ចាក់បញ្ចាំងខ្សែភាពយន្តរឿង "ភ្លៀងក្រហម" នៅរសៀលថ្ងៃទី ១៤ ខែកញ្ញា សម្រាប់ជនរងគ្រោះដោយសារធាតុគីមីពូលពណ៌លឿងទុំ និងអតីតយុទ្ធជន។ រូបថត៖ VOV |
នារសៀលថ្ងៃទី ១៤ ខែកញ្ញា នៅទីក្រុងហូជីមិញ សហភាពអង្គការមិត្តភាពទីក្រុងហូជីមិញ បានសម្របសម្រួលជាមួយសមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីត នៅទីក្រុងហូជីមិញ បានរៀបចំការចាក់បញ្ចាំងខ្សែភាពយន្តរឿង “ភ្លៀងក្រហម” សម្រាប់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ និងអតីតយុទ្ធជន។ ខ្សែភាពយន្តនេះ បង្ហាញពីរូបភាពរបស់យុទ្ធជនវ័យក្មេង ភាគច្រើនជានិស្សិត និងសិស្ស ដែលស្ម័គ្រចិត្តចូលបម្រើកងទ័ព ជាមួយនឹងស្មារតីស្នេហាជាតិយ៉ាងសន្ធោសន្ធៅ។ អតីតយុទ្ធជន Nguyen Le Thanh ដែលធ្លាប់បានចូលរួមប្រយុទ្ធនៅសមរភូមិព្រំដែនភាគនិរតី បានស្រក់ទឹកភ្នែកនៅពេលមើលភាពយន្ត ដោយសារខ្សែភាពយន្តនេះបានរំលឹកដល់យុទ្ធមិត្តរបស់ខ្លួន៖ "តាមរយៈខ្សែភាពយន្ត ភ្លៀងក្រហម ខ្ញុំឃើញថា វាគួរឱ្យចាប់អារម្មណ៍ណាស់ ជាពិសេសគឺមនោសញ្ចេតនារវាងយុទ្ធមិត្ត។ យុទ្ធមិត្តរបស់ខ្ញុំនៅពេលនោះបានពលីជីវិតជាច្រើននាក់។ ខ្ញុំបានស្នាក់នៅក្នុងលេណដ្ឋានអស់រយៈពេល ២៥ ថ្ងៃនិងយប់ ដោយមិនងូតទឹក ស៊ូទ្រាំនឹងភ្លៀងនិងពន្លឺថ្ងៃ ចែកជូនបងប្អូននូវអាហារក្រៀម ដុំបាយលាយដីក្រហម...។ ឥឡូវរស់នៅក្នុងសន្តិភាព យើងទាំងអស់គ្នាត្រូវរួបរួមគ្នាដើម្បីកសាងប្រទេសជាតិឲ្យកាន់តែខ្លាំងមាំមួនថែមទៀត”៕

