១.ជាលើកដំបូង Olympic រដូវក្តៅបានរៀបចំនៅអាមេរិកខាងត្បូង

ដោយមិនអើពើទៅនឹងការលំបាកនិងភាពច្របូកច្របល់នោះ ប្រទេសម្ចាស់
ផ្ទះ ប្រេស៊ីលបានរៀបចំប្រកបដោយជោគជ័យមហោស្រព Olympic រដូវក្តៅលើក
ទី៣០នៅ ទីក្រុង Rio de Janero។ នៅក្នុង Olympic លើកនេះ មានឯកទគ្គកម្មពិភព
លោកចំនួន ២៧និងឯកទគ្គកម្ម Olympic ចំនួន៩១។

ជាលើកដំបូង Olympic រដូវក្តៅបានរៀបចំនៅអាមេរិកខាងត្បូង

២.ក្រុមកីឡាជម្រើសជាតិព័រទុយហ្គាល់ដណ្តើមបានពានរង្វាន់ជើងឯក

ជាលើកដំបូងដែលមាន២៤ក្រុមកីឡាចូលរួមប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រ នៃពាន
រង្វាន់ជើងឯកបាល់ទាត់អឺរ៉ុប (Euro 2016) ដែលបានរៀបចំឡើងនៅប្រទេសបារាំង។
ឈ្នះក្រុមជម្រើសជាតិបារាំង ក្រុមជម្រើសជាតិព័រទុយហ្គាល់ ដណ្តើមបានពាន
រង្វាន់ជើងឯក EURO ។

ក្រុមកីឡាជម្រើសជាតិព័រទុយហ្គាល់ដណ្តើមបានពានរង្វាន់ជើងឯក

៣. ឈីលីការពារប្រកបដោយជោគជ័យពានរង្វាន់ជើងឯក Copa America

ជាលើកទី២ក្នុង២ឆ្នាំបន្តបន្ទាប់ ក្រុមជម្រើសជាតិឈីលី ដណ្តើមបានពានរង្វាន់
ជើងឯកនៅការប្រគួតពានរង្វាន់បាល់ទាត់តំបន់អាមេរិកខាងត្បូង (Copa Ameca)។
ប្រការគួរឲ្យកត់សម្គាល់គឺជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ពានរង្វាន់បាល់ទាត់អាមេរិក
ខាងត្បូងត្រូវបានរៀបចំឡើងនៅអាមេរិក ជាប្រទេសមួយស្ថិតនៅតំបន់អាមេរិក​ខាង
ជើង។

ឈីលីការពារប្រកបដោយជោគជ័យពានរង្វាន់ជើងឯក Copa America

៤.ក្លឹប Leicester City ទទួលរង្វាន់ជើងឯកបាល់ទាត់ក្របខ័ណ្ឌ Premier League

ផ្តើមចេញពីក្រុមបាល់ទាត់ដែលត្រូវគេវាយតម្លៃថា អាចធ្លាក់ពូ Leicester City
បានធ្វើឲ្យគេភ្ញាក់ផ្អើលដោយការប្រកួតជោគជ័យទទួលបានពានរង្វាន់ជើងឯកនៃក្រប
ខ័ណ្ឌ Premier League ។ ក្រុមបាល់ទាត់នេះបានបង្កើតឡើងរឿងនិទានសម័យទំនើប
ក្នុងវិស័យកីឡាបាល់ទាត់។

ក្លឹប Leicester City ទទួលរង្វាន់ជើងឯកបាល់ទាត់ក្របខ័ណ្ឌ Premier League

៥.ជាលើកទី១១ Real Madrid ទទួលបានពានរង្វាន់ជើងឯកនៅ UEFA Champions
League

ក្លឹប Real Madrid ទទួលបានពានរង្វាន់ជើងឯកអឺរ៉ុបបន្ទាប់ពីដណ្តើមបានជ័យ
ជម្នះលើក្រុម Atletico Madrid ។ នេះជាលើកទី១១ ដែលក្លឹប Real Madrid ទទួលបាន
ពានរង្វាន់គួរឲ្យមោទនៈនេះ។

ជាលើកទី១១ Real Madrid ទទួលបានពានរង្វាន់ជើងឯកនៅ UEFA Champions League

៦. Michael Phelps ទទួលបានមេដាយមាសបន្តនៅ Olympic ២០១៦

នៅក្នុងវិញ្ញាសារហែលទឹក Michael Phelpsទទួលបានមេដាយមាសដល់ទៅ៤
គ្រឿង។​ លោកក៏បានជ្រើសតាំងជាកីឡាករឆ្នើមបំផុតនៅក្នុងពានរង្វាន់នេះដែរ។
ដោយ ស្នាដៃរបស់ខ្លួននោះ Michael Phelps ដណ្តើមបានមេដាយមាសសរុប២៣
គ្រឿងនៅ ក្នុង Olympic។

Michael Phelps ទទួលបានមេដាយមាសបន្តនៅ Olympic ២០១៦

៧.Joseph Schooling ក្លាយទៅជាកីឡាករអាស៊ីអាគ្នេយ៍ដំបូងទទួលបានមេដាយ
មាស នៅOlympic

កីឡាករហែលទឹក Joseph Schooling អាយុ​២១ឆ្នាំ របស់សឹង្ហបុរី បានឈ្នះកីឡា
ករហែលទឹក Michael Phelps ដណ្តើមបានមេដាយមាសនិងបំបែកឯកទគ្គកម្ម ថ្មីរបស់
Olympic។

Joseph Schooling ក្លាយទៅជាកីឡាករអាស៊ីអាគ្នេយ៍ដំបូងទទួលបានមេដាយមាស នៅ Olympic

៨.Cristiano Ronaldo ទទួលបានបាល់មាសអឺរ៉ុបលើកទី៤

កីឡាករ Cristiano Ronaldo ដណ្តើមបានជ័យជម្នះលើសលុបក្នុងការជ្រើសរើស
របស់ទស្សនាវដ្តី France Football ។ លោកក្លាយទៅជាកីឡាករអឺរ៉ុបទទួលបានបាល់
មាសច្រើនបំផុត។

Cristiano Ronaldo ទទួលបានបាល់មាសអឺរ៉ុបលើកទី៤

៩. Andy Murray ក្លាយទៅជាកីឡាករឆ្នើមពិភពលោក

ដោយទទួលបានរង្វាន់ជើងឯកបុគ្គលចំនួន៨ Andy Murray វ៉ាដាច់ Novak
Djokovic ទទួលបានរង្វាន់លេខ១នៃរង្វាន់វាយកូនបាល់បុរសពិភពលោក ក្លាយ
ទៅជាកីឡាករវាយកូនបាល់អង់គ្លេសដំបូងដែលទទួលបានពានរង្វាន់នេះ។

Andy Murray ក្លាយទៅជាកីឡាករឆ្នើមពិភពលោក

១០.គ្រោះថ្នាក់យន្តហោះបណ្តាលឲ្យសមាជិកក្លឹប Chapecoense ច្រើននាក់ត្រូវស្លាប់

គ្រោះថ្នាក់យន្តហោះបណ្តាលឲ្យសមាជិកក្លឹប Chapecoense ច្រើននាក់ត្រូវ
ស្លាប់។សោកនាដកម្មកើតមានឡើងខណៈដែល Chapecoenseកំពុងធ្វើដំណើរចូលរួម
ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Sudamerica ជាមួយក្លឹប Atletico Nacional។

គ្រោះថ្នាក់យន្តហោះបណ្តាលឲ្យសមាជិកក្លឹប Chapecoense ច្រើននាក់ត្រូវស្លាប់