(VOVworld)-អប់រំទណ្ឌិតជាសកម្មភាពមានចរិតលក្ខណៈពិសេសដោយឡែក
សំដៅជួយឲ្យពិរុទ្ធជនឃុំឃាំងនោះមានការផ្លាស់ប្តូរអំពីមនសិការ អាកប្បកិរិយា
និងទង្វើ របស់ខ្លួនតាមទិសវិជ្ជមាននិងត្រៀមរៀបចំឲ្យដំណាក់កាលសម្របខ្លួន
ចូលក្នុងសហគមន៍។ វៀតណាមបានលើកកំពស់លក្ខណៈមនុស្សធម៌និងមនុ
ស្សសាស្រ្តដ៏ជ្រាលជ្រៅក្នុង គោលនយោបាយ ច្បាប់ និងសកម្មភាពជាក់ស្តែង
លើវិស័យនេះ។

វគ្គបណ្ទុះបណ្តាលរបៀបបញ្ចូលខ្លួនចូលក្នុងសហគមន៍របស់ទណ្ឌិត (រូបថតៈ VOV)


កម្មវិធីសកម្មភាពរបស់បក្សកុម្មុយនិស្តវៀតណាមបានចែងថា “មនុស្សជា
មជ្ឈមណ្ឌលនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ព្រមទាំងជាម្ចាស់កម្មវត្ថុនៃការអភិវឌ្ឍន៍។
គោរពនិងការពារសិទ្ធិមនុស្ស តាមនោះ គប្បីតភ្ជាប់សិទ្ធិមនុស្សជាមួយសិទ្ធិនិង
ផលប្រយោជន៍ជាតិនិងសិទ្ធិជាម្ចាស់ របស់ប្រជាជន”។ អនុវត្តកម្មវិធីសកម្មភាព
និងឯកសាររបស់បក្សនោះ រហូតមកដល់ ពេលនេះ វៀតណាមបានចូលរួមនិង
ចុះហត្ថលេខាលើអនុសញ្ញាអន្តរជាតិជាច្រើនស្តីពី សិទ្ធិមនុស្ស។​ប្រការនេះជា
មូលដ្ឋានសម្រាប់វៀតណាមអនុវត្តគោលដៅមនុស្សធម៌ ក្នុង សកម្មភាពអប់រំ
ទណ្ឌិត ការលើកលែងទោសមុនកាលកំណត់និងជួយពិរុទ្ធជនសម្របខ្លួនចូល
ក្នុងសហគមន៍។

ផ្តោតការយកចិត្តទុកដាក់ដ៍ធំធេងសម្រាប់សកម្មភាពអប់រំទណ្ឌិត

តាំងពីឆ្នាំ១៩៥៧មក វៀតណាមបានចូលរួមអនុសញ្ញាចំនួន៤ស្តីពី ច្បាប់
មនុស្ស ធម៌ “គាំពារជនរងគ្រោះដោយសង្គ្រាម ការប្រព្រឹត្តិមនុស្សធម៌ចំពោះ
ទណ្ឌិតសង្គ្រាម”។ មុននឹងក្លាយទៅជាសមាជិករបស់អ.ស.ប វៀតណាមបាន
ចូលរួម “អនុសញ្ញាអន្តរជាតិ ស្តីពីការលុបបំបាត់ចោលទាំងស្រុងការរើសអើង
ចំពោះនារី” និងចូលរួមអនុសញ្ញាអន្តរ ជាតិចំនួនពីរទៀតស្តីពីសិទ្ធិជាសារវ័ន្ត
របស់មនុស្ស។​នោះគឺ “អនុសញ្ញាអន្តរជាតិស្តីពី សិទ្ធិសេដ្ឋកិច្ច វប្បធម៌និងសង្គម”
និង “អនុសញ្ញាអន្តរជាតិស្តីពីសិទិ្ធស៊ីវិលផ្នែកនយោ បាយ”នាឆ្នាំ១៩៨២។ ដល់
ឆ្នាំ១៩៩០ វៀតណាមបានចុះហត្ថលេខាលើអនុសញ្ញាស្តីពី សិទ្ធិកុមារ។

បណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ទណ្ឌិតជានារី (រូបថតៈ VOV)


អនុវត្តនូវជំពូកទី២ រដ្ឋធម្មនុញ្ញ២០១៣ស្តីពី “សិទ្ធិមនុស្ស សិទ្ធិនិងកាតព្វ
កិច្ចរបស់ ពលរដ្ឋ” នោះ វៀតណាមក៏បានអនុម័តលើអនុសញ្ញាសិទ្ធិមនុស្សជា
ចំណុចរសើប ដោយទាមទារ ឲ្យរដ្ឋត្រូវវិនិយោគជួសជុលពន្ធនាគារនិងលើក
កំពស់ស្តង់ដាលើកការហូបចុកស្នាក់នៅសម្រាប់ ទណ្ឌិតនិងបើកវគ្គបណ្តុះ
បណ្តាលសម្រាប់ជនពិការ។ ចំពោះការធានាសិទ្ធិមនុស្ស របស់ទណ្ឌិត រដ្ឋាភិ
បាលវៀតណាមបានចេញសេចក្តីសម្រេចស្តីពីការ“ផ្សព្វផ្សាយ បទបញ្ញត្តិពន្ធ
នាគារ”និងសេចក្តីសម្រេចចិត្តស្តីពី “ធ្វើវិសោធនកម្មនិងបំពេញបន្ថែម មាត្រា
មួយចំនួននៃបទបញ្ញត្តិស្តីពីការចាប់ឃុំបណ្តុះអាសន្នឆ្នាំ១៩៨៨របស់រដ្ឋាភិ
បាល” ដោយបានកំណត់ថា “ពន្ធនាគារត្រូវរៀបចំឃុំឃាំងទណ្ឌិតតាមកន្លែង
ដោយឡែក” និងមាន សិទ្ធិ “អានសៀវភៅ ស្តាប់វិទ្យុសម្លេងវៀតណាមមើល
ទូរទស្សន៍” ហើយ “ក្នុងរយៈ ពេលជាប់គុកនោះ ទណ្ឌិតទទួលបានការពិនិត្យ
សុខភាពយ៉ាងហោចណាស់មួយឆ្នាំ​មួយដង”។

ជួយឧបត្ថម្ភទណ្ឌិតសម្របខ្លួនចូលក្នុងសហគមន៍

រួមជាមួយការធានាសិទ្ធិហូកចុក ស្នាក់នៅនិងរៀនសូត្ររបស់ទណ្ឌិតនោះ
គោល នយោបាយច្បាប់របស់វៀតណាមក៏បានកំណត់ច្បាស់ចំពោះការជួយ
ឧបត្ថម្ភឲ្យពិរុទ្ធជនសម្របខ្លួនចូលក្នុងសហគមន៍តាមរយៈពលកម្ម។ សេចក្តី
សម្រេច “ធ្វើវិសោធន កម្ម បំពេញបន្ថែមនូវមាត្រាមួយចំនួននៃបទបញ្ញត្តិស្តីពី
ការចាប់ឃុំបណ្តោះអាសន្នឆ្នាំ ១៩៨៨របស់រដ្ឋាភិបាល”​ដោយបានកំណត់ថា
“ទណ្ឌិតធ្វើពលកម្ម៨ម៉ោងក្នុងមួយថ្ងៃ” និង”ទណ្ឌិតជាស្ត្រីពេលមានផ្ទៃពោះ
បានសម្រាកតាមការកំណត់របស់រដ្ឋ”។ ហើយប្រ សិនបើក្នុងដំណើរការកែប្រែ
ខ្លួននៅពន្ធនាគារ ទណ្ឌិតនោះប្រតិបត្តិល្អ រដ្ឋនឹងពិនិត្យលើការ លើកលែងទោស
មុនពេលវេលាតាមច្បាប់លើកលែងទោសក្នុងឱកាសបុណ្យតេតប្រពៃណី បុណ្យ
ជាតិថ្ងៃទី២កញ្ញាជារៀងរាល់ឆ្នាំ។​មុននឹងលើកលែងទោស ទណ្ឌិតទាំងអស់ នឹង
ចូលរួមការបោះឆ្នោតប្រជាធិបតេយ្យ ដែលជ្រើសរើសទណ្ឌិតមានការកែប្រែល្អ
ប្រតិបត្តិបទបញ្ញត្តិរបស់ពន្ធនាគារដើម្បីទទួលបានសិទ្ធិលើកលែងទោស។

វគ្គបណ្តុះបណ្តាលសម្រាប់ទណ្ឌិតជាប្រុស


ដូច្នេះ ប្រព័ន្ធទស្សនៈគោលនយោបាយទាំងស្រុងរបស់វៀតណាមចំពោះ
អ្នក​ដែលកំពុងជាប់ពន្ធនាគារនោះគឺស្តែងចេញនូវប្រពៃណីមនុស្សធម៌និង
លក្ខណៈមនុស្សសាស្ត្រដ៏ឧត្តមឧត្តងរបស់ជនជាតិវៀតណាម។​កសាងបរិយា
កាសអប់រំទណ្ដិតសុវត្ថិភាព ជិតស្និទ្ធិនិងជួយឧបត្ថម្ភជាអតិបរមាសម្រាប់គោល
ដៅរួមបញ្ចូលខ្លួនចូលក្នុងសហគមន៍ របស់ទណ្ឌិតនោះ ជាលទ្ធផលធំបំផុត
របស់វៀតណាមលើវិស័យធានាសិទ្ធិមនុស្ស៕