អនុប្រធានរដ្ឋសភា លោកស្រី Nguyen Thi Thanh ប្រគល់អំណោយដល់កុមារជួបការលំបាកនៅខេត្ត Thai Nguyen (រូបថត៖ daibieunhandan.vn) |
នាយប់ថ្ងៃទី ៤ ខែតុលា អនុប្រធានរដ្ឋសភា លោកស្រី Nguyen Thi Thanh បានចូលរួមពិធីបុណ្យសែនព្រះខែសម្រាប់ប្អូនកុមារ "ចង្កៀងបំភ្លឺក្តីសុបិន" ឆ្នាំ ២០២៥ ជាមួយយុវជន កុមារនិងប្រជាជនខេត្ត Thai Nguyen ជាង ១,៥០០ នាក់។ កម្មវិធីបានតភ្ជាប់ទៅទីតាំងចំនួនពីររបស់ខេត្ត Thai Nguyen និងតភ្ជាប់ជាមួយទីតាំងមួយចំនួនដូចជា Lao Cai, Ha Tinh, Gia Lai, Tay Ninh, An Giang, Lang Son, Son La, Ninh Binh, Ha Tinh, Da Nang, Dong Nai, Can Tho, Dien Bien, Ca Mau ...។ នៅទីតាំងខេត្ត Thai Nguyen ពិធីបុណ្យបានប្រព្រឹត្តទៅយ៉ាងរីករាយជាមួយនឹងបរិយាកាសនៃល្បែងប្រជាប្រិយនិងការសម្តែងសិល្បៈ។ ជាពិសេស គណៈកម្មាធិការរៀបចំបានប្រគល់អំណោយបុណ្យតេតរាប់រយកញ្ចប់ដល់កុមារមានស្ថានភាពលំបាក រួមចំណែកនាំមកនូវសេចក្តីរីករាយដល់ប្អូនៗ។
ពិធីបុណ្យតេតសំពះព្រះខែ ប្រគល់អំណោយដល់កុមារនៅឃុំភ្នំ Phuoc Chanh ទីក្រុង Da Nang (រូបថត៖ VOV) |
ក្នុងឱកាសពិធីបុណ្យសំពះព្រះខែ អង្គការនិងសមាគមជាច្រើននៅទីក្រុង Da Nang បានធ្វើសកម្មភាពសប្បាយៗដើម្បីទទួលស្វាគមន៍ពិធីបុណ្យសំពះព្រះខែ ផ្តល់អំណោយដល់កុមារក្រីក្រ កុមារពិការ និងកុមារមានស្ថានភាពលំបាក ជាពិសេសនៅឃុំព្រៃភ្នំ។ ក្នុងកម្មវិធី “រាត្រីពិធីបុណ្យព្រះច័ន្ទពេញបូណ៌មី” ដែលប្រារព្ធឡើងនៅឃុំភ្នំ Song Kon គណៈកម្មាធិការរៀបចំបានផ្តល់អំណោយចំនួន ៤០០ កញ្ចប់ ដល់កុមារជនជាតិភាគតិច Co Tu ដែលមានស្ថានភាពលំបាកជាពិសេស។ នៅឃុំភ្នំ Phuoc Chanh សម្ព័ន្ធយុវជនទីក្រុង Da Nang បានសម្របសម្រួលជាមួយសមាគមសប្បុរសធម៌ និងការពារសិទ្ធិកុមារទីក្រុង រៀបចំកម្មវិធី “ចង្កៀងបំភ្លឺសុបិន” ចែកអំណោយដល់កុមារជនជាតិភាគតិចដែលមានស្ថានភាពលំបាក។ ឆ្នាំនេះ ទីក្រុង Da Nang ក៏បានផ្តល់អំណោយចំនួន ៤.០០០ កញ្ចប់ដល់ប្អូនៗ កុមារមានស្ថានភាពលំបាក កុមារជាជនរងគ្រោះដោយសារជាតិគីមីពណ៌លឿងទុំ កុមារជាកូនកម្មករក្រីក្រ។
ពិធីបុណ្យព្រះច័ន្ទពេញបូណ៌មីនៅកោះ Truong Sa (រូបថត៖ VOV) |
ក្នុងបរិយាកាសបុណ្យតេតសំពះព្រះខែយ៉ាងសប្បាយរីករាយ នាថ្ងៃទី ៤ ខែតុលា នៅកោះ Truong Sa កោះ Song Tu Tay កោះ Sinh Ton និងកោះ Da Tay (ចំណុះតំបន់ពិសេស Truong Sa ខេត្ត Khanh Hoa) កម្មាភិបាល យុទ្ធជនកងពលតូចលេខ ១៤៦ កងទ័ពជើងទឹកភូមិភាគទី ៤ និងអាជ្ញាធរតំបន់ពិសេស Truong Sa បានរៀបចំពិធីបុណ្យ “រាត្រីពិធីបុណ្យព្រះច័ន្ទពេញបូណ៌មី” សម្រាប់កូនៗ”។ បរិយាកាសពិធីបុណ្យតេតសំពះព្រះខែនៅ Truong Sa មានភាពអ៊ូអរដោយរបាំម៉ុងសាយ និងការសម្តែងសិល្បៈរបស់កម្មាភិបាល យុទ្ធជន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សមកពីសាលារៀនក្នុងតំបន់ពិសេស។
កុមារក្រីក្រនិងសិស្សានុសិស្សនៅឃុំ Thanh An ទីក្រុងហូជីមិញសប្បាយរីករាយជាមួយនឹងអំណោយដ៏មានអត្ថន័យក្នុងឱកាសពិធីបុណ្យតេតសំពះព្រះខែ (រូបថត៖ VOV) |
នៅទីក្រុងហូជីមិញ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនទីក្រុងបានសម្របសម្រួលជាមួយបណ្តាតំបន់ឆ្នេរសមុទ្រ និងសប្បុរសជនរៀបចំកម្មវិធី “រាត្រីពិធីបុណ្យព្រះច័ន្ទពេញបូណ៌មី - ព្រំដែនសមុទ្រ” សម្រាប់កុមារនៅតំបន់ព្រំដែនសមុទ្រ។ កុមារទទួលបានអំណោយរួមមាន នំសែនព្រះខែ គោម ស្ករគ្រាប់ សម្ភារៈសិក្សា ...។ លោកវរសេនីយ៍ឯក Nguyen Van Tien អនុប្រធានស្នងការនយោបាយនៃកងទ័ពការពារព្រំដែនទីក្រុងបានឲ្យដឹងថា សកម្មភាពនេះសំដៅរួមចំណែកជួយឧបត្ថម្ភ និងថែទាំអាយុជីវិតរបស់យុវជន និងកុមារនៅតំបន់ព្រំដែនមាត់សមុទ្រ ទន្ទឹមនឹងនោះ លើកទឹកចិត្តដល់កុមារនិងសិសស្សានុសិស្សមានស្ថានភាពលំបាកទទួលបុណ្យតេតសំពះព្រះខែយ៉ាងសប្បាយរីករាយ៕




