(VOVWORLD) - ដោយតាមទាន់និន្នាការផ្លាស់ប្តូរឌីជីថល កសិករនៅតាមភូមិនានាក្នុងខេត្ត Dak Lak បានអនុវត្តន៍បច្ចេកវិទ្យា និងពាណិជ្ជកម្មអេឡិចត្រូនិក ដើម្បីអាចផ្សព្វផ្សាយផលិត ផល ព្រមទាំងនិទានរឿងរ៉ាវអំពីដំណើរការផលិតកម្មនិងភូមិឃុំ។ ពីនេះ ជនបទថ្មីនៅ Dak Lak មិនត្រឹមតែជាផ្លូវថ្នល់នានា និងផ្ទះសម្បែងប៉ុណ្ណោះទេ ថែមទាំងជាកន្លែងរស់នៅ ដ៏ទំនើបជាមួយនឹងឧបករណ៍ឆ្លាតវៃ និងការតភ្ជាប់ពហុវិមាត្រទៀតផង។
លោកស្រី H’Jih Kbour (ទីពីរពីខាងស្តាំ) ក្លាយជា "អ្នកលក់តាមអ៊ីនធឺណិត" ជាលើកដំបូង។ (រូបថត៖ H Xíu/VOV) |
នៅចុងខែសីហាកន្លងទៅ កម្មវិធី "លេខាស្ត្រី ផ្សាយផ្ទាល់លក់ផ្លែទុរេនជាមួយអ្នកភូមិ" បានប្រព្រឹត្តទៅនៅហ្នឹងចំការទុរេនគំរូនៃឃុំ Ea Knuec ខេត្ត Dak Lak។ ជាមួយ នឹងទូរស័ព្ទដែល
បើកកាមេរ៉ាផ្ទាល់ លោកស្រី H’Jih Kbour (aduôn Trúc) បានក្លាយជា "អ្នកលក់តាមអនឡាញ" ដំបូងគេរបស់ភូមិ។ ដោយអង្គុយនៅទល់មុខអេក្រង់ទូរស័ព្ទ លោកស្រី H Jih និងថ្នាក់ដឹកនាំស្ត្រីរបស់ឃុំ បាននិទានរឿងរ៉ាវអំពីការដាំផ្លែទុរេន ហើយឧទ្ទេសនាមដល់មនុស្សគ្រប់គ្នាអំពីប្រភេទកសិផលប្រកបដោយគុណភាពខ្ពស់ដែលផលិតដោយក្រុមគ្រួសាររបស់ខ្លួនឯង។ លោកស្រី H Jih Kbour បានចែក រំលែកថា៖
«ខ្ញុំបានមកកម្មវិធីលេខាស្ត្រីផ្សាយផ្ទាល់ ដើម្បីចែករំលែករឿងរ៉ាវអំពីរដូវផលិតផ្លែទុរេន។ អ្នកភូមិសង្ឃឹមថា ផ្លែទុរេននឹងមានតម្លៃល្អ ដើម្បីឱ្យជីវភាពរបស់ប្រជាជនកាន់តែប្រសើរឡើង និងរីកចម្រើនបន្ថែមទៀត»។
អតិថិជនជាច្រើនបានកម្ម៉ុង ផ្ញើសារសួរអំពីផ្លែទុរេន ហើយ «ទម្លាប់រូបសញ្ញាបេះដូង» នៅលើ
អេក្រង់ផ្សាយផ្ទាល់ ដែលធ្វើឱ្យអ្នកភូមិរំភើបចិត្តយ៉ាងខ្លាំង។ (រូបថត៖ H Xíu/VOV) |
ក្នុងការផ្សាយផ្ទាល់តែមួយដងប៉ុណ្ណោះ អ្នកភូមិលក់ផ្លែទុរេនបាន ៦០ តោន។ អតិថិជនជាច្រើនបានកម្ម៉ុង ផ្ញើសារសួរអំពីផ្លែទុរេន ហើយ «ទម្លាប់រូបសញ្ញាបេះដូង» នៅលើអេក្រង់ផ្សាយផ្ទាល់ ដែលធ្វើឱ្យអ្នកភូមិរំភើបចិត្តយ៉ាងខ្លាំង។ ពីនេះ ទិសដៅថ្មីមួយក្នុងការលើកកម្ពស់ម៉ាកយីហោកសិផល នៅលើវេទិកាឌីជីថល ក៏ដូចជាវិធីដ៏ថ្មីថ្មោងនិងដោយផ្ទាល់ដើម្បីខិតមកជិតអតិថិជន កំពុងបើកចេញ ជាបណ្ដើរៗ។
លោក Nguyen Cong Diem ជនជាតិ Nung ម្ចាស់គំរូផ្លែទុរេនដែលត្រូវបានជ្រើស រើសជាទីកន្លែងសម្រាប់រៀបចំវគ្គលក់ បានឃើញពីផលប្រយោជន៍ដ៏ច្បាស់លាស់ នៃវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក ហើយក៏បានផ្ដួចផ្ដើមគំនិតអំពីការបង្កើតឆាណែល លក់ដោយឯករាជ្យមួយ។
«រូបខ្ញុំផ្ទាល់ក៏ចង់បង្កើតឆាណែលដាច់ដោយឡែកមួយនាពេលក្រោយមក ដើម្បីតភ្ជាប់អ្នកផលិត និងអ្នកប្រើប្រាស់ ដូច្នេះខ្ញុំអាចធានាបានថា មិនចាំបាច់ឆ្លងកាត់ អ្នកទិញនិងអ្នកលក់នោះទេ»។
កម្មវិធីផ្សាយផ្ទាល់នេះគឺជាសកម្មភាពត្រួសត្រាយមួយ ដើម្បីអនុវត្តន៍គម្រោង ឃុំសង្កាត់នីមួយៗ មាន KOL ម្នាក់ (អ្នកដែលមានឥទ្ធិពលទូលំទូលាយ) ដើម្បីនាំយកផលិតផល និងទេសភាពនៃខេត្ត Dak Lak មកលើលំហឌីជីថល របស់ឃុំ Ea Knuec។
ស្មាតហ្វូនបានក្លាយជា "ឧបករណ៍ពលកម្ម" ដើម្បីជួយកសិករនាំយកផលិតផលទៅកាន់ទីផ្សារ។ (រូបថត៖ H Xíu/VOV) |
រូបភាពនៃលេខាឃុំម្នាក់ ដែលក្លាយជា «KOL កសិកម្ម» បានបំផុសគំនិតដល់ប្រជាជន។ នេះក៏ជាទម្រង់ថ្មីនៃ «ថ្នាក់អក្ខរកម្មឌីជីថល» ដើម្បីជួយប្រជាកសិករ ជាពិសេសជនជាតិភាគតិច ឱ្យមានភាពក្លាហានជាងមុន ក្នុងការប្រើប្រាស់ពាណិជ្ជកម្មអេឡិចត្រូនិក។ លោកស្រី Ngo Thi Minh Trinh លេខាគណៈកម្មាធិការបក្សឃុំ Ea Knuec បានសំណេះសំណាលថា៖
«ខ្ញុំមានបំណងថា កសិករទាំងអស់ នឹងរួមដៃគ្នាក្នុងការងារផ្លាស់ប្តូរឌីជីថលនេះ ហើយពីពលរដ្ឋឌីជីថល ប្រហែលជាការផ្សាយផ្ទាល់លក់ផលិតផលនៅផ្ទះ យើងនឹងផ្សព្វផ្សាយសម្រស់នៃស្រុកកំណើតខ្លួនឯងដល់មនុស្សគ្រប់គ្នា និងភ្ញៀវទេសចរឱ្យត្រូវបានគេស្គាល់ដល់និងមករកយើងកាន់តែច្រើន។ រួមជាមួយប្រជាកសិករ នាំយកកសិផលរបស់ខ្លួនទៅកាន់ទីផ្សារ ហើយផ្លាស់ប្តូរទម្លាប់បន្តិចម្តងៗ រួមដៃគ្នាដើម្បីអនុវត្តន៍អក្ខរកម្មឌីជីថល»។
ដោយមានការចូលរួមពីប្រព័ន្ធទាំងមូល ចាប់ពីកម្មាភិបាល ថ្នាក់ដឹកនាំរហូតដល់ប្រជាពលរដ្ឋម្នាក់ៗ ដំណើរនៃ "ភូមិឌីជីថល" កាន់តែមានភាពច្បាស់លាស់ និងរឹងមាំ។ មិនត្រឹមតែនៅ Ea Knuec ប៉ុណ្ណោះទេ មូលដ្ឋានជាច្រើននៅក្នុងខេត្ត Dak Lak ក៏កំពុងចូលរួមអនុវត្តន៍ដំណើរនេះ។ ចាប់ពីសកម្មភាពដូចជាការថតរូបផលិតផល ការបង្កើតវីដេអូខ្លីៗ ការឆ្លើយតបទៅនឹងមតិយោបល់ ការវេចខ្ចប់ និងការដឹកជញ្ជូនទំនិញ រហូតដល់ការបើកកាមេរ៉ា ការផ្សាយផ្ទាល់ និងទទួលការបញ្ជាទិញ បានក្លាយជាមធ្យោបាយជាក់ស្តែងដើម្បីនាំបច្ចេកវិទ្យាចូលទៅក្នុងជីវភាពផលិតកម្មកសិកម្មនៅក្នុងភូមិជាបណ្ដើរៗ។ យោងតាមលោក Bui Thanh Toan នាយកមន្ទីរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខេត្ត លក្ខខណ្ឌដំបូងបង្អស់សម្រាប់ធ្វើការផ្លាស់ប្តូរឌីជីថលគឺហេដ្ឋា
រចនាសម្ព័ន្ធ។
"មន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបានសម្របសម្រួលជាមួយភ្នាក់ងារពាក់ព័ន្ធដើម្បីធ្វើសេនាធិការដល់គណៈកម្មាធិការប្រជាជនខេត្តឱ្យដឹកនាំសហគ្រាសទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាន ដើម្បីចូលរួមគ្នា ខិតខំដល់ដំណាច់ឆ្នាំ ២០២៥ លើទូទាំងខេត្ត នឹងមិនមាន "តំបន់ផតរលក" ទៀតឡើយ។ នៅពេលដែលមានហេដ្ឋារចនាសម្ព័ន្ធពេញលេញ អ៊ីនធឺណិតចល័តគ្រប់គ្រាន់ ប្រជាជននឹងអាចទទួលបានចំណេះដឹង និងជំនាញនៃការផ្លាស់ប្តូរឌីជីថល"។
ចាប់ពីមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធឌីជីថល ខេត្ត Dak Lak កំពុងអនុវត្តន៍សូចនាករសេដ្ឋកិច្ចឌីជីថលសម្រាប់ឃុំ និងសង្កាត់នីមួយៗ។ រួមជាមួយនឹងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលក្នុងផលិតកម្មកសិកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ ខេត្តកំពុងបង្កើតមុខមាត់ជនបទថ្មីសម្រាប់ភូមិនីមួយៗ។
នៅពេលដែលកសិករចេះធ្វើជាម្ចាស់លើបច្ចេកវិទ្យា តំបន់ជនបទថ្មីមិនត្រឹមតែជាផ្លូវបេតុង ឬដំបូលផ្ទះធំទូលាយប៉ុណ្ណោះទេ ថែមទាំងជាបរិយាកាសរស់នៅដ៏ឆ្លាតវៃ តភ្ជាប់គ្នា និងពោរពេញទៅដោយអត្តសញ្ញាណទៀតផង៕