ប្រតិភូចូលរួមសន្និសីទ។ រូបថត៖ Huy Nam/VOV |
ដោយអះអាងពីជោគជ័យនៃសកម្មភាពអបអរសាទរនាពេលកន្លងមក នេះ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Tran Sy Thanh បានគូសបញ្ជាក់ពីការ ឆ្លើយតបយ៉ាងខ្លាំងក្លាប្រកបដោយអារិយ្យធម៌ របស់ប្រជាពលរដ្ឋរាប់លាននាក់ក្នុងរដ្ឋធានី និងជនរួមជាតិទូទាំងប្រទេស ដែលបានចូលរួមដោយផ្ទាល់ក្នុងពិធីអបអរសាទរ ក្បួនដង្ហែ ព្យុហយាត្រាក្នុងបរិយាកាសប្រកបដោយរបៀបរៀបរយ និងស៊ីវិល័យ។ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Tran Sy Thanh បានឲ្យដឹងថា៖ “សកម្មភាពអបអរសាទរ ពិធីអបអរសាទរ ក្បួនដង្ហែ ព្យុហយាត្រាបានបញ្ជាក់ពីកម្លាំងនៃមហាសាមគ្គីជនជាតិទាំងមូល ផ្សព្វផ្សាយនូវស្មារតីស្នេហាជាតិ និងមោទនភាពជាតិ។ នេះជាលទ្ធផលនៃការចូលរួមប្រកបដោយការទទួលខុសត្រូវរបស់ប្រព័ន្ធនយោបាយទាំងមូលរបស់ទីក្រុង។ ទីក្រុងសូមកោតសរសើរ និងទទួលស្គាល់ដោយការគោរពចំពោះការខិតខំប្រឹងប្រែង និងការរួមចំណែកដ៏ធំធេងរបស់សមូហភាព និងបុគ្គលដែលបានរួមចំណែកដល់ភាពជោគជ័យរួមនេះ”។
ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Tran Sy Thanh (រូបថត៖ Huy Nam/VOV) |
ក្នុងឱកាសបុណ្យជាតិ ថ្ងៃទី២ ខែកញ្ញា ទីក្រុងហាណូយបានស្វាគមន៍ភ្ញៀវទេសចរណ៍ជាង២លាននាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិជាង ៨ ម៉ឺននាក់។ ក្នុងឱកាសនេះ សមូហភាព និងបុគ្គលជាច្រើនដែលមានស្នាដៃឆ្នើមក្នុងការរៀបចំពិធីអបអរសាទរខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា ប្រកបដោយជោគជ័យ ត្រូវបាននាយករដ្ឋមន្ត្រី គណៈកម្មាធិការបក្សក្រុង និងគណៈកម្មាធិការប្រជាជនទីក្រុង លើកតម្កើងនិងកោតសរសើរផងដែរ៕


