ប្រធានរដ្ឋសភាសេណេហ្គាល់ លោក El Malick Ndiaye បានធ្វើជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចយ៉ាងឱឡារិកចំពោះប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន។ (រូបថត៖ VOV) |
នាថ្ងៃទី ២៣ កក្កដា (តាមម៉ោងក្នុងស្រុក) នៅទីស្នាក់ការរដ្ឋសភាសេណេហ្គាល់ក្នុងរដ្ឋធានី Dakar ប្រធានរដ្ឋសភាសេណេហ្គាល់ លោក El Malick Ndiaye បានធ្វើជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចយ៉ាងឱឡារិកចំពោះប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសេណេហ្គាល់។ បន្ទាប់ពីពិធីបដិសណ្ឋារកិច្ច ភាគីទាំងពីរបានជួបពិភាក្សាការងារ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ។
នេះគឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់មេដឹកនាំកំពូលវៀតណាម ទៅកាន់សេណេហ្គាល់ក្នុងរយៈពេលជិត ៦០ ឆ្នាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ (១៩៦៧-២០២៥)។ ដំណើរទស្សនកិច្ចនៅសេណេហ្គាល់របស់ប្រធានរដ្ឋសភាវៀតណាមមានសារសំខាន់ពិសេសក្នុងការពង្រឹងទំនុកចិត្តនយោបាយ ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាព បង្កើតកម្លាំងចលករសម្រាប់កិច្ចសហប្រតិបត្តិការពហុវិស័យរវាងវៀតណាម និងសេណេហ្គាល់ រួមទាំងកិច្ចសហប្រតិបត្តិការសភា ដែលបង្កើតក្របខ័ណ្ឌច្បាប់សម្រាប់រដ្ឋាភិបាល និងសហគ្រាសនៃប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការនាពេលខាងមុខ៕

