វៀតណាមតភ្ជាប់ AI និងបច្ចេកវិទ្យាសឺម៉ីកុងឌុចទ័រសកល

(VOVWORLD) - ឧស្សាហកម្មសឺម៉ីកុងឌុចទ័រ (semiconductor) និងបញ្ញាសិប្បនិម្មិត (AI) កំពុងបើកចេញឱកាសទម្លុះទម្លាយសម្រាប់វៀត ណាម។ ដើម្បីបញ្ជាក់អំពីតួនាទីរបស់វៀតណាមក្នុងខ្សែសង្វាក់តម្លៃឧស្សាហកម្មសឺម៉ីកុងឌុចទ័រនិងបញ្ញាសិប្បនិម្មិតសកល ទន្ទឹមនឹងយុទ្ធសាស្ត្រនិងយន្តការគោលនយោបាយ វៀតណាមបានខិតខំក្លាយជាគោលដៅដែលទាក់ទាញ "ប្រទេសមហាអំណាច" ឱ្យយកចិត្តទុកដាក់ ចែករំលែកបទពិសោធន៍ និងទាញយកអត្ថប្រយោជន៍ពីរលកផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់សកល។

វៀតណាមតភ្ជាប់ AI និងបច្ចេកវិទ្យាសឺម៉ីកុងឌុចទ័រសកល - ảnh 1លោក Vu Quoc Huy នាយកមជ្ឈមណ្ឌលនវានុវត្តន៍ជាតិ (រូបថត៖ កាសែត Nhan Dan)

នាពេលកន្លងមកនេះ វៀតណាមបានជំរុញកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍវិស័យ សឺម៉ីកុងឌុចទ័រ និង AI ជាមួយបណ្តាប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឍន៍លើពិភពលោក តាមទម្រង់ជាច្រើន ក្នុងនោះមានការរៀបចំសន្និសីទ សិក្ខាសាលា និងការតាំងពិព័រណ៍អន្តរជាតិ។ សន្និសីទអន្តរជាតិស្តីពី “បញ្ញាសិប្បនិមិត្តនិងសឺម៉ីកុងឌុចទ័រ រឆ្នាំ ២០២៥” (AISC ២០២៥) ក្រោមប្រធានបទ “ស្ថាបនាអនាគត៖ តភ្ជាប់បច្ចេកវិទ្យា AI និងនិងសឺម៉ីកុង ឌុច ទ័រសកល” ដោយវៀតណាមរៀបចំឡើង ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៥ នៅទីក្រុងហាណូយនិងទីក្រុង Da Nang គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពទាំងអស់នេះ។

សន្និសីទអន្តរជាតិ AISC ២០២៥ បានប្រមូលផ្តុំថ្នាក់ដឹកនាំ និងអ្នកជំនាញជាង ១.០០០ នាក់មកពីសាជីវកម្មបច្ចេកវិទ្យាធំៗដូចជា៖ Google DeepMind, IBM, Intel, TSMC, Samsung, MediaTek, Tokyo Electron, Panasonic, Qorvo, Marvell... រួមជាមួយនឹងសាជីវកម្មបច្ចេកវិទ្យាឈានមុខជាច្រើនទៀតមកពីជ្រលង Silicon (សហរដ្ឋអាមេរិក) និងប្រទេសអភិវឌ្ឍន៍ សេដ្ឋកិច្ចធំៗជាច្រើន។ AISC ២០២៥ ផ្តោតលើខ្លឹមសារ AI ថ្មីបំផុត និងពេញនិយមបំផុតក្នុងការផ្លាស់ប្តូរការរចនា និងការផលិតបន្ទះឈីប និងសក្តានុពលនៃស្ថាបត្យកម្មសឺម៉ីកងឌុចទ័ជឿនលឿន។ ការរបចំព្រឹត្តិការណ៍នេះក្នុងគោលបំណងអះអាងថា វៀតណាមបានបំពេញគ្រប់លក្ខខណ្ឌ ដើម្បីត្រៀមខ្លួនស្វាគមន៍ និងសហប្រតិបត្តិការជាមួយដៃគូនានាជុំវិញពិភពលោកលើវិស័យសឺម៉ីកុងឌ័ចទ័និងបញ្ញាសិប្បនិមិត្ត AI។ ក្នុងនាមជាសហអ្នករៀបចំព្រឹត្តិការណ៍នេះ ប្រធានមជ្ឈមណ្ឌលច្នៃប្រឌិតជាតិ លោក Vu Quoc Huy បានអះអាងថា៖ “យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាមដំណាក់កាល ២០២១-២០៣០បានកំណត់ថា វៀត ណាមត្រូវតែតាមទាន់ និងរួមដំណើរអភិវឌ្ឍន៍ជាមួយពិភពលោក ដោយ ផ្តោតលើវិស័យនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ ដូចជា AI, blockchain ជាដើម។ វៀតណាមបានលើកទឹកចិត្ត និងវាយតម្លៃខ្ពស់ចំពោះអាជីវកម្មដែលវិនិយោគនៅវៀតណាម ដោយនាំយកបច្ចេកវិទ្យាសម្រាប់វិស័យនេះ”។

យោងតាមស្ថិតិ ការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅក្នុងប្រទេសវៀតណាមបានកើនឡើងជាលំដាប់រៀងរាល់ត្រីមាស ដែលក្នុងនោះលំហូរទុនដែលមានគុណភាពខ្ពស់ក្នុងវិស័យឧស្សាហកម្ម ៤.០ ស្រូបយកសមាមាត្រធំ។ កាលពីចុងឆ្នាំមុន សាជីវកម្ម NVIDIA សហរដ្ឋអាមេរិក ដែលជាសាជីវកម្មរចនា និងផលិតបន្ទះឈីបសឺម៉ីកុងឌុចទ័ធំបំផុតរបស់ពិភព លោក បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយវៀតណាមដើម្បីបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត (AI) និងមជ្ឈមណ្ឌលទិន្នន័យបញ្ញាសិប្បនិមិត្ត AI នៅក្នុងប្រទេសវៀតណាម។ យោងតាមលោកស្រី Coke-Hamilton នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ វិនិយោគិនមើលឃើញយ៉ាងច្បាស់ថា វៀតណាមមានសកម្មភាពជាក់ស្តែង ដោយត្រៀមខ្លួនជាស្រេចដើម្បីទាក់ ទាញគម្រោងពីអ្នកវិនិយោគ៖

“វៀតណាមបានក្លាយជាមជ្ឈមណ្ឌលមួយក្នុងចំណោមមជ្ឈមណ្ឌលបច្ចេក វិទ្យាព័ត៌មាននិងនវានុវត្តន៍ដែលរីកចម្រើនលឿនបំផុតនៅអាស៊ី។ ជាមួយនឹងកម្លាំងពលកម្មដែលមានសមត្ថភាពខ្ពស់ និងកិច្ចព្រមព្រៀងពាណិជ្ជ កម្មរឹងមាំ វៀតណាមបាននាំមកឱកាសសម្រាប់អាជីវកម្មវិនិយោគលើ បច្ចេកវិទ្យា។ រដ្ឋាភិបាលវៀតណាមបានវិនិយោគយ៉ាងច្រើនលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ដូចជាកម្មវិធីពពកកុំព្យូទ័រ មជ្ឈមណ្ឌលទិន្នន័យ

ធំៗនៅទីក្រុងធំៗដូចជាទីក្រុងហាណូយ ទីក្រុងហូជីមិញនិងទីក្រុងដាណាងជាដើម។ លើសពីនេះ វៀតណាមក៏កំពុងសាងសង់កំពង់ផែទឹកជ្រៅ ផ្លូវ ហាយវេទំនើប បណ្តាញអគ្គិសនី ទីក្រុងឆ្លាតវៃជាដើម ដែលធ្វើឲ្យសកម្មភាពវិនិយោគកាន់តែមានភាពជឿជាក់ និងមានប្រសិទ្ធភាពជាង”។

យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់វៀតណាមបានកំណត់ការវិនិយោគក្នុងការអភិវឌ្ឍឧស្សាហកម្មសឺម៉ីកុងឌុចទ័រនិងបញ្ញាសិប្បនិមិត្ត AI មិនត្រឹមតែអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងជាមូលដ្ឋានគ្រឹះក្នុងការលើកកំពស់សមត្ថភាពប្រកួតប្រជែង ជួយប្រទេសជាតិស្ទុះឈានទៅមុខក្នុងយុគសម័យឌីជីថលផងដែរ។ លោក Le Nam Trung អនុប្រធាននាយកដ្ឋានឧស្សាហកម្មព័ត៌មាន និងផ្សព្វផ្សាយបានឲ្យដឹងថា៖ “វៀតណាមចូលរួមគ្រប់ដំណាក់កាលនៃខ្សែសង្វាក់ផ្គត់ផ្គង់សឺម៉ីកុងឌុចទ័សកល ដោយឈរលើគោលការណ៍ផលប្រយោជន៍បូក ១។ ជាពិសេស វៀតណាមខិតខំក្លាយជាគោលដៅសម្រាប់ប្រទេសនិងអង្គការក្នុងខ្សែសង្វាក់ផ្គត់ផ្គង់នេះ ទាក់ទាញ សហគ្រាស សឺម៉ីកុងឌុចទ័រឈានមុខគេលើពិភពលោកមកបណ្តាក់ទុននៅវៀតណាម។ នេះគឺជាភាពខុសគ្នាក្នុងការគិតគូរយុទ្ធសាស្ត្រជាតិរបស់វៀតណាម បើធៀបនឹងប្រទេសជាច្រើនទៀត។ ប្រទេសភាគច្រើនបង្កើតយុទ្ធសាស្ត្រដោយផ្អែកលើវិធីសាស្រ្តដែលផ្តោតលើដំណាក់កាលជាប្រៀបខ្លាំងមួយចំនួន ខណៈពេលដែលវៀតណាមចូលរួមយ៉ាងសកម្មក្នុងគ្រប់ដំណាក់កាលនៃខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងលក្ខណៈមួយជំហានម្តងមួយៗ ដោយទាញយកផលប្រយោជន៍ពីនិន្នាការសកល”។

សន្និសីទ AISC ២០២៥ បានមើលឃើញរាល់ជំហានថ្មីនៃកិច្ចសហប្រតិបត្តិការរបស់វៀតណាមលើវិស័យសឺម៉ីកុងឌុចទ័រនិង AI ដូចការដែលវៀតណាមបានចូលរួមជាផ្លូវការសម្ព័ន្ធ AI សកល ជាមួយនឹងបេសកកម្មជំរុញការច្នៃប្រឌិតបើកចំហក្នុងការអភិវឌ្ឍន៍ AI។ កិច្ចព្រមព្រៀងជាច្រើនផ្សេងទៀតក៏ត្រូវបានចុះហត្ថលេខារវាងសហគ្រាសវៀតណាម និងដៃគូបរទេស ដែលជាមូលដ្ឋានសម្រាប់វៀតណាមចូលរួមយ៉ាងស៊ីជម្រៅក្នុងខ្សែសង្វាក់តម្លៃសកលក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ