១.កីឡាវៀតណាមជាលើកដំបូងទទួលបានមេដាយមាស Olympic

កីឡាវៀតណាមជាលើកដំបូងទទួលបានមេដាយមាស Olympic ។អ្នកបង្កើត
ឡើង ស្នាដៃដ៏អស្ចារ្យនេះជាកីឡាករបាញ់កាំភ្លើង Hoang Xuan Vinh។ ដោយស្នាដៃ
នេះ Hoang Xuan Vinh ជាកីឡាករវៀតណាមដំបូងបំបែកឯកទគ្គកម្មនៅ Olympic
ផងដែរ។

កីឡាវៀតណាមជាលើកដំបូងទទួលបានមេដាយមាស Olympic

២.កីឡាករ Le Van Cong ដណ្តើមបានមេដាយមាស Paralympic ដំបូង
បន្ទាប់ពី៥លើកចូលរួម Paralympic មក ក្រុមកីឡាជនពិការវៀតណាមក៏ដណ្តើម
បានមេដាយមាសមួយគ្រឿងជាលើកដំបូង។​ដោយស្នាដៃនេះ អត្តពលិករ Le Van Cong
ក៏បានបំបែកឯកទគ្គកម្មពិភពលោករបស់ខ្លួននិងឯកទគ្គកម្ម​ Paralympic ផង ដែរ។

កីឡាករ Le Van Cong ដណ្តើមបានមេដាយមាស Paralympic ដំបូង

៣.Fusal វៀតណាមដណ្តើមបានសិទ្ធិចូលរួមប្រគូតពានរង្វាន់ជើងឯកពិភពលោក

ក្រុមជម្រើសជាតិវៀតណាមបានធ្វើឲ្យកក្រើកនៅក្នុងវគ្គផ្តាច់ព្រ័ត្រ Futsal អាស៊ី
បន្ទាប់ពីឈ្នះក្រុមម្ចាស់ពានរង្វាន់ជើងឯកជប៉ុនក្នុងពូលទី៤។​ដោយជ័យជម្នះនេះក្រុម
ជម្រើសជាតិវៀតណាមទទួលបានសិទ្ធិចូលរួមប្រគួតដណ្តើមពានរង្វាន់បាល់ទាត់
ជើងឯក Fifa Fusal World ដែលបានរៀបចំឡើងនៅប្រទេស កូឡុំប៊ី។

Fusal វៀតណាមដណ្តើមបានសិទ្ធិចូលរួមប្រគូតពានរង្វាន់ជើងឯកពិភពលោក

៤.ក្រុមជម្រើសជាតិវៀតណាមដណ្តើមបានសំបុត្រចូលរួម U20 World Cup
២០១៧

ក្រោម​ការដឹកនាំរបស់គ្រូបង្វឹក Hoang Anh Tuan ក្រុមជម្រើសជាតិ U19 វៀត
ណាមបានឈ្នះ U19 ម្ចាស់ផ្ទះ បារ៉ែន ដោយអាត្រា ១-០នៅពូលទី៤នៃពានរង្វាន់
U19 អាស៊ី។​លទ្ធផលនេះបានជួយឲ្យក្រុមជម្រើសជាតិវៀតណាមក្លាយទៅជាក្រុម
ទី១០ ដណ្តើមបានសំបុត្រចូលរួមវគ្គផ្តាច់ព្រ័ត្រ U20 World Cup ២០១៧នៅកូរ៉េខាង
ត្បូង។

ក្រុមជម្រើសជាតិវៀតណាមដណ្តើមបានសំបុត្រចូលរួម U20 World Cup ២០១៧

៥. Nguyen Thi Anh Vien ដណ្តើមបានមេដាយមាសអាស៊ីលើកដំបូងនៅវិញ្ញាសារ
ហែលទឹក

នៅក្នុងពានរង្វាន់ហែលទឹកអាស៊ី២០១៦ដែលបានប្រព្រឹត្តទៅនៅប្រទេសជប៉ុន
កីឡាការិនីហែលទឹក Nguyen Thi Anh Vien ដណ្តើមបានមេដាយមាសផងដែរ។

Nguyen Thi Anh Vien ដណ្តើមបានមេដាយមាសអាស៊ីលើកដំបូងនៅវិញ្ញាសារហែលទឹក

៦. កីឡាវាយអុកវៀតណាមទទួលបានមេដាយមាសអាស៊ី

នៅក្នុងពានរង្វាន់កីឡាវាយអុកអាស៊ី កីឡាករ Nguyen Thi Mai Hung ទទួល
បានមេដាយ មាសដ៏ត្រចេះត្រចង់។នៅក្នុងពានរង្វាន់នេះដែរ កីឡាករ Le Quang Liem
ដណ្តើមបាន មេដាយប្រាក់។​កីឡាករអុកទាំងពីរនាក់នេះក៏ទទួលបានសិទ្ធិចូលរួមពាន
រង្វាន់ជើងឯកវាយអុកពិភពលោក។

កីឡាវាយអុកវៀតណាមទទួលបានមេដាយមាសអាស៊ី

៧.ក្រុមកីឡាបាល់ទាត់ជម្រើសជាតិមិនបានឈានដល់វគ្គផ្តាច់ព្រ័ត្រការប្រគួត
ពានរង្វាន់ជើងឯកបាល់ទាត់អាស៊ី

ទទួលបានការរំពឹងទុកជាច្រើនពីអ្នកគាំទ្រក៏ដូចជាមានការត្រៀមរៀបចំយ៉ាង
ម៉ត់ ចត់ក៏ដោយប៉ុន្តែក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមទទួលបរាជ័យនៅក្នុងការ
ប្រគួត ពានរង្វាន់ជើងឯកបាល់ទាត់អាស៊ី (AFF Suzuki Cup 2016)។

ក្រុមកីឡាបាល់ទាត់ជម្រើសជាតិមិនបានឈានដល់វគ្គផ្តាច់ព្រ័ត្រការប្រគួតពាន រង្វាន់ជើងឯកបាល់ទាត់អាស៊ី

៨.ក្រុមកីឡាម្ចាស់ផ្ទះវៀតណាមនាំមុខ Asian Beach Games 2016

ទទួលរៀបចំមហោស្រពកីឡាមានលក្ខណៈអន្តរជាតិនោះ ក្រុមកីឡាវៀតណាម
ដណ្តើមបានជ័យជម្នះនៅមហោស្រពកីឡាឆ្នេរសមុទ្រលើកទី៥ - Asian Beach Games
២០១៦ដោយទទួលបានមេដាយគ្រប់ប្រភេទទៅដល់១៣៩គ្រឿង ក្នុងនោះមេដាយ មាសគឺ៥២គ្រឿង។

ក្រុមកីឡាម្ចាស់ផ្ទះវៀតណាមនាំមុខ Asian Beach Games 2016

៩. Ly Hoang Nam គូសសញ្ញាថ្មីសម្រាប់វិញ្ញាសារកីឡាវាយកូនបាល់

Ly Hoang Nam គូសសញ្ញាថ្មីសម្រាប់វិញ្ញាសារកីឡាវាយកូនបាល់ ខណៈដែល
ទទួលបានជ័យជម្នះច្រើនក្នុងតារាងរៀបចំណាត់ថ្នាក់ ATP។ នៅក្នុងស្រុកវិញ Ly
Hoang Nam ក៏ទទួលបានពានរង្វាន់នៅក្នុងការប្រកួតពានរង្វាន់ជើងឯកនិងពានរង្វាន់
កីឡាវាយកូនបាល់ឆ្នើម។

Ly Hoang Nam គូសសញ្ញាថ្មីសម្រាប់វិញ្ញាសារកីឡាវាយកូនបាល់

១០.មហោស្រពកីឡា​Phu Dong ទូទាំងប្រទេសលើកទី៩

ចូលរួមមហោស្រព Phu Dong ទូទាំងប្រទេសលើកទី៩មានគ្រូបង្វឹក កីឡារ កីឡា
ការិនីរាប់ពាន់នាក់ ដែលបានប្រព្រឹត្តទៅនៅខេត្ត Nghe An និងខេត្ត Thanh Hoa។ ក្រុម
កីឡាទីក្រុងហូជីមិញ ហាណូយនិងទីក្រុង Thanh Hoa ទទួលបានពាន រង្វាន់តាមលំដាប់
ថ្នាក់ទី១ ទី២និងទី៣ផងដែរ៕

មហោស្រពកីឡាPhu Dong ទូទាំងប្រទេសលើកទី៩