(VOVworld)-ទំនាក់ទំនងវៀតណាមនិងកម្ពុជាក្នុងឆ្នាំ២០១៤ ត្រូវបានជម្រុញគ្រប់
ជ្រុង​ជ្រោយលើវិស័យនយោបាយ សេដ្ឋកិច្ច សហប្រតិបត្តិការវិនិយោគ។ លើវិស័យ
នយោបាយ ប្រទេសទាំងពីរបានផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ជាប្រចាំ។ ដំណើរ
​ទស្សកិច្ចនាខែមករាមុននេះ​របស់ប្រធានរដ្ឋសភាកម្ពុជា សម្តេចហេង សំរិន ក្នុង
ឪកាសរំលឹកខួបលើកទី៣៥ នៃទិវារួចផុតពីរបបប្រល័យពួជសាសន៍របស់កម្ពុជា
បានអះអាងនូវចំណងមិត្តភាព សាមគ្គីភាពវៀតណាម កម្ពុជាមុនក៏ដូចជាក្រោយ
បន្ទាប់មកគឺដំណើរទស្សនកិច្ចកម្ពុជារបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម
លោក Nguyen Tan Dung ។ ក្នុងដំណើរទស្សនកិច្ចលើកនេះ ថ្នាក់ដឹកនាំនៃ ប្រទេស
ទាំងពីរបានធ្វើជាកាក្សិណសាក្សីលើឯកសារសហប្រតិបត្តិការជាច្រើន។ ក៏ក្នុង
ឱកាសនេះដែរ នាយករដ្ឋមន្រ្តី Nguyen Tan Dung និងនាយករដ្ឋមន្រ្តីកម្ពុជា សម្តេច
ហ៊ុនសែន អញ្ជើញធ្វើជាសហអធិបតីពិធីកាត់ខ្សែបូមន្ទីពេទ្យ Cho Ray –Phnompenh
ជាសំណង់សហប្រតិបត្តិការដំបូងរវាងវៀតណាមនិងកម្ពុជាលើ វិស័យព្យាលបាល
ជំងឺទំនើបសម្រាប់ប្រជាជនកម្ពុជា។ សកម្មភាពកិច្ចការ បរទេស របស់ប្រទេសទាំង
ពីរ ត្រូវបានបង្កើនតាមរយៈដំណើរទស្សនកិច្ចវៀត ណាមរបស់ប្រធានរដ្ឋសភា
កម្ពុជា សម្តេចហេង សំរិននាខែសីហាមុននេះ សំដៅ រឹតបន្តឹងជាងទៀតចំណង
សាមគ្គីភាពរវាងប្រទេសទាំងពីរ។​និយាយអំពីទំនាក់ ទំនងការទូតរវាងប្រទេស
ទាំងពីរ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស វៀតណាមលោក​ Pham Binh
Minh បានវាយតម្លៃថា៖

“ទោះបីជាឆ្លងកាត់ការលំបាកជាច្រើនក្តី ប៉ុន្តែ ទំនាក់ទំនងមិត្តភាពអ្នកជិត
ខាងរវាងប្រទេសទាំងពីរជានិច្ចកាលអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។​ទំនាក់ទំនងជិត
ស្និទរវាងប្រទេសទាំងពីរ ត្រូវបានសម្តែងតាមរយៈការផ្លាស់ប្តូរដំណើរទស្សន
កិច្ចរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បង្កើតបុព្វហេតុ សម្រាប់ការអភិវឌ្ឍន៍
នៅតំបន់ ក្រសួងផ្នែកនានានៃប្រទេសទាំងពីរ។ ”

ប្រធានរដ្ឋសភាកម្ពុជា សម្តេចហេង សំរិនក្នុងដំណើរទស្សន
កិច្ចវៀតណាមនាខែសីហាឆ្នាំ២០១៤ (រូបថតៈ TTXVN)


ក្នុងឆ្នាំ២០១៤ គណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជា ក៏មានដំណើរទស្សនកិច្ច
វៀតណាម ក្នុងនោះ មានដំណើរទស្សនកិច្ចរបស់ឧបនាយករដ្ឋមន្រ្តីប្រចាំការ
លោកស្រី ម៉ែន សំអន ជាប្រធានសមាគមននារីដើម្បីសន្តិភាពនិងអភវឌ្ឍន៍
នាខែ សឧាមុននេះ។ បណ្តាជំនួបប្រាស្រ័យក្នុងឱកាសនេះ សំដៅផ្លាស់ប្តូរបទ
ពិសោធ​ន៍សកម្មភាពដើម្បីសន្តិភាពនិងរិតបន្តឹងទំនាក់ទំនងមិត្តភាពរវាងប្រជា
ជននៃប្រទេសទាំងពីរ។ បណ្តាដំណើរទស្សនកិច្ចជាន់ខ្ពស់រវាងប្រទេសទាំងពីរ
ក្នុងឆ្នាំ២០១៤ នេះ មិនត្រឹមតែរឹតពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពនៃប្រ
ទេសទាំងពីរ ប៉ុណ្ណោះទេ ថែមទាំងជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
រវាងវៀតណាម និងកម្ពុជាឲ្យកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរ
នៅបន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ នារយៈ៩ខែដើមឆ្នាំ២០១៤នេះ ទុនវិនិយោគ
ចុះឈ្មោះសរុបបស់វៀតណាមចូលកម្ពុជា ទទួលបានជាង៣ពាន់លានដុល្លារ​​អា
មេរិក ដោយមានគំរោងការររុបជាង១៣០។ នាបច្ចុប្បន្ន វៀតណាមកពុងឈរ លំ
ដាប់ថ្នាក់ទី៥ ក្នុង Top វិនិយោគិនបរទេសធំបំផុតចូលកម្ពុជា។ លើបណ្តា គំរោង
ការណ៍វិនិយោគ សហប្រតិបត្តិការលេចធ្លោរបស់វៀតណាមនៅកម្ពុជា នោះមាន
សម្ព័ន្ធអាកាសចរណ៍ Cambodia Angkor Air គំរោងការទូរគមគមនាគម ន៍​Metfone
គំរោងការមន្ទីពេទ្យ Cho Ray ភ្នំពេញជាដើម។ ទន្ទឹមនឹងនោះ ធនាគារ វិនិយោគ
និងអភិវឌ្ឍន៍កម្ពុជា (BIDC) ត្រូវបានធនាគាវិនយោគនិងអភិវឌ្ឍន៍ វៀត ណាម
បង្កើតឡើងនៅកម្ពុជា បានចូលរួមយ៉ាងសកម្ម ក្នុងការផ្គត់ផ្គង់ទុនសម្រាប់
បណ្តាអង្គភាពអាជីវកម្មវៀតណាមនិងកម្ពុជា។ វាយតម្លៃចំពោះបញ្ហានេះ លោក
Vu Mao ជាអតីតសមាជិកមជ្ឈឹមបក្ស និងជាប្រធានសមាគមន៍មិត្តភាពវៀត​
ណាមកម្ពុជាបានឲ្យដឹងថា៖

“ដោយឈរលើមូលដ្ឋានដែលមានស្រាប់ គឺជាសាមគ្គីភាពជួយគ្នាទៅវិញ​
ទៅមក ក្នុងការតស៊ូប្រយុទ្ធ រំដោះប្រទេសជាតិ។ ភារកិច្ចសំខាន់នាបច្ចុប្បន្ន គឺ
ប្រទេសទាំងពីររួមគ្នាសហប្រតិបតិការនិងអភិវឌ្ឍន៍។ អាជីវករបស់វៀតណាម
ជាច្រើនបានទៅកាន់កម្ពុជា ស្រាវជ្រាវ និងគំរោងការមួយចំនួនកំពុងបានអនុ
វត្តន៍។”

ឆ្នាំ២០១៤កន្លនទៅ ទំនាក់ទំនងវៀតណាម កម្ពុជា ត្រូវបានជម្រុញក្នុង
ក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអាស៊ាន ASEM សហប្រតិបត្តិការអនុតំបន់
សហប្រតិបត្តិការក្នុងក្របខ័ណ្ឌត្រីកោនអភិវឌ្ឍន៍ វៀតណាម កម្ពុជា ឡាវ
(CLV)។ ទន្ទឹមនឹងនោះ វៀតណាមនិងកម្ពុជា ជានិច្ចកាលគាំទ្រគ្នាលើបណ្តា
វិស័យ អន្តរជាតិ និងតំបន់ឆ្លើតតបនឹងបំណងប្រាថ្នារបស់ប្រជាជននៃប្រ
ទេសទាំងពីរ៕