(VOVworld)-ខ្លឹមសារមួយក្នុងចំណោមខ្លឹមសារសំខាន់ៗដែលបានលើកយកមក
ពិភាគ្សានៅ ក្នុងសន្និបាតលើកទី៤ គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១២
កំពុងប្រព្រឹត្តទៅនៅទី ក្រុងហាណូយនោះគឺ “បង្កើនការកសាង កែសម្រួលបក្ស
ទប់ស្កាត់និងរុញច្រាន ឧនភាពអំពីសតិអារម្មណ៍នយោបាយ សីលធម៌ របៀបរស់
នៅក្នុងបក្ខជន សាធា រណមតិរបស់ប្រជាជនក៏បានសម្តែងចេញនូវការស្រុះចិត្ត
គំនិតជាមួយនឹងភារកិច្ច កសាង កែសម្រួលបក្ស ដោយសារនេះមិនត្រឹមតែជា
បញ្ហាស្លាប់រស់របស់បក្ស ប៉ុណ្ណោះទេ ថែមទាំងជាការគង់វង្សរបស់របបគ្រប់គ្រង
ផងដែរ។

អគ្គលេខាបក្ស លោក Nguyen Phu Trong ថ្លែងមតិក្នុងសន្និបាត


ស្តីពីខ្លឹមសារកសាងនិងកែសម្រួលបក្សនោះ នៅក្នុងសន្និបាតមជ្ឈឹមលើកទី
៤​(នីតិ​កាលទី១២) អគ្គលេខាបក្ស លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា
ការដឹកនាំ របស់បក្សជាកត្តាចម្បងសម្រេចជោគជ័យនៃបដិវត្តន៍វៀតណាម។
កសាងនិងកែតម្រូវ បក្សជាភារកិច្ចសំខាន់ពិសេស មានអត្ថន័យស្លាប់រស់ចំពោះ
បក្សនិងរបបគ្រប់គ្រង។ សន្និសីទលើក នេះ នឹងចេញសេចក្តីសម្រេចចិត្ត ស្តីពី
ការពង្រឹងការកសាង​និងកែសម្រួលបក្ស រាំងស្កាត់ រុញច្រានឧនភាពអំពីសតិ
អារម្មណ៍នយោបាយ សីលធម៌ របៀបរស់នៅ។

ភារកិច្ចសំខាន់ជាប្រចាំរបស់បក្សកុម្មុយនិស្តវៀតណាម

គម្រោងពង្រឹងការកសាងនិងកែសម្រួលបក្សត្រូវបានគណៈកម្មាធិការប្រតិបត្តិ
មជ្ឈឹមបក្សអនុវត្តនិងបានលើកយកមកពិភាគ្សានៅក្នុងសន្និសីទលើកនេះបានអះ
អាង ថា ដើម្បីលើកកំពស់សមត្ថភាពជាអ្នកដឹកនាំនោះ បក្សកុម្មុយនិស្តវៀតណាម
ត្រូវមាន​ការផ្លាស់ប្តូរថ្មីជាប្រចាំ កែប្រែខ្លួនដោយខ្លួនឯងនិងយកចិត្តទុកដាក់កសាង
បក្សលើវិស័យ នយោបាយ សតិអារម្មណ៍ហើយទទួលបានលទ្ធផលគួរឲ្យកត់
សម្គាល់។ ប៉ុន្តែការងារ នេះក៏មានលេចចេញនូវកំហិតជាច្រើនដែរ។ ស្ថានភាពឧន
ភាពអំពីសតិអារម្មណ៍ សីលធម៌ របៀបរស់នៅ អំពើពុករលួយ ខ្ជះខ្ជាយ បក្សពួក
និយមក្នុងជួរកម្មាភិបាល បក្ខជនមួយភាគតូចដែលក្នុងនោះមានទាំងថ្នាក់ដឹកនាំ
អ្នកគ្រប់គ្រងនៅមិនទាន់បានរាំងស្កាត់។ ម្យ៉ាង វិញទៀតការរៀបចំអនុវត្តសេចក្តី
សម្រេចចិត្តរបស់មជ្ឈឹមស្តីពីការកសាងនិងកែសម្រួលបក្សពុំទទួលបានគោលដៅ
និងសំណូមពរដែលបានដាក់ចេញនោះទេ។

ពីការពិនិត្យពោលខាងលើ គម្រោងការបង្កើនកសាងនិងកែសម្រួលបក្សបាន
ស្តីពីការផ្លាស់ប្តូររបៀបដឹកនាំ ពង្រឹងអង្គការបក្ស កំណត់បញ្ហាថ្មីមួយចំនួន និងដាក់
ចេញ ដំណោះស្រាយលោតផ្លោះក្នុងការកសាង កែសម្រួលបក្សក្នុងស្ថានភាព
បច្ចុប្បន្ន។

សាធារណមតិស្រុះចិត្តគំនិតជាមួយនឹងការប្តេជ្ញានយោបាយរបស់បក្ស

សាធារណមតិរបស់បក្ខជននិងប្រជាជនបានជឿជាក់ទៅលើការប្តេជ្ញានយោ
បាយរបស់មជ្ឈឹមបក្ស ក្នុងការងារកសាងនិងកែសម្រួលបក្ស ធ្វើឲ្យបក្សស្អាតស្អំ
រឹងមាំ និង លើកកំពស់សមត្ថភាព កម្លាំងតស៊ូរបស់បក្ស។ ហើយសាធារណមតិក៏
បានចេញ យោបល់ជាច្រើនដែរ។

ដើម្បីរាំងស្កាត់និងរុញច្រានស្ថានភាពឧនភាពអំពីសតិអារម្មណ៍នយោ បាយ
សីលធម៌ របៀបរស់នៅនោះលោក Nguyen Tuc សមាជិក គណៈប្រធាននៃគណៈ
កម្មាធិការរណសិរ្សមាតុភូមិវៀតណាមបានសង្កត់ធ្ងន់ថា៖ “ក្នុងស្ថានភាពបច្ចុប្បន្ន
ក្រៅពីបំពេញល្អភារកិច្ចដែលបានប្រគល់ជូននោះ អ្នកដឹកនាំផ្ទាល់ត្រូវរក្សាអត្តចារិក
ស្អាតស្អំ។ ផលប្រយោជន៍ដែលទទួលបានគប្បី បើកចំហរជាសាធារណៈ”។

មតិជាច្រើនក៏បានចាត់ទុកថា កសាងបក្សនិងកែសម្រួលបក្សបច្ចុប្បន្ន ត្រូវ
មានយន្តការត្រួតពិនិត្យ សំដៅប្រឆាំងនឹងឧនភាពក្នុងជួរកម្មាភិបាលនិងបក្ខជន។
សាស្រ្តាចារ្យរង បណ្ឌិត Nguyen Trong Phuc វិទ្យាស្ថាននយោបាយជាតិហូជីមិញបាន
ចាត់ទុកថា៖

“ត្រួតពិនិត្យសិទ្ធិអំណាចក្នុងលក្ខណៈជាបក្សកាន់អំណាចជានីតិរដ្ឋ។​នាពេលកន្លង
ទៅ ការត្រួតពិនិត្យមិនសូវបានល្អ។​ការត្រួតពិនិត្យជាបញ្ហាធំមួយ។​ធ្វើយ៉ាងណា
ដើម្បីក្នុងតួនាទី ជាបក្សកាន់អំណាចគឺបក្សត្រូវត្រួតពិនិត្យឃ្លាំមើលឲ្យបានល្អ។ ”

កសាងនិងកែសម្រួលបក្សជាភារកិច្ចស្នូលត្រូវអនុវត្តក្នុងរយៈពេលវែង។ ដោយការ
ប្តេជ្ញានយោបាយរបស់បក្សទាំងមូល ការយកចិត្តទុកដាក់និងឃ្លាំមើលរបស់ សាធា
រណមតិនោះ កិច្ចការនេះនឹងសម្រេចបានគោលដៅកសាងបក្សកាន់តែរឹងមាំពីមួយ
ថ្ងៃទៅមួយថ្ងៃ។​នេះក៏ជាកត្តាសំខាន់ដើម្បីវៀតណាមបន្តអនុវត្តប្រកបដោយជោគ
ជ័យនូវយុទ្ធសាស្ត្រកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ៕