វៀតណាមមានវឌ្ឍនភាពគួរឲ្យកត់សម្គាល់ក្នុងការលើកកំពស់គុណភាពជីវភាពរស់នៅ ដោយជាប្រទេសមួយក្នុងចំណោមប្រទេសសម្រេចដំបូងគេនូវគោលដៅសហសវត្ស ស្ដីពីការកាត់បន្ថយភាពក្រីក្រ មុនកាលកំណត់ ១០ ឆ្នាំ។ នៅបណ្ដាមហាសន្និបាតបក្ស ភាគមូលដ្ឋានក្នុងឆ្នាំ២០២០ ខេត្ត ក្រុងជាច្រើនបានដាក់ចេញគោលដៅលើកកំពស់ គុណភាពជីវភាពរស់នៅ ដែលបានបង្ហាញតាមរយៈ សន្ទស្សន៍សុភមង្គលរបស់ប្រជាជនត្រូវតែ កើនឡើង រួមមាន៖ ប្រាក់ចំណូលកើនឡើង ការអភិក្រមនឹងសេវាកម្មសង្គមបានងាយ ស្រួលជាង និងជីវភាពរស់នៅខាងស្មារតីប្រសើរឡើង។
ប្រែក្លាយសន្ទស្សន៍សុភមង្គលទៅជាការពិត
ជាខេត្តព្រៃភ្នំមួយដែលលក្ខណៈសេដ្ឋកិច្ចនៅតែជួបការលំបាកជាច្រើន ហើយ កម្រិតប្រជាបញ្ញានៅទាប ក៏ប៉ុន្តែនេះជាលើកដំបូងដែលគណៈកម្មាធិការបក្សភាគខេត្ត Yen Bai បានដាក់ “សន្ទស្សន៍ សុភមង្គល” ចូលក្នុងសេចក្ដីសម្រេចចិត្តនៃមហាសន្និ បាតបក្សភាគខេត្ត អាណត្តិឆ្នាំ២០២០-២០២៥។ បទដ្ឋាននៃសន្ទស្សន៍សុភមង្គលនេះ រួមមាន៖ ការពេញចិត្តរបស់ប្រជាជនចំពោះជីវភាពរស់នៅ បរិស្ថាន និងសន្ទស្សន៍អាយុ ជីវភាពរស់នៅ។ ចែករំលែកអំពីគោលដៅនេះ លោកស្រី Nguyen Ngan Giang លេខារងនៃ គណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនឃុំ Bao Dap ស្រុក Tran Yen ខេត្ត Yen Bai បានឲ្យដឹងថា៖ “នេះជាសន្ទស្សន៍គ្រប់ជ្រុងជ្រោយ ដោយសារវាគ្របដណ្ដប់ទិដ្ឋភាពសេដ្ឋកិច្ច សង្គមទាំងអស់។ ខ្ញុំពិតជាសោមនស្សរីករាយណាស់ ដោយសារខ្ញុំដឹងថា អាជ្ញាធរខេត្ត កំពុងយកចិត្តទុកដាក់ដល់ប្រជាជនគ្រប់រូបប្រចាំតំបន់”។
លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Vuong Dinh Hue ថ្លែងនៅមហាសន្និបាតបក្សភាគទីក្រុងហាណូយ។ (រូបថត៖ kinhtedothi.vn) |
គ្មាននរណាម្នាក់ត្រូវបំភ្លេចចោលនៅពីក្រោយនោះឡើយ
ដើម្បីអភិវឌ្ឍន៍ប្រទេសវៀតណាមយ៉ាងខ្លាំងក្លាជាងទៀត តាមគោលដៅនិងចក្ខុ វិស័យដល់ឆ្នាំ២០៤៥ នឹងក្លាយទៅជាប្រទេសមានប្រាក់ចំណូលខ្ពស់នោះ ឯកសារនៃ មហាសន្និបាតលើកទី១៣របស់បក្ស បានសង្កត់ធ្ងន់ទៅលើកត្តាសុភមង្គលរបស់ ប្រជាជន។ លោកសាស្ត្រាចារ្យ បណ្ឌិត Phung Huu Phu អនុប្រធានប្រចាំការនៃក្រុម ប្រឹក្សាទ្រឹស្ដីមជ្ឈឹម បានអះអាងថា៖ “ក្នុងអំឡុងពេលកើតមានជម្ងឺ Covid-19 នេះ យើងកាន់តែយល់ច្បាស់ថា មិន មែនទទួលបានប្រាក់ចំណូលខ្ពស់គឺសប្បាយរីករាយ ឬមិនមែនកំណើនសេដ្ឋកិច្ចឆាប់រហ័សគឺ សប្បាយរីករាយនោះឡើយ ប៉ុន្តែសំខាន់បំផុតគឺជីវភាពរស់នៅដ៏សុខសាន្តត្រាណនិង សុភមង្គល។ ហេតុដូច្នេះ សុភមង្គលក៏ជាកត្តាដ៏សែនសំខាន់ប្រកបដោយលក្ខណៈ មនុស្សសាស្ត្រទៀតផង”។
ព័ត៌មានគួរឲ្យសប្បាយមួយចំពោះប្រជាជនវៀតណាមទាំងមូល គឺយោងតាម របាយការណ៍អភិវឌ្ឍន៍មនុស្សទូទាំងសកលលោកឆ្នាំ២០២០ ដែលបានប្រកាសដោយ កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ សហការជាមួយក្រសួងផែនការនិងវិនិ យោគវៀតណាម បានឲ្យដឹងថាវៀតណាមស្ថិតនៅក្នុងក្រុមប្រទេសដែលមាន សន្ទស្សន៍អភិវឌ្ឍមនុស្សកម្រិតខ្ពស់លើពិភពលោក។ នេះជាកម្លាំងចលករដើម្បីវៀត ណាមអនុវត្តយ៉ាងជាក់ស្ដែងនូវសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតតំណាងទូទាំង ប្រទេសលើកទី១៣របស់បក្ស លើកកំពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជន អភិវឌ្ឍមនុស្ស គ្រប់ជ្រុងជ្រោយ ដើម្បីគ្មានរណាម្នាក់ត្រូវបំភ្លេចនៅពីក្រោយជាក់ជាពុំខានឡើយ៕

