(VOV)_ឆ្នាំ ២០១៤ជាឆ្នាំដំបូងដែលវៀតណាម​បញ្ជូនបាន​ពលករ ចំនួន១សែននាក់ ទៅធ្វើការនៅឯបរទេស ទទួលបាន១១០%តាមផែនការដែលបានដាក់ចេញ។ ក្នុង
ឆ្នាំ ២០១៥នេះ ការរក្សាបណ្ដាទីផ្សារប្រពៃណី និងបើកទូលាយទីផ្សារមានចំណូល
ខ្ពស់ បន្ត​ជាគោលដៅ​អនុវត្តរបស់​ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀត
ណាម​។ ទន្ទឹមនឹងនោះ វៀតណាមក៏យកចិត្តទុកដាក់ដល់គុណភាពរបស់​ពលករ​ទៅធ្វើការនៅឯបរទេស​ ដើម្បីបំពេញតម្រូវការរបស់ទីផ្សារ។

បញ្ជូនពលករទៅធ្វើការនៅឯបរទេស ឆ្នាំ ២០១៥៖ឆ្លៀតយកបណ្ដាឱកាសមាស

ឆ្នាំ ២០១៤ បរិមាណពលករវៀតណាមនៅទីផ្សារស្នូលបានកើនឡើងយ៉ាងខ្លាំង។
ដូចជា៖ តៃវ៉ាន់គឺជាង៦០ម៉ឺននាក់ (កើន១៥ពាន់នាក់បើប្រៀបនឹងឆ្នាំ ២០១៣) ​ជប៉ុន
ជិត២ម៉ឺននាក់ (​កើន១០,៤ពាន់នាក់ បើប្រៀបនឹងឆ្នាំ ២០១៣) …លៗ

រក្សារបណ្ដាទីផ្សារប្រពៃណីនិងពង្រីកទីផ្សារមានចំណូលខ្ពស់ថែមទៀត

ដោយបរិមាណពលករចំនួន៦២ម៉ឺននាក់កំពុងធ្វើការនៅតៃវ៉ាន់ (ចិន) នេះគឺជា
ទីផ្សារទទួលពលករវៀតណាមច្រើនបំផុត។ នេះក៏បានចាត់ទុកជាចំណុចសំខាន់
របស់ផ្នែកបញ្ជូនពលករទៅធ្វើការនៅឯបរទេស​ ក្នុងឆ្នាំ ២០១៥។ ​លោក ​Tong Hai
Nam នាយករង នាយកដ្ឋានគ្រប់គ្រង់ពលករនៅ​ឯបរទេស​បាន​អោយ​ដឹង​ថា៖

“ ឆ្នាំ ២០១៥ ទីផ្សារតៃវ៉ាន់ (ចិន) នៅជាទីផ្សារទទួលបរិមាណពលករវៀត​
ណាម​ជាច្រើនមកធ្វើកា ។ នាពេលកន្លងទៅ វៀតណាមបំពេញបានល្អការ​ងារ
ជ្រើស រើស និងបណ្ដុះបណ្ដាលពលករដូច្នេះហើយបានជាគុណភាពពលករត្រូវ បានលើកកំពស់ និងខ្ញុំជឿជាក់ថា៖ ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ តៃវ៉ាន់ (ចិន) បន្ត
ជាទីផ្សារ​ទទួលពលករវៀតណាមច្រើន​ថែមទៀត។”

​ទន្ទឹមនឹង​រក្សារការអភិវឌ្ឍន៍បណ្ដាទីផ្សារប្រពៃណី​បញ្ជូនពលករទៅធ្វើការ
នៅ​ឯបរទេស​ឆ្នាំ ២០១៥ វៀតណាមបន្តស្រាវជ្រាវ និងឆ្ពោះទៅទីផ្សារនានា​
ដោយមាន​លក្ខខ័ណ្ឌ​ធ្វើការងារនិងមានចំណូលខ្ពស់សំរាប់ពលករ។ ទីផ្សារថ្មីៗ
ដូចជា៖​អាហ្វ្រីក មជ្ឈឹមបូពា៍ …លៗ។ រួមជាមួយគ្នានោះ ការបង្កើតសហគមន៍
សេដ្ឋកិច្ច​អាស៊ាននាឆ្នាំ២០១៥ នឹងធ្វើអោយបរិមាណពលករវៀតណាមទៅធ្វើ
ការនៅឯបរទេស​កើនឡើងថែមទៀត។ នៅ​ចំពោះមុខ​ មានអាជិព​ចំនួន៨នៃ
បណ្ដា ប្រទេសអាស៊ាន នឹងបាន​បញ្ជូនដោយសេរី ឆ្លងតាមបណ្ដាកិច្ច ព្រមព្រៀង ទទួលស្គាល់ថ្វីដៃ ដូចជា៖​ស្ថាប័ត្យករ វិស្វករ បុគ្គលិកផ្នែកទេសចរណ៍ …លៗ។ ដូច្នេះ បរិមាណពលករទៅធ្វើការនៅឯបរទេសចំពោះមុខសញ្ញាទាំងនេះនឹង
បានកើនឡើងនាឆ្នាំ ២០១៥នេះ​។

យកចិត្តទុកដាក់ដល់ការលើកកំពស់គុណភាពពលករ

ដើម្បីរក្សារតួរលេខពលករទៅធ្វើការនៅ​បរទេស ក្នុងឆ្នាំ ២០១៥ និង​បណ្ដាឆ្នាំ
ជាបន្ត វៀតណាមយកចិត្តទុកដាក់ជាពិសេសដល់ការលើកកំពស់គុណភាព នាំចេញពលករជាពិសេសគឺពលករមាន​គុណភាពខ្ពស់។ តាម លោក Tong Hai
Nam នាយករង នាយកដ្ឋានគ្រប់គ្រង់ពលករនៅឯបរទេសបានអោយដឹងថា​​៖​
មុននោះ​ពលករ​គុណភាពខ្ពស់ មានឱកាសធ្វើការនៅកូរ៉េខាងត្បូងតែប៉ុណ្ណោះ
ប៉ុន្តែ​បរិមាណនៅមានកំហិត។ ២ឆ្នាំកន្លងទៅ ពលករគុណភាពខ្ពស់របស់វៀត ណាម មានឱកាសធ្វើការនៅប្រទេសជាច្រើន ដោយសារ នាយកដ្ឋានគ្រប់គ្រង់
ពលករធ្វើការនៅឯបរទេស អនុវត្តកិច្ចសហប្រតិបត្តិការផ្ទាល់ជាមួយជប៉ុន​ និង​អាល្លឺម៉ង់។ នាបច្ចុប្បន្ន នាយកដ្ឋានគ្រប់គ្រង់ពលករធ្វើការនៅឯបរទេសក៏កំពុង
​អនុវត្ត​គំរោងការណ៍ជួយឧបត្ថម្ភ បញ្ជូនពលករទៅធ្វើការនៅ​ឯបរទេស តាមកិច្ច
សន្យា។ ស្ដីពីការលើកកំពស់គុណភាពពលករវៀតណាម ក្នុងរយៈពេលយូរអង្វែង រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀត​ណាម លោកស្រី Pham
Thi Hai Chuyen បានអោយដឹងថា៖

“ យើងខ្ញុំនឹងផ្លាស់ប្តូរការងារបណ្ដុះបណ្ដាលវិជ្ជាជីវះ។ ឆ្នាំ២០១៥នេះ​
យើងខ្ញុំ ទទួលកម្មវិធីបណ្ដុះបណ្ដាចំនួន៣៤នៅកំ រិតអាស៊ាន។ ទន្ទឹមនឹងនោះ យើងខ្ញុំក៏ចាត់តាំងកម្មាភិបាលទៅរៀនសូត្រនៅឯបរទេស អំពីរបៀបបណ្ដុះ
បណ្ដាល។”

ក្រោពីនោះ វៀតណាម ក៏កំពុងឆ្ពោះទៅការកសាង​ពាណិជ្ជសញ្ញាសំរាប់​ពលករវៀតណាមទៅធ្វើនៅឯបរទេស ដើម្បីរក្សារតួនាទីរបស់ពលករវៀតណាម
ចំពោះអ្នកជ្រើសរើសពលករដែរ។ រដ្ឋមន្ត្រី​លោកស្រី Pham Thi Hai Chuyen បាន
អោយដឹងថា៖

“ មុនពេល ពលករទៅធ្វើការនៅឯបរទេសនឹងបានបំពាក់ចំណេះដឹងជា​សារវ័ន្ត អំពីទឹកដី មនុស្សនៅប្រទេសសាម៉ី ក៏ដូចជា ទំនៀមទំលាប់ ជាពិសេសគឺ​វិន័យពលករ។ នាបច្ចុប្បន្ន ការងារនេះបានប្រគល់អោយអង្គភាពអាជីវកម្មចំនួន
៧០អង្គភាពទទួលរ៉ាប់រងហើយ។ នាពេលខាងមុខនេះ យើងខ្ញុំនឹងចេញផ្សាយ​ការកំណត់ជាក់ស្ដែងសំរាប់អង្គភាពអាជីវកម្ម ដើម្បីពលករវៀតណាមទៅធ្វើការ
នៅឯបរទេសនៅរក្សារបានតួនាទី និងរូបភាពរបស់ខ្លួន​។ ”

ទោះបី​នៅទីផ្សារណាក៏ដោយ ប្រសិនបើពលករ​វៀតណាមឆ្លៀតយកបាន
ឧត្តមភាព​របស់ខ្លួន និងបានបណ្ដុះបណ្ដាតាមបទដ្ឋា នអន្តរជាតិគឺគោលដៅ
បង្កើនការបញ្ជូន ពលករទៅ ធ្វើការនៅឯបរទេសយ៉ាងខ្លាំងក្លា នាឆ្នាំ២០១៥
និងបណ្ដាឆ្នាំជាបន្ត​អាចក្លាយទៅជាការពិតជាក់ស្ដែង និងរួមចំណែកសកម្ម
ចូលក្នុងការអភិវឌ្ឍន៍​សេដ្ឋកិច្ចប្រទេសជាតិ៕