សន្ទស្សន៍សមត្ថ​ភាពប្រកួតប្រជែងថ្នាក់ខេត្ត PCI៖ តម្រូវការបន្ទាន់ក្នុងបរិបទថ្មី

(VOVWORLD) - សមត្ថភាពប្រកួតប្រជែងថ្នាក់ខេត្ត (PCI) ជាសន្ទស្សន៍ដែលវាស់វែង និងវាយតម្លៃគុណភាពជាក់ស្តែងនៃការគ្រប់គ្រងសេដ្ឋកិច្ចរបស់ខេត្ត ក្រុងនានានៅវៀតណាម ត្រូវបានអនុវត្តដោយសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) សម្របសម្រួលជាមួយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) នៅប្រទេសវៀតណាមចាប់តាំងពីឆ្នាំ ២០០៥។ ក្រោយរយៈពេល ២០ឆ្នាំ សន្ទស្សន៍នេះបានបង្កើនតួនាទីនិងលក្ខខណ្ឌ ក្នុងបរិបទថ្មី ដោយមានគោលដៅកែលម្អបរិយាកាសអាជីវកម្ម និងជំរុញកំណើនសេដ្ឋកិច្ច។

ក្រោយរយៈពេល ២០ឆ្នាំ ធ្វើជារង្វាស់កំណែទម្រង់បរិយាកាសអាជីវកម្មនៅតាមមូលដ្ឋាន សន្ទស្សន៍ PCI បានក្លាយជាឧបករណ៍សន្ទនាប្រចាំឆ្នាំរវាងសហគមន៍ធុរកិច្ចនិងអាជ្ញាធរមូលដ្ឋាន ជាកន្លែងដែលសហគ្រាសបញ្ចេញសំលេងពីការអនុវត្តជាក់ស្តែង ហើយអាជ្ញាធរមូលដ្ឋានផ្ទៀងស្តាប់និងធ្វើសកម្មភាព។

ជាក់ស្តែង នាពេលកន្លងទៅ PCI បានអមដំណើរកំណែទម្រង់ការគ្រប់គ្រងសេដ្ឋកិច្ចរបស់មូលដ្ឋាន ជំរុញការកែលម្អបរិយាកាសអាជីវកម្មពីកម្រិតមូលដ្ឋាន។ តាមនោះ ក៏បានជំរុញការអភិវឌ្ឍវិស័យសេដ្ឋកិច្ចឯកជននៅតាមមូលដ្ឋានផងដែរ។

សន្ទស្សន៍សមត្ថ​ភាពប្រកួតប្រជែងថ្នាក់ខេត្ត PCI៖ តម្រូវការបន្ទាន់ក្នុងបរិបទថ្មី - ảnh 1ជាលើកដំបូង ទីក្រុង Hai Phong បានឡើងដល់កំពូលតារាងរៀបចំណាត់ថ្នាក់ PCI។ រូបថត៖ VOV

ប្រសិនបើពីគ្រាដំបូង សន្ទស្សន៍ PCI ត្រូវបានបង្កើតឡើងពីក្រុមលក្ខណៈវិនិច្ឆ័យថេរតែប៉ុណ្ណោះ ប៉ុន្តែក្នុងបរិបទថ្មីនាពេលបច្ចុប្បន្ន នៅពេលដែលគោលដៅកំណើនសេដ្ឋកិច្ចត្រូវបានកំណត់កាន់តែខ្ពស់ ទាមទារឱ្យមូលដ្ឋាន មានភាពច្នៃប្រឌិត នវានុវត្តន័ និងរបក់គំហើញបន្ថែមទៀត សន្ទស្សន៍នេះត្រូវបានធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ក្នុងទិសដៅកាន់តែប្រសើរឡើង។ លោក Dau Anh Tuan អគ្គលេខាធិការរងនិងជាប្រធាននីតិកម្មនៃ VCCI បានវាយតម្លៃថា៖  “បក្ស រដ្ឋសភា និងរដ្ឋាភិបាលមានគោលនយោបាយសំខាន់ៗ ជាពិសេសសេចក្តីសម្រេចចិត្តថ្មីចំនួន២៖ សេចក្តីសម្រេចចិត្តលេខ៦៦ ស្តីពីការកសាងនិងអនុវត្តច្បាប់ សេចក្តីសម្រេចចិត្តលេខ៦៨ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជន។ សន្ទស្សន៍ PCI បានរួមចំណែកវាយតម្លៃការអនុវត្តគោលនយោបាយទាំងនេះក្នុងការអនុវត្តជាក់ស្តែង។ PCI ជាសំឡេងរបស់សហគមន៍ធុរកិច្ចនៅថ្នាក់មូលដ្ឋាន។ សហគមន៍ធុរកិច្ចរំពឹងទុកលើសន្ទស្សន៍ PCI”

ពីលទ្ធផល PCI ឆ្នាំ ២០២៤ ដែលទើបបានប្រកាសនាពេលថ្មីៗនេះ យើងអាចមើលឃើញយ៉ាងច្បាស់នូវការផ្លាស់ប្តូរ ការខិតខំប្រឹងប្រែង និងភាពច្នៃប្រឌិតក្នុងការកែលម្អបរិយាកាសអាជីវកម្មរបស់មូលដ្ឋាន។ រួមជាមួយនឹងលក្ខណៈវិនិច្ឆ័យស្តីពីសិទ្ធិទទួលបានដីធ្លី ការបណ្តុះបណ្តាលការងារ ស្ថាប័នច្បាប់ សន្តិសុខនិងសណ្តាប់ធ្នាប់ លក្ខណៈវិនិច្ឆ័យលើហេដ្ឋារចនាសម្ព័ន្ធ (មណ្ឌលឧស្សាហកម្ម ទូរគមនាគមន៍ អគ្គិសនី។ល។) ដែលបង្ហាញពីប្រសិទ្ធភាពនៃវិធីសាស្រ្តស៊ីសង្វាក់គ្នារវាងកំណែទម្រង់រដ្ឋបាល និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ PCI បន្តបង្ហាញពីការរំពឹងទុករបស់សហគ្រាស ដោយទាមទារឱ្យអាជ្ញាធរមូលដ្ឋានពង្រឹងការកែលម្អបរិយាកាសអាជីវកម្ម និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែង។ លោក Pham Tan Cong ប្រធាន VCCI បានសង្កត់ធ្ងន់ថា៖  “សន្ទស្សន៍ PCI តាំងពីដើមជាសន្ទស្សន៍ដែលឆ្លុះបញ្ចាំងពីគុណភាពនៃការគ្រប់គ្រងសេដ្ឋកិច្ចស្នូល ត្រូវបានកែលម្អជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ ២០១៦ មក។ នេះគឺជាលទ្ធផលនៃការតស៊ូនិងកិច្ចខិតខំប្រឹងប្រែងកំណែទម្រង់របស់មូលដ្ឋានជាច្រើន”

អាស្រ័យដោយមានសន្ទស្សន៍ PCI នោះ សហគ្រាសជាពិសេសសហគ្រាសបរទេសមានទំនុកចិត្តនិងកម្លាំងចលករបន្ថែមទៀតក្នុងការបង្កើនការវិនិយោគនៅវៀតណាម។ លោក Akira Kuei នាយករងផលិតកម្មនៃក្រុមហ៊ុនចម្កាត់USI Vietnam បានវាយតំលៃខ្ពស់ចំពោះបរិយាកាសវិនិយោគនិងអាជីវកម្មនៅទីក្រុង Hai Phong ជាប់ចំណាត់ថ្នាក់កំពូលក្នុងតារាងរៀបចំណាត់ថ្នាក់ឆ្នាំ ២០២៤ ដោយសន្ទស្សន៍កិត្យានុភាពចំនួន ៣៖ សន្ទស្សន៍ប្រកួតប្រជែងថ្នាក់ខេត្ត; សន្ទស្សន៍កំណែទម្រង់រដ្ឋបាល; និងសន្ទស្សន៍នៃការពេញចិត្តរបស់ប្រជាជនចំពោះសេវារដ្ឋបាល៖ “ក្នុងអំឡុងពេលអនុវត្តគម្រោងនៅទីក្រុង Hai Phong យើងទទួលបានការគាំទ្រជាច្រើនពីអាជ្ញាធរទីក្រុង។ ជាពិសេសក្នុងការអនុវត្តនីតិវិធីវិនិយោគ និងការអនុវត្តគម្រោង។ ដូច្នេះហើយ ការសាងសង់រោងចក្ររបស់យើងនៅទីក្រុង Hai Phong និងដំណាក់កាលផលិតកម្មមានភាពអំណោយផលខ្លាំងណាស់។ អាជ្ញាធរទីក្រុង Hai Phong ក៏បានសម្របសម្រួលជាមួយអង្គភាពបណ្តុះបណ្តាល ដើម្បីរៀបចំកម្មវិធីជាច្រើន លើកកម្ពស់ជំនាញរបស់កម្មករ; ជួយសហគ្រាសមានធនធានមនុស្សសម្បូរបែបនិងជំនាញខ្ពស់ដើម្បីបម្រើតម្រូវការអភិវឌ្ឍន៍”។

សន្ទស្សន៍សមត្ថ​ភាពប្រកួតប្រជែងថ្នាក់ខេត្ត PCI៖ តម្រូវការបន្ទាន់ក្នុងបរិបទថ្មី - ảnh 2លោក Dau Anh Tuan អគ្គលេខាធិការរង និងជាប្រធាននីតិកម្ម នៃ VCCI ថ្លែងក្នុងពិធីប្រកាសរបាយការណ៍សន្ទស្សន៍សមត្ថភាពប្រកួតប្រជែងថ្នាក់ខេត្ត (PCI) ឆ្នាំ ២០២៤។ រូបថត៖ Nguyen Hoa/congthuong.vn

ក្នុងនាមជាសហគ្រាសវៀតណាមដែលមានប្រវត្តិធុរកិច្ចយូរអង្វែង ហើយបានចូលរួមជាទៀងទាត់ក្នុងការស្ទាបស្ទង់សន្ទស្សន៍ PCI តាំងពីដើមឆ្នាំមក លោក Than Duc Viet អគ្គនាយកនៃសាជីវកម្ម May 10 បានវាយតម្លៃថា៖ “ក្របខ័ណ្ឌវាយតម្លៃសន្ទស្សន៍ប្រកួតប្រជែងថ្នាក់ខេត្ត PCI បានរីករាលដាលទៅគ្រប់ខេត្ត-ក្រុងទាំងអស់។ មូលដ្ឋានបានធ្វើការផ្លាស់ប្តូរដ៏ធំធេង ដើម្បីបង្កើតបរិយាកាសអាជីវកម្មអំណោយផលសម្រាប់សហគមន៍ធុរកិច្ច”

បច្ចុប្បន្ននេះ បណ្តាមូលដ្ឋានបន្តមានដំណោះស្រាយជាក់លាក់ ដើម្បីដាក់ពង្រាយដល់សហគ្រាស ជាពិសេសសហគ្រាសធុនតូច និងមធ្យម សហគ្រាសឯកជន ផ្តល់ការគាំទ្រជាអតិបរមា ដើម្បីពង្រីកការវិនិយោគ កិច្ចសហប្រតិបត្តិការផលិតកម្ម និងអាជីវកម្ម។

ក្នុងបរិបទថ្មី ជាមួយនឹងការរំពឹងទុកសម្រាប់កំណើនថ្មី ជាពិសេសគោលការណ៍របស់រដ្ឋាភិបាលវៀតណាមក្នុងការលើកទឹកចិត្តគ្រប់វិស័យសេដ្ឋកិច្ចចូលរួមវិនិយោគនិងធ្វើអាជីវកម្មប្រកបដោយសមភាព បណ្តាខេត្ត-ក្រុង កំពុងខិតខំប្រឹងប្រែងច្នៃប្រឌិតនិងនវានុវត្តន៍ ក្នុងការគ្រប់គ្រងសេដ្ឋកិច្ច កែលម្អបរិយាកាសអាជីវកម្មនិងជំរុញកំណើន។ សន្ទស្សន៍ PCI ក៏កំពុងស្ថិតក្នុងដំណាក់កាលពិសេសមួយ ជាដំណាក់កាលដែលបិទបញ្ចប់វដ្ដកំណែទម្រង់ដ៏ខ្ជាប់ខ្ជួនរយៈពេល ២០ ឆ្នាំ រួមជាមួយនឹងប្រទេសជាតិទាំងមូលបើកទ្វារសម្រាប់យុគសម័យអភិវឌ្ឍន៍ថ្មី ដែលប្រសិទ្ធភាពនៃការគ្រប់គ្រង និងនវានុវត្តន៍ជាកម្លាំងចលករស្នូលសម្រាប់កំណើន។ សហគមន៍ធុរកិច្ចសង្ឃឹមថា តាមរយៈ PCI រាល់បញ្ហាប្រឈមនិងក្តីកង្វល់របស់ពួកគេនឹងបន្តត្រូវបានអាជ្ញាធរមូលដ្ឋានយល់ដឹងកាន់តែច្បាស់ តាមនោះ មានដំណោះស្រាយកំណែទម្រង់ប្រកបដោយប្រសិទ្ធភាពជាង និងកែលម្អបរិយាកាសវិនិយោគធ្វើអាជីវកម្មឲ្យកាន់តែប្រសើរឡើងនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ