១.ពិធីរំលឹកខួបលើកទី៧០នៃទិវាបុណ្យជាតិថ្ងៃទី២កញ្ញានិងរយៈពេល៤០
ឆ្នាំនៃ​ភាគខាងត្បូងវៀតណាមបានរំដោះទាំងស្រុងបានប្រារព្ធឡើងដ៏មហោ
ឡារិក

ពិធីដង្ហែក្បួននិងធ្វើព្យុៈយាត្រានៅទីក្រុងហាណូយ


ពិធីមិទ្ទីង ដង្ហែក្បួននិងធ្វើព្យុៈយាត្រាបានប្រព្រឹត្តទៅដ៏មហោឡារិកនៅរដ្ឋធានី
ហាណូយនិងទីក្រុងហូជីមិញ។ តាមរយៈបណ្តាសកម្មភាពនេះ យើងកាន់តែ​មាន
មនសិការជ្រាលជ្រៅអំពីកម្រិតនិងអត្ថន័យប្រវត្តិសាស្ត្រដ៏មហិមា និងមេរៀនជ័យ
ជន្នះនៃបដិវត្តន៍ខែសីហា នាំទៅដល់ការបង្កើតរដ្ឋវៀតណាមប្រជាធិបតេយ្យ ឬ
បច្ចុប្បន្នជាសាធារណរដ្ឋសង្គមនិយមវៀតណាម រួមទាំង មហាជ័យជំនះ និទាឃ
រដូវ ឆ្នាំ១៩៧៥ ដែលជាមោទនភាពនិងការជឿជាក់ទៅលើអនាគតភ្លឺស្វាង មួយ
របស់ប្រទេសវៀតណាមវីរៈភាពដែលកំពុងមានការផ្លាស់ប្តូរថ្មីនិងអភិវឌ្ឍន៍ យ៉ាង
ខ្លាំងក្លា។

២.រៀបចំប្រកបដោយជោគជ័យនូវមហាសន្និបាតបក្សភាគគ្រប់ជាន់ថ្នាក់

មហាសន្និបាតបក្សភាគទីក្រុងហាណូយលើកទី១៤

ជោគជ័យនៃមហាសន្និបាតបក្សភាគគ្រប់ជាន់ថ្នាក់សំដៅឆ្ពោះទៅមហាសន្និ បាតលើកទី១២របស់បក្ស ជាលទ្ធផលចាំបាច់នៃការដឹកនាំម្ចាស់ការស្រុះចិត្ត គំ
និតប្រកបដោយប្រសិទ្ធិភាពរបស់បក្សចំពោះការងារផ្លាស់ប្តូរថ្មីការងារកសាង បក្សតាំងពីដើមអាណត្តិមហាសន្និបាតលើកទី១១រហូតមកដល់បច្ចុប្បន្ន។ នេះជា បុព្វបទសំខាន់សម្រាប់ការរៀបចំប្រកបដោយជោគជ័យនូវមហាសន្និបាតតំណាង ទូទាំងប្រទេសលើកទី១២របស់បក្សនាចុងខែមករាឆ្នាំ២០១៦ខាងមុខ។

៣.បណ្តាសកម្មភាពកិច្ចការបរទេសបានប្រព្រឹត្តទៅយ៉ាងផុលផុស

អគ្គលេខាបក្ស Nguyen Phu Trong ជួបសន្ទនាជាមួយប្រធានា
ធិបតីអាមេរិកលោក Barack Obama

លេចធ្លោបំផុតគឺដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់អគ្គលេខាបក្សកុម្មុយ
និស្តវៀតណាម លោក Nguyen Phu Trong​ទៅសហរដ្ឋអាមេរិកតាមសេច​ក្តី អញ្ជើញ
របស់ប្រធានាធិបតីអាមេរិកលោក Barack Obama។ នេះជាលើកដំបូង ដែលអគ្គ
លេខាបក្សកុម្មុយនិស្តវៀតណាមមួយរូបទៅទស្សនកិច្ចអាមេរិក។ សកម្ម ភាពកិច្ច
ការបរទេសរដ្ឋ និងកិច្ចការបរទេសបក្ស កិច្ចការបរទេសប្រជាជនបាន ប្រព្រឹត្តទៅ
ដោយស៊ី ចង្វាក់គ្នា សំដៅជម្រុញយ៉ាងខ្លាំងក្លានូវទំនាក់ទំនងទ្វេភាគី​និងពហុភាគី។ តាមនោះរួមចំណែកយ៉ាងសកម្មចូលក្នុងកិច្ចការពារផលប្រយោជ ន៍កំពូលរបស់
ប្រជាជាតិ ម្ចាស់ការនិងសកម្មធ្វើសមាហរណកម្មអន្តរជាតិព្រម ទាំងបង្ហាញថា វៀតណាមជាសមាជិកមានការទទួលខុសត្រូវក្នុងសហគមន៍ អន្តរជាតិ។

៤.រៀបចំប្រកបដោយជោគជ័យមហាសន្និបាតសហភាពអន្តរសភាពិភព
លោក លើកទី១៣២ (IPU 132)

ពិធីបើកមហាសន្នុិបាត IPU នៅទីក្រុងហាណូយ

IPU 132 ដោយរដ្ឋសភាវៀតណាមរៀបចំឡើងលើកដំបូងបានទាក់ទាញ ការចូលរួមរបស់តំណាងជាង១.៦០០នាក់មកពីសភាជាសមាជិក IPU ចំនួន ១៦០ រួមទាំងសមាជិកចងសម្ព័ន្ធ អ្នកសង្កេតការណ៍ និងអង្គការអន្តរជាតិជាច្រើន ទៀត។ លទ្ធផលសំខាន់បំផុតរបស់ IPU 132 គឺអនុម័តលើសេចក្តីថ្លែងការណ៍ ទីក្រុងហា
ណូយ ស្តីអំពី “គោលដៅអភិវឌ្ឍន៍និរន្តរភាព៖ប្រែពាក្យពេជ្រក្លាយទៅ ជាសកម្មភាព” ដែលបានសម្តែងនូវបំណងប្រាថ្នានិងការសន្យារបស់ IPU និង​សភានានាក្នុង
ការកសាងនិងជម្រុញអនុវត្តរាល់គោលដៅអភិវឌ្ឍន៍និរន្តរភាព ដែលអ.ស.បកំពុង
កសាងដល់ឆ្នាំ២០៣០ ដោយផ្តោតសំខាន់ទៅលើមនុស្ស។

៥.វៀតណាមទទួលបានកិច្ចព្រមព្រៀងសំខាន់ជាច្រើនជាមួយដៃគូនានាលើ វិស័យពាណិជ្ជកម្ម

វៀតណាមទទួលបានកិច្ចព្រមព្រៀងសំខាន់ជាច្រើនជាមួយដៃ
គូនានាលើ វិស័យពាណិជ្ជកម្ម

វៀតណាមបានចុះហត្ថលេខាជាផ្លូវការនិងបញ្ចប់ចរចារលើកិច្ចព្រមព្រៀង
ពាណិជ្ជកម្មសេរី (FTA) ជាមួយកូរ៉េខាងត្បូង សម្ព័ន្ធសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប សហ
ភាពអឺរ៉ុប ព្រមទាំងសម្រេចរួចរាល់ការចរចារលើកិច្ចព្រមព្រៀងដៃគូឆ្លងមហា
សមុទ្រប៉ាស៊ីហ្វិក (TPP) ជាមួយសមាជិកចំនួន១១នៅសេសសល់។ បណ្តាកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីថ្មីត្រូវបានរំពឹងទុកថានឹងបើកចេញ “រលកធ្វើសមាហរណ
កម្ម” យ៉ាងខ្លាំងក្លារវាងសេដ្ឋកិច្ចវៀតណាមជាមួយសេដ្ឋកិច្ចពិភពលោកនាពេល ខាងមុខដែលពោរពេញទៅដោយឱកាសនិងការសាកល្បង។

៦.បើកសម្ពោធដាក់ឲ្យដំណើរការសំណង់ជាតិសំខាន់ៗជាច្រើន

ក្រុមម៉ាស៊ីនលេខ០១នៃរោងចក្រវារីអគ្គិសនី Lai Chau ដោយមានអានុភាព
ចំនួន៤០០ មេហ្គាវ៉ាត់ បានដំណើរការប្រកបដោយជោគជ័យបើកចេញយថា
ទស្សន៍ សម្រេចសំណង់នេះទាំងស្រុងនាឆ្នាំ២០១៦ មុនកាលកំណត់ដែលបាន
ដាក់ចេញ គឺ១ឆ្នាំ។ សំណង់គមនាគមន៍សំខាន់ជាច្រើនក៏បានបើកសម្ពោធដាក់
ឲ្យដំណើរ​ការ ដូចជាខ្សែផ្លូវល្បឿនលឿនទំនើបបំផុតនៅវៀតណាមពីក្រុងហាណូយ
ទៅ កាន់ក្រុង Hai Phong ស្ពាន Nhat Tan ឬស្ថានីយ T2 នៅព្រលានយន្តហោះ អន្តរ
ជាតិ Noi Bai ជាដើម។ សំណង់ទាំងអស់នេះ បានរួមចំណែកយ៉ាងសកម្មចូល ក្នុង
ការសម្រេចមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ បំរើការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់ប្រ
ទេសជាតិ។

៧.សន្ទស្សន៍ប្រើប្រាស់(CPI)កើន០,៦៣%ប្រៀបនឹងឆ្នាំ២០១៤ ជាកម្រិត
ទាប បំផុតក្នុងរយៈ១៤ឆ្នាំកន្លងទៅ

សន្ទស្សន៍ប្រើប្រាស់ឆ្នាំ២០១៥ទាបបំផុតប្រៀបនឹងគោលដៅ៥%ដែលរដ្ឋ​
សភាដាក់ចេញ។ អគ្គនាយកស្ថិតិកំណត់ថា សន្ទស្សន៍ប្រើប្រាស់មានការថយចុះ ក៏ដោយប៉ុន្តែកម្រិតទិញរបស់ប្រជាជននៅកើនឡើងដដែល។ បម្រែបម្រួលរវាង
កណើន GDP និងអតិផរណាក្នុងឆ្នាំ២០១៥ត្រូវបានវាយតម្លៃថាជាជោគជ័យនៃ ខឿនសេដ្ឋកិច្ចក៏ដូចជាការបញ្ជាណែនាំរបស់រដ្ឋាភិបាល។

៨.វៀតណាមសម្រេចគោលដៅសហសវត្សជាសារវ័ន្ត

វៀតណាមសម្រេចគោលដៅសហសវត្សជាសារវ័ន្ត

តាមរបាយការណ៍របស់កម្មវិធីអភិវឌ្ឍន៍អ.ស.ប (UNDP) វៀតណាមទទួល បានសមិទ្ធិដ៏ធំធេងដូចជា កាត់បន្ថយអាត្រាក្រីក្រ អាត្រាសិស្សានុសិស្សចូល បថមសិក្សាទទួលបាន៩៩% អាត្រាអ្នកម្តាយស្លាប់ចុះ៣ភាគ៤% ។វៀតណាម បានសម្រេចមុនកាលកំណត់គោលដៅចំនួន៥ក្នុងចំណោមគោលដៅ ទាំង៨ ហើយកំពុងខំប្រឹងប្រែងអនុវត្តល្អរាល់គោលដៅនៅសេសសល់ទាក់ទិនដល់ការ ជម្រុញបរិស្ថានប្រកបដោយចីរភាព និងការបង្ការប្រឆាំងជំងឺ​HIV/AIDS ជាដើម។

៩.ផ្នែកអប់រំនិងបណ្តុះបណ្តាលអនុវត្តការផ្លាស់ប្តូរជាសារវ័ន្តការប្រឡង
ថ្នាក់វិទ្យា ល័យជាតិ

ចំណុចខុសប្លែកជាសារវ័ន្តនៃការប្រឡងឆ្នាំ២០១៥នេះគឺការប្រឡងបាន
​ រៀបចំតែម្តង ដោយគោលដៅ ពិនិត្យការបញ្ចប់វិទ្យាល័យនិងពិនិត្យការចូល
មហាវិទ្យាល័យ អនុវិទ្យាល័យ។ ការផ្លាស់ប្តូរថ្មីនេះ សំដៅបន្ធូសម្ពាធ ការ
ចំណាយប្រាក់ និងកាត់បន្ថយភាពតានតឹងសម្រាប់សង្គមទាំងមូល សាលា សិស្សានុសិស្សនិងឪពុកម្តាយផងដែរ។

១០. ការផ្តន្ទាទោសខុសរបស់លោក Nguyen Thanh Chan និងលោក Huynh
Van Nen

ការផ្តន្ទាទោសខុសយ៉ាងធ្ងន់ធ្ងរក្នុងសកម្មភាពស៊ើបអង្កេត ជំនុំជំរះនាំទៅ ដល់ការកាត់ទោសខុសដូចជារឿងក្តីរបស់លោក Chan និងលោក Nen បានដាក់​ចេញសំណូមពរចាំបាច់ក្នុងការសម្រេចយ៉ាងឆាប់ៗនូវក្រមច្បាប់ និងច្បាប់ទាក់ ទិនដល់ច្បាប់ព្រហ្មទណ្ឌ។​ ក្រមច្បាប់ ព្រហ្មទណ្ឌទើបនឹងបានអនុម័តនៅកិច្ចប្រជុំ
លើកទី១០​​រដ្ឋសភាវៀតណាមនីតិកាលទី១៣ បានកំណត់ថា ត្រូវមានការថត សម្លេងនិងថតរូបក្នុងពេលសាកសួរចម្លើយជនជាប់ចោទនៅកន្លែងឃុំខ្លួន ឬនៅ ស្ថានីយស៊ើបអង្កេតផងដែរ៕