(VOV)_នាថ្ងៃទិ២១វិច្ឆិកា ដោយមានតួនាទីជាថ្នាក់ដឹកនាំខឿនសេដ្ឋកិច្ច ម្ចាស់ផ្ទះ APEC ឆ្នាំ ២០១៧ នៅប្រទេសប៉េរូ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang
បានអះអាងថា៖ ការទទួលរៀបចំ ឆ្នាំ APEC ២០១៧ ជាខ្លឹមសារ​ស្នូល ក្នុងកិច្ចការទំនាក់
ទំនងអន្តរជាតិរបស់វៀតណាម ដល់ឆ្នាំ ២០២០ និង វៀតណាមនឹងខំប្រឹងប្រែងបំពេញ
ភារកិច្ចនេះប្រកបដោយភាពល្អប្រសើរ រួមវិភាគទានយ៉ាងសកម្មក្នុងដំណើការ APEC
រួមចំណែកនាំអាស៊ី-ប៉ាស៊ីហ្វីក កាន់តែអភិវឌ្ឍន៍ និងសម្បូររុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ។

APEC 2017 អះអាងតួនាទីរបស់វៀតណាម

សប្ដាហ៍ជាន់ខ្ពស់វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ី-ប៉ាស៊ីហ្វីក ឆ្នាំ ២០១៧ (APEC ២០១៧) នឹងប្រព្រឹត្តទៅនៅទីក្រុងDa Nang ( ភាគកណ្ដាល វៀតណាម) នាខែ
វិច្ឆិកាឆ្នាំ២០១៧ ដោយមានសកម្មភាពស្នូល គឺសន្និសីទកំពូល APEC។រួមជាមួយនោះ
គឺបណ្ដាសកម្មភាពផ្សេងៗទៀតក្នុងឆ្នាំទាំងមូល។ ឆ្នាំ APEC ២០១៧ ដោយមានប្រធាន
បទ៖បង្កើតកម្លាំងចលករថ្មី រួមគ្នាពូនជ្រុំអោយអនាគតរួម។ APEC ២០១៧ដោយមាន
ការចូលរួមរបស់ដំណាងរបស់ខឿន សេដ្ឋកិច្ចសមាជិកចំនួន២១ អាជីវករ និងអ្នកកា
សែតជាច្រើនកុះករ។

នេះជាលើកទីពីរហើយក្រោយរយៈពេល១០ឆ្នាំដែលវៀតណាមទទួលរៀបចំ APEC
មិនគ្រាន់តែរួមចំណែកលើកកំពស់ថានះរបស់វៀតណាម បើកទូលាយទំនាក់ ទំនងការ
ទូតប៉ុណ្ណោះទេ ថែមទាំងរួមចំណែកជំរុញសហគមន៍អង្គភាពអាជីវកម្ម APEC បង្កើន
វិនិយោគ និងអាជីវកម្មនៅវៀតណាមទៀតផង។

ឱកាសជំរុញពាណិជ្ជកម្មនិងវិនិយោគ

APEC កំពុងរួមវិភាគទាន ៥៩% ក្នុង GDP និង ៤៨% តំលៃពាណិជ្ជកម្ម សកល
ដោយមានខឿនសេដ្ឋកិច្ចធំបំផុតលើពិភពលោក ដូចជា៖​អាមេរិក ចិន និងជប៉ុន។
កិច្ចសហប្រតិបត្តិការ APEC ដើរតួនាទីដ៏សែនសំខាន់ ចំពោះខឿន សេដ្ឋកិច្ចជាសមា
ជិកនីមួយៗ។ ចំពោះវៀតណាម APEC នាំមកនូវផលប្រយោជន៍សំខាន់ជាច្រើន។​នេះជា
កន្លែងប្រមូលផ្តុំដៃគូយុទ្ធសាស្ត្រ ដៃគូសេដ្ឋកិច្ច ពាណិជ្ជកម្ម ជួរមុខរបស់វៀតណាម។ ភា
គច្រើនកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែល​វៀតណាមបានចុះហត្ថលេខា គឺដៃ
គូរបស់ APEC។ ក្រៅពីនោះ ចូលរួម APEC ទំនិញរបស់វៀតណាម បានជ្រៀតចូលក្នុងទី
ផ្សារខ្លាំងបំផុត ដោយមានកំរិតពន្ធថយចុះតាមដំណើការសេរីភាពពាណីជ្ជកម្មក្នុង APEC។

វៀតណាមចាត់ទុកការទទួលរៀបចំ ឆ្នាំ APEC ២០១៧ ជាឱកាសផ្ទាល់ ដើម្បីជំរុញ
ពាណិជ្ជកម្មនិងវិនិយោគ។ ដូច្នេះ ក្នុងឱកាសនេះដែរ វៀតណាមក៏ បានរៀបចំព្រឹត្តិ
ការណ៍ពិសេសមួយចំនួន ។​ទីមួយ គឺសន្និសីទស្ដីអំពី Doing Business Viet Nam ។ ព្រឹត្តិ
ការណ៍នេះ ត្រូវបានចាត់ទុកជាយុទ្ធនា ការខ្លាំងមួយ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិ
យោគរបស់វៀតណាម ក្នុងសតវត្ស៍ទី២១។ ព្រឹត្តិការណ៍ទីពីរគឺ វេទិកាចាប់ផ្តើមអាជីព
APEC នឹងបានរៀបចំឡើងជាលើក ដំបូង នៅទីក្រុងហូជីមិញ។​​​

ឱកាសផ្សព្វផ្សាយអំពីសក្ដានុភាពនិងឧត្តមភាពទេសចរណ៍

APEC ២០១៦ ជាឆ្នាំដើមដំបូង ដែលបណ្ដាប្រទេសអនុវត្តយុទ្ធសាស្ត្រក្នុង រយៈពេល
វែង អំពីកំណើនគុណភាព រៀបចំរចនាសម្ព័ន្ធឡើងវិញអង្គភាពអាជីវ កម្មទ្រង់ទ្រាយ
តូចនិងមធ្យម សហប្រតិបត្តិការសេវាកម្ម។ កំណត់បានឧត្តម ភាពរបស់ខ្លួន APEC
២០១៧ ជាឱកាសដើម្បីវៀតណាម​ឧទ្ទេសនាមអំពីការ ប្តេជ្ញាចិត្តផ្លាស់ប្តូរថ្មី និងធ្វើ
សមាហរណកម្ម គំរោងការណ៍កំណែទម្រង់ខឿន សេដ្ឋកិច្ច តភ្ជាប់ជាមួយការផ្លាស់ប្តូរ
ថ្មីរូបសណ្ឋានកំណើន។

ទន្ទឹមនឹងទិដ្ឋភាពធម្មជាតិស្អាតអស្ចារ្យ មុខម្ហូបអាហារពិសេសដោយឡែក វៀត
ណាមនៅមានឧត្តមភាពអំពីតំលៃប្រវត្តិសាស្ត្រ វប្បធម៌ ជំនឿសាសនាមាន កម្រាស់។ នាបច្ចុប្បន្ន វៀតណាមកំពុងសកម្មត្រៀមរៀបចំអោយការផ្សព្វផ្សាយនេះ។

វៀតណាមកំពុងឈានចូលក្នុងដំណាក់កាលផ្លាស់ប្តូរថ្មីខ្លាំងក្លា ដោយមាន កម្ម
វិធីកំណែទម្រង់ជាច្រើន និងស្មារតីសកម្ម ដើម្បីជំរុញការអាជីវកម្ម និងវិនិ យោគ។
តាមរយៈការទទួលរៀបចំឆ្នាំ APEC ២០១៧ នេះ វៀតណាមនឹងឆ្លៀត យកឱកាសដើម្បី
លើកកំពស់តួនាទី ថានះរបស់ប្រទេសជាតិផង និងទាក់ទាញ ការវិនិយោគអាជីវកម្ម
ផង និងជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ បំរើអោយ បុព្វហេតុឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្មប្រទេសជាតិផងដែរ៕