លេខាគណៈកម្មាធិការមជ្ឈិមបក្ស និងជារដ្ឋមន្ត្រីស្តីទីក្រសួងការបរទេសវៀតណាមលោក Le Hoai Trung បានអញ្ជើញចូលរួមពិធីជប់លៀងអបអរសាទរខួបលើកទី ៧៦ ទិវាបង្កើត សាធារណរដ្ឋប្រជាមានិតចិន។ (រូបថត៖ VOV) |
រីឯខ្លួនវិញ ភារធារីស្ថានទូតចិនប្រចាំនៅវៀតណាម លោក Wang Qun បាន សង្កត់ធ្ងន់ថា ចិនចាត់ទុកទំនាក់ទំនងជាមួយវៀតណាមជាទិសដៅអាទិភាពជានិច្ច នៅក្នុងគោលនយោបាយការទូតអ្នកជិតខាង។ លោក Wang Qun បានបញ្ជាក់ថា ប្រទេសចិនត្រៀមខ្លួនជាស្រេចរួមជាមួយវៀតណាម អនុវត្តន៍ការយល់ដឹងរួមកម្រិត ខ្ពស់ ហើយប្រកាន់ខ្ជាប់នូវទិសដៅយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំកំពូលនៃបក្សទាំងពីរ និងប្រទេសទាំងពីរលើការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ៕

