ត្រូវបានគេស្គាល់ថាជា "សំឡេងនៃតំបន់ហ្គាហ្សា" លោក Al-Sharif គឺជាអ្នកកាសែតជនជាតិប៉ាឡេស្ទីនដែលបំពេញការងារនៅទីភ្នាក់ងារសារព័ត៌មាន Al-Jazeera ដោយផ្តល់ការរាយការណ៍ប្រចាំថ្ងៃអំពីជម្លោះដែលអូសបន្លាយរយៈពេលជាង ២២ ខែមក។ Al-Jazeera បានហៅការវាយប្រហារនេះថា "ជាការប៉ុនប៉ងអស់សង្ឃឹមក្នុងការបំបិទសំឡេងដែលលាតត្រដាងការកាន់កាប់របស់អ៊ីស្រាអែល" ដោយពណ៌នាលោក Al-Sharif ថា ជាអ្នកកាសែតដ៏ក្លាហានបំផុតម្នាក់របស់ហ្គាហ្សា។

សមាគមអ្នកកាសែតអេហ្ស៊ីបក៏បានថ្កោលទោសយ៉ាងខ្លាំងចំពោះឧប្បត្តិហេតុនេះថាជា "ឧក្រិដ្ឋកម្ម" របស់អ៊ីស្រាអែលដោយនិយាយថា នេះជាផ្នែកមួយនៃ "ការប្រល័យពូជសាសន៍ប្រព័ន្ធផ្សព្វផ្សាយ" ប្រឆាំងនឹងអ្នកកាសែតនៅក្នុងរង្វង់។

អ៊ីស្រាអែលបានបញ្ជាក់ថា ខ្លួនបានកំណត់គោលដៅគឺលោក Al-Sharif ដែលខ្លួនបាននិយាយថាមានទំនាក់ទំនងជាមួយក្រុមហាម៉ាស។ អ៊ីស្រាអែលក៏បានហាមប្រាមអ្នកកាសែតអន្តរជាតិមិនឱ្យចូលទៅក្នុងហ្គាហ្សា លើកលែងតែការធ្វើដំណើរដែលត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងជាមួយកងទ័ព។

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាល ហ្គាហ្សាបាននិយាយថា អ្នកកាសែតចំនួន ២៣៨ នាក់ត្រូវបានសម្លាប់នៅក្នុងតំបន់ដីនេះ ក្នុងរយៈពេលជិតពីរឆ្នាំនៃជម្លោះ៕