(VOV)_ជំនឿសាសនាធ្វើសក្ការះបូជាស្តេច Hung ត្រូវបានបង្ហាញច្បាស់នៅក្នុង
ទិវាធ្វើបុណ្យខួបស្តេច Hung នាថ្ងៃទី១០ ខែមាឃ ជាប្រចាំឆ្នាំ។ ពិធីប្រពៃណីនេះត្រូវបាន
រៀបចំឡើងនៅមណ្ឌលកេរ្តិ៍តំណែល វិហារស្ដេច Hung នៅភ្នំ Nghia Linh ទីក្រុង Viet Tri
ខេត្ត Phu Tho (ភាគខាងជើងវៀតណាម)។ នេះជាឱកាសមួយដើម្បីប្រជាជនវៀត
ណាមក្នុងប្រទេសជាង៩៣លាននាក់ និងជនវៀតណាមនៅឯបរទេសជាង៤,៥លាន
នាក់ ឆ្ពោះមកប្រភពដើម រំលឹកឡើងវិញគុណបំណាច់របស់បណ្ដាស្តេច Hung។
![]() |
| ជំនឿសាសនាធ្វើសក្ការះបូជាស្តេច Hung ៖កម្លាំងតភ្ជាប់សហគមន៍ |
ទិវាបុណ្យខួបស្តេច Hung ត្រូវបានរៀបចំឡើងជាប្រចាំឆ្នាំ ជាថ្ងៃមួយដែលជន
វៀតណាមគ្រប់រូប នៅគ្រប់ទិសទីឆ្ពោះមកស្រុកកំណើតប្រទេសជាតិ។ ក្នុងប៉ុន្មានថ្ងៃ
នេះ ប្រជាជនក្នុងទូទាំងប្រទេសចូលរួមសកម្មភាពផ្សេងៗ បង្ហាញនូវការគោរពនិង
ដឹងគុណចំពោះបណ្ដាស្តេច Hung ដែលបានកសាងប្រទែសជាតិ និងបុព្វបុរសដែល
បានការពារប្រទេសជាតិ។
ភាពវិសេសវិសាលនៃជំនឿសាសនាធ្វើសក្ការះបូជាស្ដេច Hung
ជំនឿសាសនាធ្វើសក្ការះបូជាស្តេច Hung ជាប្រភេទជំនឿសាសនាប្រជាប្រិយ ត្រូវ
បានរក្សាទុកនៅវៀតណាមតាំងពីយូរណាស់មកហើយ។ ក្នុងពិធីនេះ ប្រជាជនបាន
រៀបចំពិធីអុជធូបរំលឹកវិញ្ញាណក្ខ័ន្ឌបណ្ដាស្ដេច Hung បុណ្យខួបប៊ីតាជាតិ Lac Long
Quan និងអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធមាតាជាតិ Au Co មហោស្រពច្រៀងប្រជាប្រិយ
និងច្រៀន Xoan Phu Tho …លៗ
ជំនឿសាសនាធ្វើសក្ការះបូជាស្តេច Hung ជាបេតិកភ័ណ្ឌវប្បធម៌អរូបីជាតិ និង
ត្រូវបានអង្គការវប្បធម៌ វិទ្យាសាស្ត្រ និងអប់រំ អង្គការសហប្រជាជាតិ (UNESCO)
ទទួលស្គាល់ជា” បេតិកភ័ណ្ឌពិភពលោក” នាថ្ងៃទី៦ធ្នូឆ្នាំ២០១២។ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ លោក Nguyen Khac Thuan បានអោយដឹងថា៖
“ លើពិភពលោក វៀតណាមជាប្រទេសពិសេសដោយឡែក ដោយមានជនជាតិចំនួន៥៤ក្តី ប៉ុន្តែ ជនជាតិទាំង៥៤នេះសុទ្ធតែគោរពស្ដេច Hung និងចាត់ទុក ស្ដេច
Hung ជាអ្នកបង្កើតឡើងប្រទេសវៀតណាម។ ប្រជាជនវៀតណាមជានិច្ចកាលមោទ
ភាពថាមានប្រភពដើមតែមួយគឺមានប៊ីតាជាតិ Lac Long Quan និងមាតាជាតិ Au Co ។”
![]() |
| ជំនឿសាសនាធ្វើសក្ការះបូជាស្តេច Hung ៖កម្លាំងតភ្ជាប់សហគមន៍ |
ជំនឿសាសនាស្ដេច Hung តភ្ជាប់សហគមន៍
ជំនឿសាសនាធ្វើសក្ការះបូជាស្តេច Hung ជានិមិត្តសញ្ញានៃការគោរព ដឹងគុណចំ
ពោះបណ្ដាស្ដេច Hung ដែលបានកសាងប្រទេសជាតិ។ នាបច្ចុប្បន្ន ក្នុងទូទាំងប្រទេស វៀតណាម មានទីកន្លែងធ្វើសក្ការះបូជាស្តេច Hung និងសមាជិកទាក់ទិននានា នៅ
សម័យកាលស្តេច Hung។ ក្នុងប៉ុន្មានថ្ងៃនេះ ប្រជាជននៅគ្រប់ទិសទីបានបន្តចូលរួម
ពិធីបុណ្យវិហារ ស្តេច Hung (ខេត្ត Phu Tho) ។ លោក Nguyen Van Phong ភ្ញៀវទេសច
រមួយនាក់បានអោយដឹងថា៖
“ ខ្ញុំនៅ Hai Phong។ខ្ញុំបានមកវិហារស្តេច Hung បានពីរដងហើយ។ ខ្ញុំមកទីនេះ
ដើម្បីឆ្ពោះទៅប្រភពដើម រំលឹកឡើងវិញប្រវត្តិសាស្ត្រ និងប្រភពដើមប្រទេសជាតិ។”
ពិធីបុណ្យស្តេច Hung ជាទិវាបុណ្យជាតិនៅវៀតណាម។ នេះមិនគ្រាន់តែជាឱកាស
បង្ហាញនូវប្រពៃណី “ ផឹកទឹកនឹកដល់ប្រភពដើម“ប៉ុណ្ណោះទេ ថែមទាំងពង្រឹងនិង
ពង្រីកចំណងសាមគ្គីភាព មនសិការសហគមន៍ក្នុងដួងចិត្តប្រជាជនវៀតណាមគ្រប់
រូបទៀតផង៕

_w_660.jpg)
