ប្រធានរដ្ឋ លោក លឿង គឿង និងអគ្គទេសាភិបាលអូស្ត្រាលី Sam Mostyn ឈរនៅលើវេទិកា។ ក្រុមតន្រ្តីយោធាលេងភ្លេងជាតិនៃប្រទេសទាំងពីរ(រូបថត៖ VOV) |
តបតាមការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក លឿង គឿងនិងភរិយា អគ្គទេសាភិបាលអូស្ត្រាលីលោកស្រី Sam Mostyn និងស្វាមីបានអញ្ជើញមកដល់ទីក្រុងហាណូយដោយចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែកញ្ញា។ នារសៀលថ្ងៃទី ១០ ខែកញ្ញា នៅទីក្រុងហាណូយ ប្រធានរដ្ឋ លោក លឿង គឿង និងភរិយា បានរៀបចំពិធីទទួលស្វាគមន៍អគ្គទេសាភិបាលអូស្ត្រាលី លោកស្រី Sam Mostyn និងស្វាមី ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម។
ក្នុងការប្រគុំតន្ត្រីស្វាគមន៍ លោកប្រធានរដ្ឋលឿង គឿង បានអញ្ជើញអគ្គទេសាភិបាលអូស្ត្រាលីឡើងទៅកាន់វេទិកាកិត្តិយស។ ក្រុមតន្រ្តីយោធាបានលេងភ្លេងជាតិនៃប្រទេសទាំងពីរ។ បន្ទាប់មក ថ្នាក់ដឹកនាំទាំងពីរបានណែនាំសមាជិកនៃគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរដែលចូលរួមក្នុងពិធីស្វាគមន៍។ បន្ទាប់ពីពិធីស្វាគមន៍ លោកប្រធានរដ្ឋលឿង គឿង និងអគ្គទេសាភិបាលអូស្ត្រាលីលោកស្រី Sam Mostyn បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរដំណើរការជំនួបពិភាក្សា៕

