ទីស្នាក់ការកណ្តាលនៃផ្សារមូលបត្រទីក្រុងហូជីមិញ (HOSE)

ក្រោយរយៈពេល ២៥ ឆ្នាំ ផ្សារមូលបត្រវៀតណាមបានគូសសញ្ញាសម្គាល់ជាច្រើន។ គួរកត់សម្គាល់ថា វៀតណាមបានកសាងវេទិកាពាណិជ្ជកម្មទំនើប ពង្រីកទំហំ និងបង្កើនភាពស៊ីជម្រៅ សន្ទនីយភាពនាំមុខគេក្នុងអាស៊ាន និងទាក់ទាញការវិនិយោគអន្តរជាតិ។ ជាពិសេស ផ្សារមូលបត្រវៀតណាមបានអះអាងនូវតួនាទីនិងបានរួមចំណែកប្រកបដោយប្រសិទ្ធភាពក្នុងដំណាក់កាលនីមួយៗនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសជាតិ។ ថ្លែងមតិក្នុងពិធីរំលឹកខួបលើកទី ២៥ នៃផ្សារភាគហ៊ុនវៀតណាមដែលបានប្រព្រឹត្តទៅនាថ្ងៃទី ២៨ ខែកក្កដា នៅទីក្រុងហូជីមិញ លោក Nguyen Duc Chi អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបានអះអាងថា៖ “មូលបត្រគឺជាបណ្តាញកៀងគរមូលធនរយៈពេលមធ្យម និងរយៈពេលវែងដ៏សំខាន់សម្រាប់ខឿនសេដ្ឋកិច្ច។ ទីផ្សារភាគហ៊ុនបានឆ្លុះបញ្ចាំងពីសុខភាពរបស់ខឿនសេដ្ឋកិច្ច យថាទស្សន៍នៃខឿនសេដ្ឋកិច្ច និងសមត្ថភាពរបស់សហគ្រាសនៅក្នុងខឿនសេដ្ឋកិច្ចនោះ។ ក្រោយរយៈពេល ២៥ឆ្នាំ នៃការអភិវឌ្ឍន៍ យើងបានកសាងនិងទទួលបានសមិទ្ធិផលសំខាន់ៗ តាមនោះ បោះជំហានស្ទុះផ្លោះ នាំភាគហ៊ុនវៀតណាមអភិវឌ្ឍន៍ទៅកម្ពស់ថ្មីមួយ”

នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០០០ មជ្ឈមណ្ឌលជួញដូរមូលបត្រទីក្រុងហូជីមិញ ដែលបច្ចុប្បន្នជាផ្សារមូលបត្រទីក្រុងហូជីមិញ (HOSE) បានបើកវគ្គជួញដូរដំបូងជាផ្លូវការ។ រូបភាព៖ vneconomy.vn

បច្ចុប្បន្ន វៀតណាមកំពុងបំពេញក្របខ័ណ្ឌច្បាប់ប្រកបដោយតម្លាភាព និងស្របតាមស្តង់ដារអន្តរជាតិ។ ទន្ទឹមនឹងនោះ ជំរុញការផ្លាស់ប្តូរឌីជីថល ធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា និងលើកកម្ពស់ទីផ្សារ ដើម្បីទាក់ទាញលំហូរវិនិយោគពីបរទេសផងដែរ៕