នៅសម័យបើកមហាសន្និបាតលើកទី១៣ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអញ្ជើញថ្លែងរបាយការណ៍របស់គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១២ និងឯកសារដាក់ជូនមហាសន្និបាតលើកទី១៣។ (រូបថត៖ VOV) |
នាគ្រានេះ ប្រជាជនវៀតណាមអាចមានមោទនភាពចំពោះសមិទ្ធផល សេដ្ឋកិច្ចដោយសម្រេចបានកំណើនជាបន្តបន្ទាប់ក្នុងអំឡុងពេល៤ឆ្នាំដំបូងនៃ អាណត្តិកន្លងទៅ។ សូម្បីតែក្នុងឆ្នាំ២០២០ ទោះបីជារងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយគ្រោះមហន្តរាយធម្មជាតិនិងជម្ងឺរាតត្បាតក៏ដោយ ប៉ុន្តែវៀត ណាមនៅតែ ឈរជើងយ៉ាងរឹងមាំ ហើយក្លាយទៅជាចំណុចភ្លឺមួយនៅក្នុងផ្ទាំងគំនូរសេដ្ឋកិច្ច សកលដ៏សែនអាប់អួរ។ មិនត្រឹមតែបង្ហាញតាមតួរលេខកំណើន GDP ប៉ុណ្ណោះទេ ប៉ុន្តែសមិទ្ធផលអភិវឌ្ឍរបស់វៀតណាមថែមទាំងត្រូវបានបង្ហាញតាមរយៈគុណភាពនៃជីវភាពរស់នៅរបស់ប្រជាជនកាន់តែល្អប្រសើរឡើង អត្រាក្រីក្របានថយចុះ ខណៈ ដែលអាយុជាមធ្យមរបស់ប្រជាជនកើនឡើង។ លើសពីនេះទៅទៀត សមិទ្ធផលនោះ ក៏ជានយោបាយ-សង្គមមានស្ថិរភាព ការពារជាតិ-សន្តិសុខត្រូវ បានរក្សាយ៉ាងរឹងមាំ ទំនាក់ទំនងបរទេសត្រូវបានពង្រីក កិត្យានុភាពអន្តរជាតិ កើនឡើងដោយឥតឈប់ឈរ ជាពិសេសគឺបូរណភាពដែនដីនិងផលប្រយោជន៍ យុទ្ធសាស្ត្ររបស់ប្រទេសជាតិត្រូវបានការពារដាច់ខាត។
នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ថ្លែងសុន្ទរកថាបើកមហាសន្និបាតលើកទី១៣។ (រូបថត៖ VOV) |
មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាម មិនត្រឹមតែកំណត់ទិសដៅរបស់ប្រទេសជាតិក្នុងរយៈពេល៥ឆ្នាំខាងមុខ ប៉ុណ្ណោះទេ ថែមទាំងកំណត់ចក្ខុវិស័យរហូតដល់២៥ឆ្នាំក្រោយផងដែរ។ តាម នោះ ដល់ឆ្នាំ២០២៥ វៀតណាមជាប្រទេសកំពុងអភិវឌ្ឍដែលមានឧស្សាហកម្ម តាមទិសទំនើប ដោយចាកចេញផុតពីក្រុមប្រទេសមានចំណូលមធ្យមកម្រិតទាប; ដល់ឆ្នាំ២០៣០ ដែលខួបគម្រប់ ១០០ឆ្នាំ ការបង្កើតបក្ស វៀតណាមជាប្រទេស កំពុងអភិវឌ្ឍដែលមានឧស្សាហកម្មទំនើប ដោយមានចំណូលមធ្យមកម្រិតខ្ពស់; ដល់ឆ្នាំ២០៤៥ ដែលខួបគម្រប់ ១០០ឆ្នាំ ការបង្កើតប្រទេស វៀតណាមក្លាយទៅ ជាប្រទេសអភិវឌ្ឍ ដោយមានចំណូលខ្ពស់។
មហាសន្និបាតលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាមមានការចូលរួមពីប្រតិភូចំនួន១៥៨៧រូប។ (រូបថត៖ VOV) |
មហាសន្និបាតបក្សលើកទី១៣ ក៏នឹងបោះឆ្នោតជ្រើសតាំងថ្នាក់ដឹកនាំថ្មីៗ ដែលមានទេពកោសល្យ ផង និងសីលធម៌ផង ដែលក្នុងនោះ សីលធម៌ដើរ តួនាទីជាឬសគល់។ អ្វីៗគ្រប់បែបយ៉ាងសុទ្ធតែឆ្ពោះទៅគោលដៅនាំវៀតណាម ក្លាយទៅជាប្រទេសអភិវឌ្ឍ មានចំណូលខ្ពស់ ប្រកបដោយវិបុលភាពនិងចីរភាព នៅពាក់កណ្ដាលសតវត្សទី២១។
ក្នុងអំឡុងពេល៩០ឆ្នាំកន្លងមក បក្សកុម្មុយនិស្តវៀតណាមបានឆ្លងកាត់ មហាសន្និបាតសរុបចំនួន ១៣លើក។ មហាសន្និបាតនីមួយៗ គឺជាសញ្ញាសម្គាល់ ដ៏សំខាន់មួយរបស់បក្សនិងប្រទេសជាតិ។ មហា សន្និបាតលើកទី១៣របស់បក្ស នឹងគូសសញ្ញារយៈពេល៣៥ឆ្នាំអនុវត្តបុព្វហេតុផ្លាស់ប្ដូរថ្មីប្រទេសជាតិ ដោយ សម្រេចបានសមិទ្ធផលដ៏ធំធេងជាច្រើនមានអត្ថន័យប្រវត្តិសាស្ត្រ ព្រម ទាំងអះអាងថាមាគ៌ា ឈានឡើងសង្គមនិយមរបស់វៀតណាមគឺសមស្របនឹង ស្ថានភាពជាក់ស្ដែងរបស់វៀតណាមនិងនិន្នា ការអភិវឌ្ឍនៃសម័យកាល ហើយគួស បញ្ជាក់ថាការដឹកនាំរបស់បក្ស គឺជាកត្តាចម្បងដែលសម្រេចកំណត់ជ័យជំនះរបស់ បដិវត្តន៍វៀតណាមនៅក្នុងអំឡុងពេលប្រវត្តិសាស្ត្រផងដែរ៕



