ទោះបីជាខែកក្កដាជារដូវទាបសម្រាប់ទេសចរណ៍អន្តរជាតិក៏ដោយ ក៏ចំនួនភ្ញៀវទេសចរណ៍មកកាន់វៀតណាមនៅតែកត់ត្រាកំណើន ៦,៨% បើធៀបនឹងខែមិថុនា ឆ្នាំ ២០២៥។ ជាពិសេស ចំនួនភ្ញៀវមកពីទីផ្សារអឺរ៉ុបបានកើនឡើងយ៉ាងខ្លាំងគឺ ៣៨% ។ លទ្ធផលវិជ្ជមាននេះ គឺដោយសារប្រសិទ្ធភាពនៃគោលនយោបាយទិដ្ឋាការបើកទូលាយ និងកម្មវិធីផ្សព្វផ្សាយនិងពន្លឿនទេសចរណ៍ ដែលត្រូវបាននាយកដ្ឋានទេសចរណ៍ជាតិវៀតណាម សម្របសម្រួលជាមួយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ អនុវត្តន៍ក្នុងប្រទេសចំនួន ៦ នៅអឺរ៉ុបរួមមាន៖ បារាំង អ៊ីតាលី ស្វីស ប៉ូឡូញ សាធារណរដ្ឋឆេក និងអាល្លឺម៉ង់។

ទីក្រុង Hoi An គឺជាគោលដៅទេសចរណ៍មួយ ដែលទាក់ទាញភ្ញៀវទេសចរអន្តរជាតិជាច្រើន។ រូបថត៖ Le Chi/VOV5

សកម្មភាពពាណិជ្ជកម្មនិងទេសចរណ៍មានកំណើនជាវិជ្ជមាន ក៏បានជះឥទ្ធិពលដល់ការលក់រាយទំនិញសរុប និងប្រាក់ចំណូលពីសេវាកម្មប្រើប្រាស់ក្នុងរយៈពេល ៧ ខែដើមឆ្នាំនេះ កើនឡើង ៩,៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕