សន្និសីទសារព័ត៌មានស្ដីពីការតាំងពិព័រណ៍កសិកម្ម និងបរិស្ថាន ក្រោមប្រធានបទ “៨០ឆ្នាំនៃការអភិវឌ្ឍកសិកម្មនិងបរិស្ថាន ដើម្បីវិបុលភាពជាតិ និងអនាគតប្រកបដោយចីរភាព”។ រូបថត៖ Minh Long/VOV1 |
អញ្ជើញថ្លែងមតិក្នុងសន្និសីទសារព័ត៌មានស្ដីពីការតាំងពិព័រណ៍កសិកម្ម និងបរិស្ថាន ក្រោមប្រធានបទ “៨០ឆ្នាំនៃការអភិវឌ្ឍកសិកម្មនិងបរិស្ថាន ដើម្បីវិបុលភាពជាតិ និងអនាគតប្រកបដោយចីរភាព” ដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី ១៨ សីហា នៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន លោក Phung Duc Tien បានសង្កត់ធ្ងន់ថា៖ ព្រឹត្តិការណ៍នេះគឺជាទីកន្លែងឆ្លុះបញ្ចាំង និងប្រមូលផ្តុំសមិទ្ធិផលលេចធ្លោក្នុងវិស័យកសិកម្ម និងបរិស្ថានរបស់វៀតណាម។ ពង្រីកកំណត់ផ្លូវអភិវឌ្ឍន៍ទាំងមូលនៃវិស័យកសិកម្ម និងបរិស្ថាន។
អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន លោក Phung Duc Tien។ រូបថត៖ Minh Long/VOV1 |
“ជាមួយនឹងសមិទ្ធិផលក្នុងវិស័យកសិកម្ម និងបរិស្ថាន ជាពិសេសរយៈពេល ៤០ ឆ្នាំនៃការបង្កើតថ្មី ពិព័រណ៍បង្ហាញពីយន្តការ គោលនយោបាយ និងទិសដៅសំខាន់ៗរបស់បក្ស និងច្បាប់ស្តីពីកសិកម្ម និងបរិស្ថាន។ ពិព័រណ៌ជាកន្លែងប្រមូលផ្តុំ និងបំភ្លឺសមិទ្ធិផលកសិកម្ម និងបរិស្ថាន នេះក៏ជាកម្លាំងចលករជំរុញឱ្យវិស័យកសិកម្ម និងបរិស្ថានមានការអភិវឌ្ឍន៍កាន់តែខ្លាំងឡើង ស្របតាមការអះអាងរបស់បក្សដែលថា កសិកម្មជាសសរស្តម្ភនៃសេដ្ឋកិច្ច ក៏ដូចជាការលើកតម្កើងផលប្រយោជន៍ជាតិ”។
ត្រូវបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ខែសីហា ដល់ថ្ងៃទី ៥ ខែកញ្ញា នៅវិមាន Kim Quy ឃុំ Dong Anh ទីក្រុងហាណូយ ការតាំងពិព័រណ៌ត្រូវបានរៀបចំឡើងតាមលំហូរអារម្មណ៍ “អតីតកាលដ៏រុងរឿង - បច្ចុប្បន្នមានការច្នៃប្រឌិត - អនាគតពោរពេញដោយការទម្លុះទម្លាយ” រួមផ្សំការតាំងបង្ហាញវត្ថុបុរាណរូបវន្ត និងការអនុវត្តបច្ចេកវិទ្យាទំនើប៕


