អង្គការសហប្រជាជាតិអំពាវនាវឱ្យមានការអនុលោមតាមកិច្ចព្រមព្រៀងហិរញ្ញវត្ថុអាកាសធាតុ ទោះបីជាវាមិនទាន់ពេញចិត្តក៏ដោយ

(VOVWORLD) - លើសពីនេះ ប្រទេសជិត ២០០ ដែលចូលរួមក្នុង COP២៩ ក៏បានឈានដល់កិច្ចព្រមព្រៀងស្តីពីបទបញ្ញត្តិសម្រាប់ទីផ្សារឥណទានកាបូនសកលផងដែរ។

យោងតាមកិច្ចព្រមព្រៀងហិរញ្ញវត្ថុអាកាសធាតុដែលទើបសម្រេចបានក្នុងកិច្ចប្រជុំកំពូលលើកទី ២៩ នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ - COP២៩ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ ប្រទេសអភិវឌ្ឍន៍បានប្តេជ្ញាចំណាយយ៉ាងហោចណាស់ ៣០០ ពាន់លានដុល្លារក្នុងមួយឆ្នាំ ចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០៣៥ ដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍ "បៃតងភាវូបនីយកម្ម" សេដ្ឋកិច្ចនិងលើកកម្ពស់សមត្ថភាព ក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយអាកាសធាតុ។ លើសពីនេះ ប្រទេសជិត ២០០ ដែលចូលរួមក្នុង COP២៩ ក៏បានឈានដល់កិច្ចព្រមព្រៀងស្តីពីបទបញ្ញត្តិសម្រាប់ទីផ្សារឥណទានកាបូនសកលផងដែរ។

ថ្លែងមតិលើកិច្ចព្រមព្រៀងនេះ នាថ្ងៃទី ២៤ វិច្ឆិកា អគ្គលេខាធិការអង្គការសហប្រជាជាតិ   លោក Antonio Guterres បានចាត់ទុកថា កិច្ចព្រមព្រៀងនេះមិនដូចការរំពឹងទុកនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ប្រមុខអង្គការសហប្រជាជាតិបានអំពាវនាវឱ្យប្រទេសនានាពិចារណាថា នេះជាមូលដ្ឋានគ្រឹះសម្រាប់ការកសាងការប្តេជ្ញាចិត្តបន្ថែមទៀតអំពីអាកាសធាតុ ហើយបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ "ការអនុលោមតាមច្បាប់ពេញលេញ និងទាន់ពេលវេលា" ជាមួយកិច្ចព្រមព្រៀងនេះ។ អគ្គលេខាធិការអង្គការសហប្រជាជាតិក៏បានសង្កត់ធ្ងន់ថា ការប្តេជ្ញាចិត្តត្រូវតែសម្រេចបានយ៉ាងឆាប់រហ័ស ហើយប្រទេសទាំងអស់ត្រូវតែធ្វើការរួមគ្នាដើម្បីធានាឱ្យបានខ្ពស់បំផុតនូវគោលដៅថ្មីនេះ។ យោងតាមលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បណ្តាប្រទេសនានាត្រូវបង្ហាញផែនការសកម្មភាពអាកាសធាតុជាតិថ្មីមុនពេលប្រព្រឹត្តទៅ COP៣០ ដូចដែលបានសន្យា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ