ពិធីវាយស្គរ បើកពិធីបុណ្យវិហារ Bao Ha នៅខេត្ត Lao Cai។ រូបថត៖ An Kien/VOV-ភាគពាយ័ព្យ

ពិធីបុណ្យសំខាន់របស់វិហារគឺធ្វើឡើងនៅថ្ងៃ ១៧ រោច ខែពិសាខ ជារៀងរាល់ឆ្នាំ ដែលចាត់ទុកថាជាថ្ងៃគម្រប់ខួបមរណភាពរបស់លោក Hoang Bay។ ក្រៅពីពិធីប្រពៃណីដូចជា ពិធីថ្វាយបង្គំ ជប់លៀងជូនកងទ័ព ពិធីដង្ហែស្នែង ពិធីអុជធូប និងការអានសារអបអរសាទរ... ពិធីបុណ្យឆ្នាំនេះមានការសម្ដែងសិល្បៈ នឹងការសម្ដែងវប្បធម៌ នឹងការលេងល្បែងប្រជាប្រិយ។ លោក Nguyen Thanh Cong អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Bao Ha បានឲ្យដឹងថា៖ “ពិធីបុណ្យឆ្នាំនេះមានលំហរវប្បធម៌ពិសេស អូសបន្លាយរយៈពេល ៣-៤ ថ្ងៃ បង្ហាញយ៉ាងច្បាស់នូវអត្តសញ្ញាណរបស់បណ្តាជនជាតិក្នុងឃុំ និងតំបន់។ ជាមួយនឹងផ្នត់គំនិតថ្មី ស្មារតីថ្មី និងការរៀបចំប្រកបដោយការគិតគូរ។ យើងនាំមកនូវបទពិសោធន៍ថ្មីៗដល់អ្នកទស្សនា”

ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករបានមកចូលរួមពិធីបុណ្យនេះ។ រូបថត៖ An Kien/VOV-Tay Bac

តាមគម្រោង ក្នុងពិធីបុណ្យវិហារ Bao Ha នឹងមានភ្ញៀវទេសចរណ៍ពី ៣០០ ទៅ ៥០០ពាន់នាក់ ទៅកាន់ Bao Ha ដែលរួមចំណែកដល់គោលដៅរបស់តំបន់ក្នុងការទទួលភ្ញៀវចំនួន ១,១ លាននាក់ក្នុងឆ្នាំនេះផងដែរ៕