(VOV)_នាថ្ងៃទី៩កុម្ភះ នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe នឹងចាប់​ផ្តើម
ដំណើរបំបេញទស្សនកិច្ចនៅអាមេរិក។នេះជាដំណើរបំពេញទស្សនកិច្ច​របស់អ្នកប្រ
មុខរដ្ឋាភិបាលអាស៊ីដើមដំបូង នៅអាមេរិក បន្ទាប់ពីពេលដែលលោក​Donald
Trump ទទូលដំណែង(នាថ្ងៃទី២០មករាឆ្នាំ២០១៧)។ កាយវិការនេះ​បានសរអោយឃើញ
ភាពម្ចាស់ការរបស់រដ្ឋាភិបាលជប៉ុន ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងសម្ព័ន្ធ
មិត្តជាមួយអាមេរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតី លោក Donald Trump ផង
និងអះអាងថា៖ ទំនាក់ទំនងជប៉ុន-អាមេរិករឹងមាំជានិច្ច។

ប្រធានាធិបតី លោក Donald Trump

ប្រធានខុទ្ធកាល័យគណៈរដ្ឋមន្ត្រីជប៉ុន លោក Yoshidide Suga នាថ្ងៃទី៧​កុម្ភះ ​
បានអោយដឹងថា៖លោក Shinzo Abe នឹងជួបសន្ទនាជាមួយលោក ​Donald Trump
នៅវ៉ាស៊ីនតោន ហើយមានដំណើរទស្សនាមណ្ឌលសំរាក​លំហែ​កាយរបស់ប្រធានាធិប
តីអាមេរិក នៅរដ្ឋ Florida មុនពេលត្រឡប់មកជប៉ុន នា​ថ្ងៃទី​១៣​កុម្ភះ។ លោកក៏បាន
អះអាងថា៖ នេះជាឱកាសដើម្បីថ្នាក់ដឹកនាំនៃ​ប្រទេស​ទាំងពីរ ពិភាក្សាជាមួយគ្នា
ដោយស្មោះត្រង់ អំពីទំនាក់ទំនងទ្វេភាគី​ ហើយអះអាងអោយពិភពលោកដឹងថា៖
ទំនាក់ទំនងសម្ព័ន្ធមិត្តជប៉ុន-អាមេរិក​រឹងមាំជានិច្ច។

អះអាងទំនាក់ទំនងសម្ព័ន្ធមិត្តរឹងមាំជានិច្ច

តាមរបៀបវារះ ខ្លឹមសារពិភាក្សារវាងថ្នាក់ដឹកនាំទាំងពីររូបនឹងប្រមូលផ្តុំទៅ
លើការដកចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វីក (TPP) របស់លោក ​
Donald Trump ​ភាពតានតឹងឡើងជណ្ដើរចំពោះសាធារណៈរដ្ឋ ប្រជាធិបតេយ្យ​ ប្រជា
មានិតកូរ៉េ និងបញ្ហាផ្សេងៗដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា។

មុនដំណើរបំពេញទស្សនកិច្ចលើកនេះរបស់នាយករដ្ឋម​ន្ត្រីជប៉ុនលោក ​Shinzo
Abe រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក James Mattis ក៏មាន​ដំណើរបំពេញ
ទស្សនកិច្ចនៅជប៉ុនផងដែរ។ ក្នុងជំនួបសន្ទនាផ្សេងៗនៅតូក្យូ លោក ​James Mattis
បាននាំចេញសេចក្ដីប្រកាសជាច្រើន ដោយធានាសន្តិសុខសំរាប់​តូក្យូ ជាប្រការដែល
ភាគីជប៉ុនចង់ស្ដាប់ពីភាគីអាមេរិក ដែលក្នុងនោះមានការ​សន្យារក្សាការពារប្រជុំ
កោះ Senkaku /ដាយយូរ នៅសមុទ្រហ្វាទុង។ ​

រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក James Mattis បំពេញទស្សនកិច្ចនៅជប៉ុន

បញ្ហានៅសេសសល់

ក្នុងដំណើរទស្សនកិច្ច​នៅជប៉ុនលើកនេះ​ ទោះបីជារដ្ឋមន្ត្រី James Matis បាន
អះអាងលើភាពរឹងមាំក្នុងសម្ព័ន្ធមិត្តក៏ដោយ ប៉ុន្តែ តូក្បូរមិនទាន់នឹងនរចិត្តទាំង
ស្រុង នោះទេ ជាពិសេសនៅមានអស្ថិរភាពដែលមិនអាចព្យករណ៍បានកំពុងកើត
មាន ឡើងដោយសារគោលនយោបាយ “ប្រទេសអាមេរិកជាចម្បង” របស់លោក
Donald Trump ក៏ដូចជាយោបល់មានចរិតលក្ខណៈប្រឈមមុខដាក់គ្នារបស់លោក
ស្តីពី ទំនាក់ទំនងសម្ព័ន្ធមិត្តជិតស្និទ្ធ។​សាស្ត្រាចារ្យ Kazuhiro Maeshima នៅមហាវិទ្យា
ល័យ Sophia ទទួលបន្ទុកការស្រាវជ្រាវគោលនយោបាយកិច្ចការបរទេសនិងបញ្ហា
ពាក់ព័នទៅរដ្ឋអំណាចអាមេរិកនោះបានចាត់ទុកថា “ការព្រួយបារម្ភនៅតែមាន”
ដោយសាររាល់ការសន្យាអាចដើរបញ្ច្រាសផងដែរ។ រីឯសាស្ត្រាចារ្យរង លោក Ken
Jimbo នៅមហាវិទ្យាល័យ Keio បានពិនិត្យថា ដំណើរទស្សនកិច្ចនៅជប៉ុនរបស់
លោក Mattis ហាក់ដូចជាផ្តោតសំខាន់លើការចែករំលែកនូវមនសិការរួមក្នុងទំនាក់
ទំនងសម្ព័ន្ធមិត្តនិងរាល់បញ្ហាសន្តិសុខក្នុងតំបន់តែប៉ណ្ណោះ។ មុននោះ មុនពេលចូល
រួមការដណ្តើមដំណែងប្រធានាធិបតីអាមេរិក លោក Donald Trump ធ្លាប់ប្រកាស
តម្រូវឲ្យប្រទេសសម្ព័ន្ធមិត្តបង់ប្រាក់ឲ្យអាមេរិកវិញដើម្បីទទួលបានការធានាសន្តិសុខ។

ស្តីពីទំនាក់ទំនងសេដ្ឋកិច្ច ជាបញ្ហាទទួលបានការយកចិត្តទុកដាក់ច្រើនបំផុត
នោះ ដោយទស្សនៈថា TPP មានផលប្រយោជន៍អសកម្មចំពោះពលករនិងសហ គ្រាស
ក្នុងប្រទេស លោក Donald Trump បានសម្រេចចិត្តដកចេញពីកិច្ចព្រមព្រៀង នេះ
បន្ទាប់ពីទទទួលដំណែង។ ក្នុងពេលជាមួយគ្នានោះ នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo
Abe គឺមានចំណង់ចំណូលចិត្តណាស់សម្រាប់កិច្ចព្រមព្រៀងនេះ។ ប្រធានា ធិបតីទី៤៥រ
បស់អាមេរិករូបនេះ ធ្លាប់រិះគន់និងចាត់ទុកថា តូក្បូកំពុងឆ្លៀតយកគោល នយោ
បាយរូបិយវត្ថុដើម្បីធ្វើឲ្យប្រាក់ដុល្លាធ្លាក់ចុះផងដែរ៕