ ៣៨០ គម្រោង ក្នុងនោះ  គម្រោងចំនួន ១៩៣ បានដំណើរការហើយ។ យោងតាមលោក Vo Hong Thang នាយកផ្នែកសេវាកម្ម និងប្រឹក្សាអភិវឌ្ឍន៍នៃគម្រោង DKRA វៀតណាមថា  Binh Thuan មានគុណសម្បត្តិជាច្រើនក្នុងវិស័យទេសចរណ៍ ជាពិសេសសមុទ្រ។ លើសពីនេះ ការដែលមានផ្លូវល្បឿនលឿនឆ្លងកាត់និងមានអាកាសយានដ្ឋាន Long Thanh (Dong Nai) កំពុងត្រូវបានសាងសង់ជាបន្ទាន់ក៏ជាកត្តាសំខាន់ផងដែរ៖

“នេះគឺជាគុណសម្បត្តិដ៏ធំមួយសម្រាប់ខេត្ត Binh Thuan ក្នុងការទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគមកស្វែងយល់ និងធ្វើការវិនិយោគលើវិស័យជាច្រើន ចាប់ពីវិស័យអចលនទ្រព្យរហូតដល់ឧស្សាហកម្ម។ លើសពីនេះ ការប្រកាសផែនការមេខេត្ត Binh Thuan នឹងជួយអ្នកវិនិយោគមានទិសដៅកាន់តែច្បាស់ជាង  តាមនោះ អ្នកវិនិយោគនឹងកំណត់យ៉ាងច្បាស់នូវតម្លៃ និងតម្រូវការរបស់មូលដ្ឋានដើម្បីអាចឈានដល់ការសម្រេចចិត្ត”។

ទេសចរណ៍ Binh Thuan ស្ទះឈានឡើងក្លាយជាទីមកដល់សម្រាប់ពិភពលោក - ảnh 2ភ្ញៀវបរទេសនៅសារមន្ទីរហូជីមិញ សាខា Binh Thuan (រូបថត៖ Doan Si/VOV)

ដើម្បីទេសចរណ៍ Binh Thuan - Phan Thiet មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងសម្រេចបានស្តង់ដារអន្តរជាតិ ខេត្តផ្តោតលើការអភិវឌ្ឍទីតាំងកម្សាន្ត រមណីដ្ឋាន ទន្ទឹមនឹងការតភ្ជាប់ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការរវាងបណ្តាអាជីវកម្ម។ លោកបណ្ឌិត Tran Du Lich បានអត្ថាធិប្បាយថា Binh Thuan មិនត្រឹមតែជាមជ្ឈមណ្ឌលជាតិអំពីថាមពលស្អាត និងថាមពលកកើតឡើងវិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមជ្ឈមណ្ឌលទេសចរណ៍ជាតិ និងអន្តរជាតិទៀតផង។ Binh Thuan ត្រូវការយុទ្ធសាស្ត្រឃោសនានិងការផ្សព្វផ្សាយខ្លាំងជាង ដើម្បីក្លាយជាទីមកដល់លេខ១នៅតំបន់ភាគខាងត្បូងនេះ៖

“Binh Thuan មានសក្ដានុពលខ្លាំងសម្រាប់ការអភិវឌ្ឍទេសចរណ៍ ជាពិសេសនៅជាប់ជាមួយទីផ្សាទេសចរណ៍ធំគឺទីក្រុងហូជីមិញ។ ខេត្តត្រូវមានការបោះជំហានយ៉ាងទម្លុះទម្លាយចូលក្នុងសសរស្តម្ភកំណើនទេសចរណ៍ ដើម្បីបង្កើនផលិតផលក្នុងស្រុក (GRDP)។ យ៉ាងណាមិញ Binh Thuan គួរតែបង្កើតពាក្យស្លោកថា “Binh Thuan ជាទីមកដល់របស់អាស៊ី និងមានចក្ខុវិស័យសកល”។

ដើម្បីអនុវត្តន៍ជាក់ស្តែងនូវចំណុចនេះ Binh Thuan បានសម្របសម្រួលជាមួយអង្គភាពប្រឹក្សា McKinsey ដើម្បីបង្កើតគម្រោងទិសដៅអភិវឌ្ឍន៍ទេសចរណ៍ ឬគម្រោង NovaWorld Phan Thiet ជាមួយនឹងមុខងាដែលនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់សហគមន៍ ក្នុងគោលបំណងធ្វើឱ្យ Phan Thiet ក្លាយជាគោលដៅទេសចរណ៍ MICE និង Wellness ឈានមុខគេរបស់ពិភពលោកនៅឆ្នាំ ២០៤៥។ បច្ចុប្បន្ននេះ Binh Thuan បានបង្កើតឡើងនូវផលិតផលទេសចរណ៍ថ្មីៗ និងគោលដៅទេសចរណ៍ថ្មីៗជាច្រើន។ តំបន់ផលិតកម្មកសិកម្មនៅតំបន់ជនបទក៏ត្រូវបានលើកទឹកចិត្តឱ្យចូលរួម និងគាំទ្រសកម្មភាពនានា ដើម្បីបម្រើតម្រូវការទេសចរណ៍។

ក្នុងពិធីប្រកាសផែនការមេខេត្ត Binh Thuan ដំណាក់កាល ២០២១ - ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៥០ ឧបនាយករដ្ឋមន្ត្រីលោក Tran Hong Ha បានអះអាងថា ទេសចរណ៍នឹងក្លាយជាវិស័យសេដ្ឋកិច្ចសំខាន់ ធ្វើឱ្យ Binh Thuan ក្លាយជាគោលដៅទាក់ទាញលើផ្លូវបេតិកភណ្ឌ។ ផលិតផលទេសចរណ៍របស់ខេត្តផ្តោតលើក្រុមសំខាន់ៗចំនួនបួន ជាពិសេសទេសចរណ៍សមុទ្រ ផ្សាភ្ជាប់នឹងការរុករកកីឡាសមុទ្រ ការថែទាំសុខភាព និងការសម្រាកលំហែកាយ៖

“Binh Thuan អាចជ្រើសរើសគោលដៅដោយមានការរួមបញ្ចូលនៃវិស័យដែលជួយគ្នាទៅវិញទៅមកដោយសុខដុមរមនា្យ។ ក្នុងនោះការអភិវឌ្ឍរមណីយដ្ឋានសម្រាកលំហែកាយ សេវាថែទាំសុខភាព បញ្ហាកីឡា និងទេសចរណ៍សមុទ្រ។ ជាពិសេសសម្រាប់ខេត្ត Binh Thuan ធនធានវប្បធម៌គឺជាប្រភពបំផុសគំនិតពិសេស។ នៅទីនេះខ្ញុំចង់និយាយអំពីការងារអភិរក្សដែលទាក់ទងនឹងអេកូទេសចរណ៍សមុទ្រ ព្រៃឈើ និងវប្បធម៌ដ៏វិសេសវិសាលរបស់បណ្តាជនជាតិ”។

ជាមួយធម្មជាតិ នឹងអាកាសធាតុអំណោយផលសម្រាប់សកម្មភាពទេសចរណ៍ពេញមួយឆ្នាំ រួមជាមួយនឹងការវិនិយោគសមកាលកម្មលើហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ Binh Thuan មានលក្ខខណ្ឌទាំងអស់ដើម្បីក្លាយជា "ឋានសួគ៌"ទេសចរណ៍។ ការអភិវឌ្ឍនទេសចរណ៍មិនត្រឹមតែធ្វើឱ្យខេត្ត Binh Thuan ក្លាយជា “កន្លែងគួរជាទីរស់នៅ” ប៉ុណ្ណោះទេ ថែមទាំងជាកម្លាំងចលករដ៏សំខាន់សម្រាប់ខេត្តស្ទុះឈានឡើងក្នុងដំណាក់កាលថ្មី ជាប៉ូលកំណើនសេដ្ឋកិច្ចយ៉ាងស្វាហាប់នៃតំបន់ឆ្នេរភាគកណ្តាលប៉ែកខាងត្បូង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ