(VOV)_នាថ្ងៃទី២០តុលា សម័យប្រជុំលើកទី២ រដ្ឋសភាវៀតណាម នីតិ​កាលទី១៤
នឹងប្រារព្វឡើងនៅទីក្រុងហាណូយ។ដើម្បីត្រៀមរៀបចំអោយ ​សម័យប្រជុំលើកនេះ
មុននេះ បណ្ដាសកម្មភាពជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត រវាងសមាជិកសភា ជា
មួយអ្នកបោះឆ្នោត បានប្រព្រឹត្តទៅក្នុងទូទាំងប្រទេស។នៅជំនួបសន្ទនាទាំងនេះ
បានបង្ហាញនូវស្មារតីប្រជាធិបតេយ្យ ស្មោះត្រង់ បើកទូលាយប្រធានបទពិភាក្សា
បើកទូលាយសមាសភាពចូលរួម។ នៅក្នុង​ជំនួបទាំងនេះ មតិរបស់អ្នកបោះឆ្នោតជា
ច្រើន ត្រូវបានសមាជិកសភាទទួលយក ​បកស្រាយ និងបញ្ជូនចូលក្នុងសម័យប្រជុំរដ្ឋ
សភាលើកនេះ។

ផ្លាស់ប្តូរសកម្មភាពជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតដើម្បីលើកកំពស់ប្រសិទ្ធិភាពសកម្មភាពរដ្ឋសភា

តាមច្បាប់ សមាជិកសភា ជាអ្នកដំណាងអោយសុឆ័ន្ទះ គោលបំណងរបស់អ្នកបោះ ឆ្នោត ប្រជាជនក្នុងទូទាំងប្រទេសហើយត្រូវទាក់ទងជិតស្និទ្ធិជាមួយអ្នកបោះឆ្នោត
ឆ្លុះបញ្ជាំងដោយស្មោះត្រង់មតិនិងសំណូមពររបស់អ្នកបោះឆ្នោតជាមួយរដ្ឋសភា និង
ស្ថាប័នមានសមត្ថកិច្ច។ ដូច្នេះ សមាជិកសភាត្រូវជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត
ទើបអាចបំពេញបានភារកិច្ចរបស់ខ្លួន​។

បើកទូលាយមុខសញ្ញាអ្នកបោះឆ្នោតចូលរួមជំនួបប្រាស្រ័យជាមួយសមាជិកសភា

ជំនួបប្រាស្រ័យអ្នកបោះឆ្នោតភាគច្រើន របស់គណប្រតិភូសមាជិកសភា​លើកនេះ
ត្រូវបានរៀបចំឡើងនៅឃុំ សង្កាត់ ទីរួមស្រុក ដូច្នេះ បរិមាណអ្នកបោះឆ្នោតបានចូល
រួមច្រើនជាង ទាក់ទាញបានការយកចិត្តទុកដាក់ពីអ្នកបោះឆ្នោត​ជាច្រើន។ ជាមធ្យម
ក្នុងជំនួបនិមួយៗនេះ មានអ្នកបោះឆ្នោតជាង២០០នាក់ ​ដំណាងអោយប្រជាជននៅ
ក្នុងតំបន់ចូលរួម និងមានការផ្តល់មតិ។ ក្រៅពីបណ្ដាបញ្ហារបស់ប្រទេសជាតិដូចជា
ការកសាងច្បាប់ ការពារបរិស្ថានចីរភាព អភិវឌ្ឍន៍សេដ្ឋកិច្ច គឺបញ្ហាជាច្រើននៅក្នុង
តំបន់ ក៏ទទួលបានការយកចិត្តទុកដាក់ជាច្រើនពីអ្នកបោះឆ្នោត ដូចជា៖ ការកាត់
បន្ថយភាពក្រីក្រ ការបណ្ដុះបណ្ដាលវិជ្ជាជីវះសំរាប់ពលករនៅជនបទ…លៗ

ទទួលយកជាអតិបរិមា បកស្រាយយ៉ាងម៉ត់ចត់

ប្រការគួរអោយកត់សម្គាល់ ក្នុងជំនួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតលើកនេះ គឺ
មតិជាច្រើនរបស់អ្នកបោះឆ្នោតដែលទាក់ទិនផ្ទាល់ដល់តំបន់ ត្រូវបាន​សមាជិកសភា
និងរដ្ឋអំណាចតំបន់កត់សម្គាល់ និងឆ្លើយភ្លាម នៅក្នុងជំនួបនេះ ដូចជា៖ការងារ
កាត់បន្ថយភាពក្រីក្រ ចីរភាព ដំណើការកសាងជនបទថ្មី ការងារ​កម្មាភិបាល។ បណ្ដា
ការបកស្រាយរបស់សមាជិកសភា នៅក្នុងជំនួប ត្រូវបាន​អ្នកបោះឆ្នោតវាយតំលៃខ្ពស់។ ​

លោក Do Duy Thuong អតីត អនុប្រធានគណៈកម្មាធិការមជ្ឈឹម​ រណសិរ្យ​មាតុភូមិវៀតណាម បានអះអាងថា៖ ក្រៅពីជំនួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត មុននិង
ក្រោយសម័យប្រជុំ គឺត្រូវរៀបចំជំនួបប្រាស្រ័យតាមសំណូមពរ របស់​សមាជិកសភា
តាមប្រធានបទ និងជួបប្រាស្រ័យតាមមុខសញ្ញា ក៏ជាំសញ្ញាវិជ្ជមានដែរ៖

“ ការបូកសរុប ដើម្បីលើកកំពស់គុណភាពសកម្មភាពជួបប្រាស្រ័យអ្នកបោះ
ឆ្នោត គឺបញ្ហាសំខាន់ ដើម្បីក្តាប់ជាប់ស្ថានភាពជាក់ស្ដែង លើកកំពស់គុណភាព។ នេះ
គឺជាមូលដ្ឋានដើម្បីបំពេញបន្ថែមអត្ថបទគតិយុត្តិ មានតំលៃយូរអង្វែង។”

ក្នុងពេលជាមួយគ្នានោះ លោក Bui Nguyen Suy អនុប្រធានគណៈ​កម្មាធិ​ការ​
គោលបំណងប្រជាជន គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម ថា៖ ​នាពេល
ខាងមុខនេះ ដើម្បីលើកកំពស់ប្រសិទ្ធិភាពសកម្មភាពជួបប្រាស្រ័យអ្នកបោះឆ្នោត
ត្រូវចេញសេចក្ដីសម្រេចចិត្តអន្តរស្ថាប័ន រវាងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា
រដ្ឋាភិបាល និងគណប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្យមាតុភូមិវៀតណាម
ដើម្បីសមាជិកសភាស្ថាប់បានមតិ គោលបំណងរបស់អ្នកបោះឆ្នោត៖

“ ត្រូវមានការកំណត់អំពីជំនួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតដូចជានៅ មុន
និង​ក្រោយសម័យប្រជុំ ជួបប្រាស្រ័យតាមតំបន់ តាមប្រធានបទ តាមក្រុមអ្នកបោះ
ឆ្នោត។ ដូច្នេះ យើងអាចជួបបានមុខសញ្ញាជាច្រើន នៅតំបន់ជាច្រើន ដើម្បីស្ដាប់
មតិរបស់អ្នកបោះឆ្នោត និងប្រជាជនក្នុងទូទាំងប្រទេស។”

ដោយមានការផ្លាស់ប្តូរថ្មី ក្នុងសកម្មភាពជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត
នាពេលកន្លងទៅ បណ្ដាសមាជិកសភានឹងបង្ហាញច្បាស់និងទាន់ពេលវេលានូវមតិ
យោបល់​របស់អ្នកបោះឆ្នោតទៅកាន់ស្ថាប័ននានា ក៏ដូចជាវេទិការបស់រដ្ឋសភា។
ប្រការនេះរួមចំណែកបង្កើនប្រសិទ្ធិភាពសកម្មភាពរបស់រដ្ឋសភា ដើម្បីរដ្ឋសភាដំ
ណើការដើម្បីផលប្រយោជន៍របស់ប្រជាជន៕