![]() |
សហរដ្ឋអាមេរិកនៅតែនាំមុខគេលើពិភពលោកដោយមានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣៣៨.៨៩៩ នាក់ បន្ទាប់មកគឺប្រទេសអេស៉្បាញមានចំនួន លើសពី ១៣៥.០០០ នាក់ រីឯប្រទេសអ៊ីតាលីមានអ្នកឆ្លងជិត ១២៩.០០០ នាក់ផងដែរ។
ទន្ទឹមនឹងនេះ ករណីឆ្លងជំងឺ Covid-19 នៅប្រទេសរុស្ស៊ី បានកើនឡើងដល់កម្រិតកំណត់ត្រាដោយមានអ្នកឆ្លងជំងឺជិត ១.០០០ ករណីក្នុងមួយថ្ងៃ នៅខេត្ត/ក្រុងចំនួន ៤៩ ទូទាំងប្រទេស។
នៅទ្វីបអាហ្វ្រិកវិញ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងរបស់អាហ្រ្វិក បានជូនដំណឹងថា អ្នកស្លាប់ដោយសារជម្ងឺ COVID-19 នៅទ្វីបនេះបានកើនឡើងដល់ ៤១៤ នាក់ ក្នុងនោះអ្នកឆ្លងបានកើនឡើងដល់ ៩.១៧៨ នាក់ ហើយករណីជាសះស្បើយមានចំនួន ៨១៣ នាក់ផងដែរ៕

