សន្និសីទបានទាក់ទាញការយកចិត្តទុកដាក់ និងការចូលរួមរបស់អ្នកចែកចាយ អ្នកលក់រាយ និងអ្នកនាំចូលកសិផល ជលផល និងវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកជាច្រើននៅក្នុងប្រទេសចិន។ រូបថត៖ VOV/ប៉េកាំង

នេះជាលើកទីមួយហើយ ដែលព្រឹត្តិការណ៍មានទ្រង់ទ្រាយធំស្តីពីពាណិជ្ជកម្មនិងម៉ាក់សម្គាល់ភូមិសាស្ត្រ និងម៉ាកយីហោកសិ-ជលផលវៀតណាម ត្រូវបានរៀបចំឡើងដោយស្ថានទូតនិងការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំនៅទីក្រុងប៉េកាំង។ អញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះ មានតំណាងសហគ្រាសជាង ៤០ ក្នុងការចែកចាយ ការលក់រាយ អ្នកនាំចូលកសិផល ចំណីអាហារ និងវេទិកាពាណិជ្ជកម្មអេឡិចត្រូនិករបស់វៀតណាម និងចិន។

លោក Nong Duc Lai ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំនៅចិន។ រូបថត៖ VOV/ប៉េកាំង

ថ្លែងមតិក្នុងសន្និសីទ លោក Nong Duc Lai ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំនៅចិនបានឲ្យដឹងថា៖

“សកម្មភាពនេះគឺសំដៅធ្វើអាជីវកម្មនិងពង្រីកទីផ្សារទៅភាគខាងជើងប្រទេសចិនដែលពោពេញទៅដោយសក្តានុពល និងមានតម្រូវការខ្ពស់។ លើសពីនេះ គឺដើម្បីជួយដល់ប្រព័ន្ធលក់រាយ អ្នកនាំចូល និងអ្នកប្រើប្រាស់ចិនបានស្គាល់ម៉ាក់សម្គាល់ភូមិសាស្ត្រ និងម៉ាកយីហោរបស់វៀតណាម”

តំណាងភាគីចិនលោក Tang GongMan នាយកមជ្ឈមណ្ឌលស្រាវជ្រាវផលិតផលស្រស់សម្រាប់ប្រព័ន្ធលក់រាយបានឲ្យដឹងថា៖
តំណាងភាគីចិនលោក Tang GongMan។ រូបថត៖ VOV/ប៉េកាំង

មានអ្នកគ្រប់គ្រងការទិញចំនួន ៤ នាក់មកពី Pangdonglai បានមកទីនេះ ពួកគេយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសកម្មភាពនេះ។ ជាពិសេស មេដឹកនាំ Wumart បានរៀបចំការណាត់ជួបជាមួយអ្នកផ្គត់ផ្គង់ផ្លែឈើ និងគ្រឿងសមុទ្រវៀតណាម ដើម្បីពិភាក្សាអំពីការបញ្ជាទិញ។ ចំពោះផ្លែធុរេនវិញ កាលពីមុនប្រជាជនចិនស្គាល់ តែ ផ្លែធុរេនថៃប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះ ផ្លែធុរេនវៀតណាមបានដណ្ដើមចំណែកទីផ្សារដ៏ធំមួយ ដោយមានអត្រាកំណើនខ្លាំងណាស់”។

ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់ និងទីផ្សារនាំចេញនាំមុខគេរបស់វៀតណាម ជាពិសេសសម្រាប់មុខទំនិញកសិផល និងជលផល៕