ថ្លែងនៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់ស្តីពីគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលនៅខាងក្រៅសម័យប្រជុំលើកទី ៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក លោក Li Qiang បានសង្កត់ធ្ងន់ថា ប្រទេសចិនដើរតួជា "ប្រទេសកំពុងអភិវឌ្ឍន៍ដ៏ធំ និងមានការទទួលខុសត្រូវ"។

នាយករដ្ឋមន្ត្រីចិន លោក Li Qiang ។ រូបថត៖ REUTERS/Shubing Wang

នៅក្រោមបទបញ្ញត្តិ របស់អង្គការពាណិជ្ជកម្មពិភពលោក ប្រទេសកំពុងអភិវឌ្ឍន៍អាចទទួលបានអនុគ្រោះមួយចំនួន ដូចជារយៈពេលអនុវត្តន៍ការសន្យាយូរជាង និងវិធានការគាំទ្រដល់ការពង្រីកឱកាសពាណិជ្ជកម្ម។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសអភិវឌ្ឍន៍មួយចំនួន ដូចជាសហរដ្ឋអាមេរិក បានចាត់ទុកថា ប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោក មិនគួរស្ថិតក្នុងក្រុមនេះទៀតទេ។

នៅថ្ងៃដដែលនោះ នៅក្នុងសេចក្តីប្រកាសមួយដែលបានបង្ហោះនៅលើបណ្តាញសង្គម អគ្គនាយិការ WTO លោកស្រី Ngozi Okonjo-Iweala បានហៅនេះជាព័ត៌មានសំខាន់ សម្រាប់ដំណើរការកំណែទម្រង់ WTO ហើយបានចាត់ទុកថា សេចក្តីប្រកាសរបស់ចិនជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំ៕