រដ្ឋមន្ត្រីក្រសួងជនជាតិនិងសាសនាវៀតណាមលោក Dao Ngoc Dung ទទួលស្វាគមន៍ព្រះមហាក្សត្រប៊ូតាន Jigme Khesar Namgyel Wangchuck និងម្ចាស់ក្សត្រីនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai។ (រូបថត៖ TTXVN) |
វៀតណាមនិងប៊ូតានបានបង្កើតទំនាក់ទំនងការទូតនាថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០១២។ ប្រទេសទាំងពីរមានទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើរ។ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរតែងតែផ្លាស់ប្តូរសារទូរលេខក្នុងឱកាសព្រឹត្តិការណ៍នានា។ ប្រទេស ទាំងពីរមានសក្តានុពលលើវិស័យទេសចរណ៍ ជាពិសេសទេសចរណ៍ព្រះពុទ្ធសាសនា និងទេសចរណ៍ខាងវិញ្ញាណ។ ប្រទេសទាំងពីរក៏កំពុងឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការ លើវិស័យសាសនា ជាពិសេសព្រះពុទ្ធសាសនា ការអប់រំ និងការផ្លាស់ប្តូរធនធាន មនុស្ស។ ប៊ូតាន យកចិត្តទុកដាក់ចំពោះកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុង ការផ្លាស់ប្តូរគណៈប្រតិភូសិក្សា វប្បធម៌ និងជំរុញការផ្លាស់ប្តូររវាងប្រជាជនជាមួយ ប្រជាជននៅវេទិកាតំបន់ និងអន្តរជាតិ។ ប្រទេសទាំងពីរតែងតែសម្របសម្រួលគ្នា ទៅវិញទៅមកនៅវេទិកាពហុភាគីផងដែរ៕

