សន្និសីទសារព័ត៌មានដើម្បីឧទ្ទេសនាមការតាំងពិព័រណ៍អន្តរជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យាវារីវប្បកម្មវៀតណាមលើកទី១ - VINAFIS EXPO ២០២៦។ រូបថត៖ Huong Giang/VOV |
ដោយមានប្រធានបទ “ជនផលវៀតណាមឆ្ពោះទៅមុខ” នេះនឹងក្លាយជាពិព័រណ៍ដំបូងដែលគ្របដណ្តប់លើវិស័យអាហារសមុទ្រទាំងមូល ដោយប្រមូលផ្តុំស្តង់ទាំងក្នុងស្រុក និងបរទេសជាង ២០០ ដែលក្នុងនោះ ចំនួន ៤០% ជាសហគ្រាសអន្តរជាតិមកពីបណ្តាប្រទេសអាស៊ីដូចជា៖ ថៃ ជប៉ុន កូរ៉េខាងត្បូង ហ្វីលីពីន ...។ រួមជាមួយនោះមានសកម្មភាពលេចធ្លោជាច្រើនដូចជា៖ សន្និសីទវិទ្យាសាស្ត្រអន្តរជាតិ វេទិការជំនាញបង្គាវៀតណាម សិក្ខាសាលាបច្ចេកទេសកសិកម្មនិងសមុទ្រ…។ ថ្លែងមតិក្នុងសន្និសីទសារព័ត៌មានការតាំងពិព័រណ៌ដែលបានធ្វើឡើងនាថ្ងៃទី ១៣ តុលា នៅទីក្រុងហាណូយ លោក Tran Dinh Luan ប្រធាននាយកដ្ឋានជលផលនិងត្រួតពិនិត្យជលផល ក្រសួងកសិកម្ម និងបរិស្ថានបានឲ្យដឹងថា៖ “ក្នុងដំណាក់កាលកន្លងមក វិស័យជលផលទទួលបានសមិទ្ធិផលដ៏អស្ចារ្យជាច្រើន ជាមួយនឹងរបាយការណ៍នាំចេញដ៏ធំ ប៉ុន្តែមិនទាន់មានពិព័រណ៍ធំណាមួយទេ ដូចជាប្រទេសន័រវេសបានរៀបចំពិព័រណ៍ស្តីពីបច្ចេកវិទ្យាវារីវប្បកម្មដែលនាំមកនូវការរួបរួមប្រទេស Nordic អឺរ៉ុប និងស្ទើរតែពិភពលោកទាំងមូល ជាមួយនឹងសកម្មភាពក្រៅឆាកជាច្រើន ក៏ដូចជា ការផ្ទេរបច្ចេកវិទ្យារបស់អ្នកវិទ្យាសាស្ត្រនិងអ្នកស្រាវជ្រាវ។ ទីភ្នាក់ងារគ្រប់គ្រងឯកទេសរបស់វៀតណាមក៏សង្ឃឹមថា នឹងមានពិព័រណ៍បែបនេះ ដែលសក្តិសមសម្រាប់ជលផលរបស់វៀតណាម”៕

