មកទស្សនាវត្ត ស្វាយ ស និងវត្ត ភ្នំ តាប៉ា ក្នុងឃុំទ្រីតុន និងវត្តសាឡូន ក្នុងឃុំ អូឡាំ គណៈប្រតិភូបានសាកសួរសុខទុក្ខ និងផ្ញើរសារជូនពរដល់ព្រះសង្ឃ ព្រះចៅអធិការ អាចារ្យ និងពុទ្ធបរិស័ទ អប់អរសាទរបុណ្យចូលឆ្នាំថ្មី ប្រកបដោយសេចក្តីសប្បវាយរីករាយ កក់ក្តៅ និងសុភមង្គល; ហើយសង្ឃឹមថា បណ្តាព្រះសង្ឃ ព្រះចៅអធិការ និងអាចារ្យ នឹងបន្តលើកកម្ពស់ស្មារតីសាមគ្គីភាព ដើរតួជាស្ពានតភ្ជាប់រវាងបក្ស រដ្ឋាភិបាល និងប្រជាជនខ្មែរ ដោយរួមចំណែកដល់ការកសាងខេត្តអានយ៉ាង ឲ្យកាន់តែរីកចម្រើននិងស្រស់ស្អាត។
ក្នុងឱកាសនេះ គណៈប្រតិភូក៏បានទៅសួរសុខទុក្ខ ប្រគល់អំណោយ និងជូនពរឆ្នាំថ្មីដល់មន្ត្រីចូលនិវត្តន៍ និងគ្រួសារគោលនយោបាយចំនួន ១២ គ្រួរ ដែលជាជនជាតិខ្មែរនៅក្នុងឃុំ ទ្រីតុន និងឃុំអូឡាំ៕
បុណ្យចូលឆ្នាំថ្មីប្រពៃណី គឺជាលក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់ប្រជាជនខ្មែរ ជាឱកាសដើម្បីអបអរសាទរឆ្នាំថ្មី និងបួងសួងសុំសេចក្តីសុខ ជីវភាពសម្បូរធូរធា និងសុភមង្គល។ ឆ្នាំនេះ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៦៕
