របាំផ្លិតរបស់ស្ត្រីជនជាតិចាម។ (រូបថត៖ Ngoc Anh/VOV5) |
ក្នុងឱកាសនេះ Khanh Hoa ក៏រៀបចំសកម្មភាពជាច្រើនដូចជា៖ សិក្ខាសាលាស្ដីពី “ការលើកកំពស់តម្លៃបេតិកភណ្ឌវប្បធម៌ចាមក្នុងការអភិវឌ្ឍទេសចរណ៍”; ការប្រកួត ប្រជែងជំនាញទេសចរណ៍សហគមន៍; សកម្មភាពកីឡា និងល្បែងប្រជាប្រិយរបស់ ជនជាតិចាម។ ល។ ទិវាបុណ្យនេះគឺសំដៅបង្កើនការផ្សព្វផ្សាយរូបភាពប្រទេសវៀតណាមដ៏សម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ ជាមួយនឹងឯកភាព និងភាពសុខដុមរមនារវាងបណ្ដា ជនជាតិ បង្ហាញពីការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋចំពោះការងារអភិរក្ស និង ផ្សព្វផ្សាយតម្លៃវប្បធម៌របស់ជនជាតិចាម។ ទន្ទឹមនឹងនោះ បង្កើនការយល់ដឹង និងស្មា រតីទទួលខុសត្រូវក្នុងការកសាង និងអភិវឌ្ឍវប្បធម៌ មនុស្សវៀតណាម ដើម្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយចីរភាពផងដែរ៕

