English Vietnamese Chinese French German Indonesian Japanese Khmer Korean Laotian Russian Spanish Thai

21°C - 24°C

ការបង្រួមខេត្ត/ក្រុង៖ ឱកាសពង្រីក​បរិយាកាសអភិវឌ្ឍន៍​សម្រាប់សេដ្ឋកិច្ចសមុទ្រ

(VOVWORLD) - វៀតណាមកំពុងស្ថិតក្នុងដំណើរការបង្រួមខេត្ត/ក្រុង។ ជាមួយនឹងឆ្នេរសមុទ្រដ៏វែងអន្លាយ ការបង្រួមបណ្តាខេត្ត/ក្រុងជាប់សមុទ្រជាមួយខេត្តនៅលើអាងទន្លេមិនត្រឹមតែដោះស្រាយការលំបាកក្នុងការគ្រប់គ្រងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតលក្ខខណ្ឌសម្រាប់តំបន់នីមួយៗ ពង្រីកលក្ខណៈវិសេសវិសាលនៃសេដ្ឋកិច្ចនិងវប្បធម៌របស់ខ្លួន ជាពិសេសការពង្រីកបរិយាកាសអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រទៀតផង។

យោងតាមលទ្ធផលស្ថិតិ ជារៀងរាល់ផ្ទៃដី ១ គីឡូម៉ែត្រការ៉េ មានតំបន់សេដ្ឋកិច្ចផ្តាច់មុខជិត ៣ គីឡូម៉ែត្រការ៉េ។ សម្រាប់ផ្ទៃដី  ១០០ គីឡូម៉ែត្រការ៉េ មានឆ្នេរសមុទ្រប្រវេង ១ គីឡូម៉ែត្រ។ ច្រកទន្លេជាង ១១៤ ហូរចូលសមុទ្រ ហើយជារាងរាល់២០គីឡូម៉ែត្រនៃឆ្នេរសមុទ្រ គឺមានច្រកទន្លេសំខាន់មួយដែរ។ ទន្ទឹមនឹងនោះ មានកោះតូចធំជាង ៣.០០០កោះ ដែលប្រមូលផ្តុំនៅតំបន់ជិតឆ្នេរសមុទ្រ និងប្រជុំកោះចំនួនពីរគឺ Hoang Sa និង Truong Sa ។ ប្រជាជននៅតាមឆ្នេរសមុទ្រមានចំនួនជិត ៥០ លាននាក់ ស្មើនឹង ៥១% នៃចំនួនប្រជាជនសរុបរបស់ប្រទេសទាំងមូល។ ទាំងនេះគឺជាលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រដ៏រឹងមាំនិងនិរន្តរភាព។

ការបង្រួមខេត្ត/ក្រុង៖ ឱកាសពង្រីក​បរិយាកាសអភិវឌ្ឍន៍​សម្រាប់សេដ្ឋកិច្ចសមុទ្រ - ảnh 1កំពង់ផែសមុទ្រ Quy Nhon នៅកណ្តាលទីក្រុង Quy Nhon។ រូបភាព៖ Nguyen Phan Dung Nhan/VTC News

យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃសេដ្ឋកិច្ចសមុទ្ររបស់វៀតណាមដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ បានអះអាងពីឋានៈ និងសារៈសំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ ទន្ទឹមនឹងនោះកំណត់ភារកិច្ចនាំវៀតណាម ក្លាយជាប្រទេសខ្លាំងមាំមួនពីកោះសមុទ្រ។ ទស្សនៈនិងគោលការណ៍នេះបន្តត្រូវបានអនុវត្តន៍ជាក់ស្តែងក្នុងការរៀបចំនិងបង្រួមក្បាល់ម៉ាស៊ីននាបច្ចុប្បន្ន។ តាមទស្សនៈរបស់អ្នកស្រាវជ្រាវ សាស្ត្រាចារ្យបណ្ឌិត Vu Minh Giang បានវិភាគថា៖ “ជាឧទាហរណ៍ បណ្តាខេត្តដែលមានលក្ខណៈស្រដៀងគ្នានៃតំបន់ដីសណ្ដទន្លេក្រហម។ មានខេត្តធំៗដែលមិនជាប់សមុទ្រ។ ប្រសិនបើត្រូវបានបង្រួមជាមួយខេត្តដទៃទៀត ការសម្របសម្រួលសេដ្ឋកិច្ចសង្គមនៃខេត្តថ្មីនោះ នឹងមានភាពរលូនជាង មានដីធ្លីសម្បូរបែប និងមានសក្តានុពលសម្រាប់ការអភិវឌ្ឍន៍។ រដ្ឋាភិបាលអាចសម្របសម្រួលធនធានដីធ្លី និងលើកកម្ពស់ប្រពៃណីវប្បធម៌ផងដែរ”

ខេត្ត Phu Yen, Khanh Hoa និង Ninh Thuan គឺជាខេត្តជាប់មាត់សមុទ្រទាំង៣ ដែលសុទ្ធតែផ្តោតលើការអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ ប៉ុន្តែ ពីទស្សនៈនៃការទាក់ទាញទេសចរណ៍សមុទ្រនាពេលថ្មីៗនេះ លោក Nguyen Tan Tuan ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa បានចាត់ទុកថា ខេត្តទាំងបីនេះមិនទាន់ទាញយកជាអតិបរមានូវគុណសម្បត្តិលេចធ្លោ ដើម្បីបោះជំហានទម្លុះទម្លាយនៅឡើយទេ៖ “ខេត្តទាំង៣ មិនមានលក្ខណៈពិសេសផ្ទាល់ខ្លួនឡើយ ហើយមិនទាក់ទាញភ្ញៀវទេសចរដែរ។ ខេត្តទាំងនេះ សុទ្ធតែរៀបចំព្រឹត្តិការណ៍ស្រដៀងគ្នាជាច្រើនដូចជា ការប្រណាំងទូក ការជិះស្គី និងទេសចរណ៍សមុទ្រ។ ផលិតផលទេសចរណ៍ស្រដៀងគ្នានេះ ពិតជាពិបាក់ជំរុញការអភិវឌ្ឍន៍ទេសចរណ៍”។

ចែករំលែកមតិដូចគ្នា លោកសាស្ត្រាចារ្យរង បណ្ឌិត Le Chi Cong ប្រធានដេប៉ាតឺម៉ង់ទេសចរណ៍ មហាវិទ្យាល័យ Nha Trang ក៏បានចាត់ទុកថា គោលដៅចុងក្រោយនៃការបង្រួមក្បាល់ម៉ាស៊ីន គឺបង្កលក្ខណៈងាយស្រួលជាអតិបរមាសម្រាប់ការតភ្ជាប់ក្នុងតំបន់ដើម្បីអភិវឌ្ឍន៍ ពង្រីកប្រៀបខ្លាំងនៃតំបន់នីមួយៗ ដើម្បីបង្កើតផលិតផលទេសចរណ៍ពិសេស ខុសប្លែក និងគួរឲ្យទាក់ទាញ៖ “គោលដៅមានលក្ខណៈស្រដៀងគ្នា ផលិតផលទេសចរណ៍មិនមានលក្ខណៈប្លែកៗ មិនអាចពង្រីកប្រៀបខ្លាំងរបស់មូលដ្ឋានបានឡើយ។ ប្រសិនបើបង្រួមទៅជាតំបន់តែមួយ យើងអាចអភិវឌ្ឍយ៉ាងខ្លាំងក្លា ជៀសវាងការជិះជាន់គ្នាលើផលិតផលទេសចរណ៍។ ការតភ្ជាប់គឺជានិន្នាការជៀសមិនរួចដែលបង្កើតកម្លាំងសមូហភាព ជួយប្រកួតប្រជែងជាមួយគោលដៅទេសចរណ៍លំដាប់ពិភពលោក”

ការបង្រួមខេត្ត/ក្រុង៖ ឱកាសពង្រីក​បរិយាកាសអភិវឌ្ឍន៍​សម្រាប់សេដ្ឋកិច្ចសមុទ្រ - ảnh 2សាស្ត្រាចារ្យ បណ្ឌិត Vu Minh Giang - ប្រធានក្រុមប្រឹក្សាវិទ្យាសាស្ត្រនិងបណ្តុះបណ្តាល (សាកលវិទ្យាល័យជាតិហាណូយ)។ រូបថត៖ VOV

យោងតាមលោកបណ្ឌិត Nguyen Sy Dung អតីតអនុប្រធានខុទ្ទកាល័យរដ្ឋសភា ការជ្រើសរើសបង្រួមខេត្ត/ក្រុងគឺផ្អែកលើគោលការណ៍៖ ទាញយកអត្ថប្រយោជន៍នៃតំបន់ គោរពតម្លៃស្នូល ជំរុញការតភ្ជាប់និងអន្តរកម្មរវាងអង្គភាពនានា។ ជាទូទៅ ការរៀបចំនិងបង្រួមខេត្ត/ក្រុងចំណុះមជ្ឈិម(និងថ្នាក់មូលដ្ឋាន) នៅពេលនេះ គឺជាវិធីសាស្រ្តមួយដើម្បី "រៀបចំតំបន់ដែនដីឡើងវិញ" បម្រើការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាពនិងនិរន្តរភាពក្នុងបរិបទនៃដែលមានអន្តរាគមន៍កាន់តែខ្លាំងឡើងនៃការផ្លាស់ប្តូរឌីជីថល និងបញ្ញាសិប្បនិម្មិត (AI)។ លោក Nguyen Sy Dung បានមានប្រសាសន៍ថា៖  “សញ្ញានៃយុគសម័យដែលជំរុញឱ្យយើងធ្វើការបង្រួមខេត្ត/ក្រុងនោះ គឺយុគសម័យបច្ចេកវិទ្យា យុគសម័យឌីជីថល។ ក្នុងយុគសម័យឌីជីថល ចម្ងាយស្ទើរតែរលាយបាត់ទៅហើយ ដោយផ្អែកលើមូលដ្ឋានគ្រឹះនៃវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា យើងមិនចាំបាច់ទទួលយកនិងបែងចែកអង្គភាពរដ្ឋបាលច្រើនពេកទេ ប៉ុន្តែគ្រាន់តែត្រូវការការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពជាង”

ជាមួយនឹងវិធីសាស្រ្តបែបនេះ ផែនការបង្រួមខេត្ត/ក្រុងឆ្នេរសមុទ្រជាមួយបណ្តាខេត្តក្នុងអាងទន្លេ នឹងនាំមកនូវប្រសិទ្ធភាព និងសុពលភាពក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្ររបស់វៀតណាម។ ការបង្រួមនេះ នឹងទាញយកអត្ថប្រយោជន៍ពីលក្ខណៈគ្មានដែនកំណត់នៃតំបន់អេកូឡូស៊ីធម្មជាតិ ជួយបង្រួបបង្រួមអភិបាលកិច្ចរដ្ឋនៃខេត្តជាប់មាត់សមុទ្រដែលទើបបង្រមថ្មី បង្កើតកន្លែងបរិយាកាសបើកចំហ សេរី និងទាក់ទាញការវិនិយោគបន្ថែមទៀតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ