ទីក្រុងហាណូយទទួលបានសេចក្ដីសម្រេចអំពីការបញ្ចប់ការកសាងជនបទថ្មី។ (រូបថត៖ nhandan.vn) |
“កម្មវិធីជនបទថ្មីបានក្លាយទៅជា "ឆន្ទៈរបស់បក្ស ទឹកចិត្តរបស់ប្រជាជន" យ៉ាង ពិតប្រាកដ ដោយបង្កើតការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅលើវិស័យសេដ្ឋកិច្ច សង្គម វប្បធម៌ បរិស្ថាន និងគុណភាពជីវភាពរបស់ប្រជាជន ព្រមទាំងចាក់គ្រឹះដ៏រឹងមាំសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មីនៃរដ្ឋធានីផងដែរ”។
អបអរសាទរចំពោះលទ្ធផលលេចធ្លោក្នុងការកសាងជនបទថ្មីនៃទីក្រុង ហាណូយ អនុប្រធានរដ្ឋសភា លោក Le Minh Hoan បានស្នើថា នាពេលខាងមុខ ទីក្រុងហាណូយចាំបាច់ត្រូវបន្តឆ្ពោះទៅរកគោលដៅខ្ពស់ជាងនេះទៅទៀត នោះគឺការ អភិវឌ្ឍកសិកម្មអេកូឡូស៊ី ជនបទទំនើប កសិករស៊ីវិល័យ អភិវឌ្ឍន៍ចលនាយ៉ាង ស៊ីជម្រៅ ប្រកបដោយនិរន្តរភាព និងពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ នៃរដ្ឋធានី។
ក្នុងពិធីនេះ មានការអនុញ្ញាតពីប្រធានរដ្ឋ អនុប្រធានរដ្ឋសភា លោក Le Minh Hoan បានប្រគល់គ្រឿងឥស្សរិយយសថ្នាក់ទី១ ជូនបក្ខភាគ អាជ្ញាធរ និងប្រជាជន ទីក្រុងហាណូយ៕

