ពីឆ្វេង៖ ម្ចាស់ក្សត្រី Camilla ព្រះមហាក្សត្រ Charles របស់ចក្រភពអង់គ្លេស ប្រធានាធិបតីអាមេរិកលោក Donald Trump និងលោកជំទាវ Melania Trump ថតរូបនៅឯពិធីលៀងសាយភោជន៍ថ្នាក់រដ្ឋ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីអាមេរិកនៅវិមាន Windsor។ (រូបថត៖ REUTERS/Phil Noble)
នេះជាកញ្ចប់វិនិយោគពាណិជ្ជកម្មដ៏ធំបំផុតតាំងពីមុនមក ចូលទៅក្នុងចក្រភពអង់គ្លេសដែលភ្ជាប់ទៅនឹងដំណើរទស្សនកិច្ចផ្លូវរដ្ឋមួយ។ ក្នុងចំណោមកញ្ចប់វិនិយោគ ធំៗ មានការសន្យារយៈពេលវែងក្នុងតម្លៃចំនួន ១០០ ពាន់លានផោន (ប្រហែល ១៣៦ ពាន់លានដុល្លារ) ពីក្រុមហ៊ុនភាគហ៊ុនឯកជន Blackstone និងការវិនិយោគ ៣,៩ ពាន់ លានផោន (ស្មើនឹង ៥,៣ ពាន់លានដុល្លារ) ពី Prologis ក្នុងវិស័យវិទ្យាសាស្ត្រជីវិតនិង វិស័យផលិតកម្មកម្រិតខ្ពស់។
រដ្ឋាភិបាលអង់គ្លេសបានសង្កត់ធ្ងន់ថា ការសន្យាវិនិយោគខាងលើនឹងបង្កើត ការងារថ្មីប្រហែល ៧៦០០ ព្រមទាំងបានប្រកាសថា ការទទួលស្វាគមន៍លោក ប្រធានាធិបតី Trump ពីរដងក្នុងរយៈពេលដ៏ខ្លី នឹងនាំមកនូវអត្ថប្រយោជន៍សេដ្ឋកិច្ចជាក់ស្តែង។
លើសពីនេះ ទីក្រុងឡុងដ៍ក៏បានប្រកាសអំពីគម្រោងវិនិយោគមួយចំនួននៅ សហរដ្ឋអាមេរិកផងដែរ រួមទាំងថវិកាប្រមាណ ៣០ ពាន់លានដុល្លារអាមេរិក សម្រាប់ សកម្មភាពស្រាវជ្រាវ និងអភិវឌ្ឍន៍របស់ក្រុមហ៊ុនឱសថ GSK៕