ការផ្លាស់ប្តូរយ៉ាងច្បាស់លាស់នៅក្នុងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិតនៅ Hung Yen

(VOVWORLD) - ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥ មក Hung Yen បានដំណើរការជាផ្លូវការនូវគំរូអាជ្ញាធរមូលដ្ឋានពីរកម្រិត (ខេត្ត និងឃុំ សង្កាត់)។ នេះគឺជារបកគំ ហើញ ក្នុងការកែទម្រង់ការរៀបចំក្បាលម៉ាស៊ីនដឹកនាំរបស់រដ្ឋ ស្របតាមគោលជំហរដ៏ធំធេងរបស់បក្ស។ ក្រោយរយៈពេល៤ខែអនុវត្តន៍ ការផ្លាស់ប្តូរដ៏វិជ្ជមាន និងច្បាស់លាស់បានបញ្ជាក់ពីភាពត្រឹមត្រូវ និងភាពទាន់ពេលវេលានៃគោលជំហរ ព្រមទាំងបង្ហាញពីការប្តេជ្ញាចិត្តផ្លាស់ប្ដូរថ្មី ហ៊ានគិត ហ៊ានធ្វើរបស់ខេត្ត Hung Yen នៅលើមាគ៌ាឆ្ពោះទៅរកការកសាងរដ្ឋបាលទំនើប និងមានប្រសិទ្ធភាព។

ការផ្លាស់ប្តូរយ៉ាងច្បាស់លាស់នៅក្នុងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិតនៅ Hung Yen - ảnh 1នីតិវិធីរដ្ឋបាលត្រូវបានបិទផ្សាយជាសាធារណៈដោយប្រើលេខកូដ QR នៅមជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលសាធារណៈនៃខេត្ត Hung Yen ដើម្បីឲ្យប្រជាជនងាយស្រួលរកមើលនិងអនុវត្តន៍។ (រូបថត៖ The Duyet/ TTXVN)

ជាមូលដ្ឋានដំបូងគេនៅក្នុងតំបន់ដីសណ្តរភាគខាងជើងដែលដាក់ពង្រាយគំរូពីរកម្រិត Hung Yen បានរៀបចំឡើងវិញយ៉ាងពេញលេញនូវប្រព័ន្ធនៃភ្នាក់ងាររដ្ឋបាល អង្គភាពអាជីពក្នុងទិសដៅដែលមានលក្ខណៈបង្រួម ស៊ីសង្វាក់គ្នា និងស្របតាមការស្ថានភាពជាក់ស្ដែង។

បន្ទាប់ពីដំណើរការគំរូថ្មី មជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលសាធារណៈរបស់ខេត្ត និងឃុំ សង្កាត់ត្រូវបានដាក់ឱ្យដំណើរការដោយព្រមៗគ្នា។ ការផ្លាស់ប្ដូរថ្មីដ៏លេចធ្លោមួយ គឺថា ប្រជាជនអាចដាក់ពាក្យស្នើរសុំ នៅមណ្ឌលរដ្ឋបាលណាមួយនៅក្នុងខេត្ត ដោយមិនពឹងផ្អែកលើដែនរដ្ឋបាលនោះទេ។ ប្រជាពលរដ្ឋជាច្រើនបានសម្តែងការពេញចិត្តចំពោះការបំពេញនីតិវិធីដែលលឿនជាងមុន ក៏ដូចជាការទទួលជួបប្រជាពលរដ្ឋប្រកបដោយអាកប្បកិរិយាស្តង់ដារ និងមានទំនួលខុសត្រូវ៖

“កម្មាភិបាលទទួលបន្ទុកសេវារដ្ឋបាលសាធារណៈ បានទទួលស្វាគមន៍ប្រជាជនយ៉ាងសកម្ម ហើយបំពេញនីតិវិធីរដ្ឋបាលលឿនជាងមុន។ ពីព្រោះពេលយើងមកដល់ មានកម្មាភិបាលណែនាំយើងឱ្យជួបជាមួយនរណាម្នាក់ដើម្បីដោះស្រាយនីតិវិធីរដ្ឋបាល ចំនឹងគោលបំណងរបស់យើងដើម្បីដោះស្រាយឯកសារ។ ការពន្យល់ណែនាំក៏ក្បោះក្បាយ ដូច្នេះធ្វើយ៉ាងលឿនណាស់”។

“ពេលយើងមកដល់ទីស្នាក់ការថ្មី មានកម្មាភិបាលទទួលស្វាគមន៍យើងយ៉ាងកក់ក្តៅ និងជួយយើងដោះស្រាយនីតិវិធីយ៉ាងឆាប់រហ័ស”។

“ខ្ញុំពិតជារីករាយ ដោយសារដំណើរការគឺលឿនណាស់ សមស្របនឹងបំណងប្រាថ្នារបស់ប្រជាជន”។

ការផ្លាស់ប្តូរយ៉ាងច្បាស់លាស់នៅក្នុងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិតនៅ Hung Yen - ảnh 2សកម្មភាពនៅមជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលសាធារណៈឃុំ Long Hung ខេត្ត Hung Yen។ រូបថត៖ (Thu Hoai/TTXVN)

បន្ទាប់ពីការរួមបញ្ចូលគ្នា ក្បាលម៉ាស៊ីនដឹកនាំត្រូវបានបង្រួម ថវិកាត្រូវបានសន្សំសម្ចៃ ដែលបង្កើតលក្ខខណ្ឌសម្រាប់មូលដ្ឋានក្នុងការផ្តោតធនធានលើការវិនិយោគ និងការអភិវឌ្ឍ។ លោក Nguyen Huu Duong ប្រធានគណៈកម្មាធិការប្រជាជនឃុំ Tien Tien ខេត្ត Hung Yen បានចែករំលែកថា៖

“ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ជាពិសេសដើម្បីកែលម្អគុណភាពនៃលក្ខណៈវិនិច្ឆ័យសម្រាប់ការកសាងជនបទថ្មី យើងបានពិនិត្យឡើងវិញនូវលក្ខណៈវិនិច្ឆ័យទាំងអស់ ជាពិសេសការសាងសង់ផ្លូវភូមិ ដើម្បីបែងចែកដើមទុនប្រកបដោយសមហេតុផល និងមានប្រសិទ្ធភាព”។

ដោយមានផ្ទៃដីធំជាង និងចំនួនប្រជាជនច្រើនជាងមុន ក្រោយពីការរៀបចំឡើងវិញ ថ្នាក់ស្រុកនៅ Hung Yen ត្រូវបានផ្តល់សមត្ថកិច្ចបន្ថែមទៀត ក្នុងការរៀបចំផែនការមេ កៀរគរធនធានអភិវឌ្ឍន៍ និងអនុវត្តន៍កម្មវិធីសេដ្ឋកិច្ច-សង្គម។ លោក Pham Van Phuong ប្រធានគណៈកម្មាធិការទីរួមស្រុក Vuong ឃុំ Tien Lu ខេត្ត Hung Yen (អង្គភាពរដ្ឋបាលថ្មីមួយបន្ទាប់ពីបញ្ចូលគ្នាជាមួយឃុំ Di Che និងឃុំ Ngo Quyen) បានបញ្ជាក់ថា៖

“៤ ខែបន្ទាប់ពីការរួមបញ្ចូលគ្នា ដោយមានការចូលរួមយ៉ាងសកម្មពីប្រព័ន្ធនយោបាយទាំងមូល ការដឹកនាំក្ដាប់ជាប់នឹងស្ថានភាពជាក់ស្ដែង គ្រប់ផ្នែកជំនាញ កម្មាភិបាល និងមន្ត្រីរដ្ឋការទាំងអស់ បានចូលរួម ស្របតាមស្មារតីរបស់ថ្នាក់ដឹកនាំមូលដ្ឋាន ជាពិសេសក្នុងការកែទម្រង់នីតិវិធីរដ្ឋបាលដើម្បីបម្រើប្រជាជន។ អាចនិយាយបានថា រហូតមកដល់ចំណុចនេះ ជាទូទៅ សកម្មភាពនានាបានដំណើរការយ៉ាងត្រឹមត្រូវតាមផែនទីបង្ហាញផ្លូវ”។

ការផ្លាស់ប្តូរយ៉ាងច្បាស់លាស់នៅក្នុងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិតនៅ Hung Yen - ảnh 3កម្មាភិបាលនៅមជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលសាធារណៈឃុំ Tien Lu (ខេត្ត Hung Yen) ណែនាំប្រជាជនឱ្យទទួលបានលេខជួរដោយស្វ័យប្រវត្តិ។ (រូបថត៖ diendandoanhnghiep.vn)

គំរូអជ្ញាធរដែលត្រូវបានបង្រួម បានបង្កើតលក្ខខណ្ឌសម្រាប់ខេត្ត Hung Yen សម្របសម្រួលការអភិវឌ្ឍនៅក្នុងអ័ក្សទាំងបី៖ ទីក្រុង - ឧស្សាហកម្ម - ជនបទ។ ផែនការមេត្រូវបានឯកភាពជាងមុន ការតភ្ជាប់ស្រុក - ឃុំត្រូវបានធ្វើឱ្យប្រសើរឡើង កាត់បន្ថយស្ថានការណ៍បែងចែកជាដំណែក ជាពិសេសនៅក្នុងផែនការមេដីធ្លី ការតភ្ជាប់ចរាចរណ៍ ការទាក់ទាញការវិនិយោគ និងការការពារបរិស្ថាន។ លោក Tran Quang Binh បក្ខជនម្នាក់នៃឃុំ Tien Lu ខេត្ត Hung Yen បានសម្តែងថា៖

“ដំបូងឡើយ ក៏មានការព្រួយបារម្ភ ប៉ុន្តែរហូតមកដល់ពេលនេះ បក្ខជននិងប្រជាជនមានការជឿជាក់យ៉ាងដាច់ខាត។ ពីអង្គភាពតូចមួយ ឥឡូវនេះត្រូវបានរួមបញ្ចូលគ្នាទៅជាអង្គភាពធំ ប៉ុន្តែបានចាប់ផ្តើមកសាងកម្មវិធីនិងផែនការអនុវត្តន៍រួចហើយ។ រហូតមកដល់ពេលនេះ ស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចត្រូវបានធានាយ៉ាងល្អ”។

ជារួម ការផ្លាស់ប្តូរយ៉ាងច្បាស់លាស់នៅក្នុងប្រតិបត្តិការនៃមូលដ្ឋាន ២ កម្រិត នៅHung Yen គឺជាការគួបផ្សំរវាងការបង្រួមក្បាលម៉ាស៊ីនដឹកនាំ ការធ្វើទំនើបកម្មអភិបាលកិច្ច និងការបង្កើនការបម្រើប្រជាជន។ នេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយដើម្បីជួយខេត្តលើកកម្ពស់គុណសម្បត្តិរបស់ខ្លួន ក្រោយពីរៀបចំអង្គភាពរដ្ឋបាល ដោយមានគោលបំណងក្លាយជាខេត្តឧស្សាហកម្មដ៏រីកចម្រើន និងទំនើបនៅក្នុងតំបន់រដ្ឋធានី។ ប្រតិបត្តិការបឋម បានបញ្ជាក់ថា គំរូអាជ្ញាធរមូលដ្ឋានពីរកម្រិតនៅ Hung Yen គឺសមស្របនឹងនិន្នាការអភិវឌ្ឍន៍ និងតម្រូវការនៃសម័យកាលថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ