លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ថ្លែងមតិក្នុងពិធីប្រកាស។ (រូបថត៖ VGP/Nhat Bac)
នាថ្ងៃទី ១២ កក្កដា កន្លងទៅ បណ្ដុំកេរ្តិ៍ដំណែលនិងរមណីយដ្ឋាន Yen Tu - Vinh Nghiem - Con Son, Kiep Bac ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ទទួល ស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោក។ នេះជាបណ្ដុំបេតិកភណ្ឌវប្បធម៌ពិភពលោក ទី១ និងជាបេតិកភណ្ឌអន្តរខេត្ត ទី២ ក្នុងចំណោមបេតិកភណ្ឌ ពិភពលោកទាំង៩ របស់វៀតណាម។ បណ្ដុំបេតិកភណ្ឌវប្បធម៍ពិភពលោក រួមមាន កេរ្តិ៍ដំណែលលេចធ្លោចំនួន ១២ នៅក្នុងភូមិសាស្ត្រមូលដ្ឋានចំនួន ៣ គឺខេត្ត Quang Ninh ទីក្រុង Hai Phong និងខេត្ត Bac Ninh។
ប្រតិភូចូលរួមកម្មវិធី។ (រូបថត៖ VGP/Nhat Bac)
ថ្លែងមតិក្នុងពិធីនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា៖ “ផ្សាភ្ជាប់សកម្មភាពអភិរក្ស និងលើកកំពស់តម្លៃបេតិកភណ្ឌពិភពលោក ក្នុង ទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយបេតិកភណ្ឌវប្បធម៌រូបី និងអរូបីផ្សេងទៀតក្នុងតំបន់។ សកម្មភាពទាំងនេះត្រូវតែឆ្ពោះទៅការឆ្លើយតបនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរ ភាពរបស់អង្គការយូណេស្កូ ហើយចាំបាច់ត្រូវអនុវត្តន៍ជាលក្ខណៈប្រព័ន្ធ ដោយមានការចូលរួម ពីអង្គភាពគ្រប់គ្រងពាក់ព័ន្ធជាច្រើន។ មិនត្រឹមតែឈប់នៅត្រឹមការផ្សាភ្ជាប់បេតិកភណ្ឌ ប៉ុណ្ណោះទេ ថែមទាំងផ្សព្វផ្សាយបេតិកភណ្ឌពិភពលោក ដើម្បីអភិវឌ្ឍន៍ផលិតផល ទេសចរណ៍ ដូច្នេះបេតិកភណ្ឌទាំងនោះ ក្រៅពីជីវិតប្រវត្តិសាស្ត្រដ៏ស្ងប់ស្ងាត់របស់វា ក៏អាចមានជីវិតសហសម័យដ៏រស់រវើកផងដែរ ហើយជាងនេះទៀតគឺរំលឹកយើងឱ្យត្រូវបំផុស និងពង្រីកប្រពៃណីវប្បធម៌ដ៏ល្អប្រសើររបស់ប្រជាជាតិ ក្នុងសកម្មភាពទេសចរណ៍ និងក្នុងជីវភាពជាក់ស្ដែងផងដែរ”។
ក្នុងពិធីនេះ លោក Jonathan Wallace Baker ប្រធានតំណាងអង្គការ UNESCO ប្រចាំនៅវៀតណាម បានសង្កត់ធ្ងន់ថា កេរ្តិ៍ដំណែល Yen Tu មានតម្លៃសកលពិសេស ព្រោះវាតំណាងឱ្យប្រទេសវៀតណាមទាំងខាងស្មារតី និងខាងអត្តសញ្ញាណជាតិ។ នេះគឺជាទីកំណើតនៃព្រះពុទ្ធសាសនានិកាយ Truc Lam ដែលតំណាងឱ្យការបង្កើត អត្តសញ្ញាណជាតិដោយការរួមបញ្ចូលព្រះពុទ្ធសាសនានិងតម្លៃវប្បធម៌ខាងវិញ្ញាណ៕