ឧបនាយករដ្ឋមន្ត្រី លោក Mai Van Chinh និងអនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោកស្រី Trinh Thi Thuy បានប្រគល់ពានរង្វាន់ដល់សហគ្រាសធ្វើដំណើរអន្តរជាតិល្អបំផុតទាំង ១០ ដែលស្វាគមន៍ភ្ញៀវទេសចរមកវៀតណាម។ រូបថត៖ Tran Huan/VGP

យោងតាមគណៈកម្មាធិការរៀបចំបានឲ្យដឹងថា នៅឆ្នាំ ២០២៥ ពានរង្វាន់នេះបានឈានចូលរដូវកាលទី ២០។ តាមរយៈពានរង្វាន់ឆ្នាំនេះ ឧស្សាហកម្មទេសចរណ៍នឹងបន្តជំរុញចលនាប្រឡងប្រណាំងច្នៃប្រឌិត កែលម្អគុណភាពសេវាកម្ម ធ្វើពិពិធកម្មផលិតផល បង្កើនជំនាញវិជ្ជាជីវៈរបស់សហគ្រាស និងអង្គភាពពាក់ព័ន្ធ កសាងម៉ាក់យីហោទេសចរណ៍ក្នុងស្រុក ពាណិជ្ជសញ្ញាជាតិ ពាណិជ្ជសញ្ញាសហគ្រាស និងផលិតផល។ នេះជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទេសចរណ៍វៀតណាមអភិវឌ្ឍយ៉ាងខ្លាំងក្លា ឲ្យក្លាយជាវិស័យសេដ្ឋកិច្ចសំខាន់របស់ប្រទេសជាតិ។

សហគ្រាសនិងអង្គភាពចំនួន ១១៣ ក្នុងវិស័យទេសចរណ៍ ដោយវិញ្ញាសារចំនួន ១១ និងកិតិ្តនាមចំនួន១៨ ត្រូវបានលើកតម្កើងនៅឯពានរង្វាន់ទេសចរណ៍វៀតណាមឆ្នាំ ២០២៥ ដែលឆ្លុះបញ្ចាំងពីការអភិវឌ្ឍចម្រុះនៃទេសចរណ៍វៀតណាម ចាប់ពីការធ្វើដំណើរ ការស្នាក់នៅ ការដឹកជញ្ជូន ភោជនីយដ្ឋាន ស្ប៉ា រហូតដល់ការបណ្តុះបណ្តាល ការផ្សព្វផ្សាយ និងការបង្កើតផលិតផល។

ក្នុងរយៈពេល ៨ ខែដើមឆ្នាំ ២០២៥ ផ្នែកទេសចរណ៍បានទទួលភ្ញៀវអន្តរជាតិចំនួនជិត ១៤ លាននាក់ និងបម្រើភ្ញៀវទេសចរក្នុងស្រុកចំនួន ១០៦ លាននាក់។ ក្នុងឆ្នាំ ២០២៥ ផ្នែកទេសចរបានខិតខំស្វាគមន៍ភ្ញៀវអន្តរជាតិចំនួន ២៥ លាននាក់ និងបម្រើភ្ញៀវរក្នុងស្រុកចំនួន ១៥០លាននាក់ ធ្វើឱ្យវៀតណាមក្លាយជាគោលដៅប្រកបដោយសុវត្ថិភាព មិត្តភាព និងគួរឲ្យទាក់ទាញក្នុងតំបន់ និងពិភពលោក៕