លោកវរសេនីយ៍ឯក Le Hoang Duong អនុប្រធាននាយកដ្ឋានកិច្ចការបរទេស ក្រសួងនគរបាលអញ្ជើញថ្លែងសុន្ទរកថាបើកនៅសិក្ខាសាលា និងពិព័រណ៍ (រូបថត៖ IOM)

ថ្លែងមតិនៅព្រឹត្តិការណ៍នេះ លោកវរសេនីយ៍ឯក Le Hoang Duong អនុប្រធាននាយកដ្ឋានកិច្ចការបរទេស ក្រសួងនគរបាលបានសង្កត់ធ្ងន់លើទស្សនៈខ្ជាប់ខ្ជួនរបស់វៀតណាមគឺ ការពារនិងធានាសិទ្ធិមនុស្ស ជាពិសេសស្ត្រីនិងកុមារ។ កម្មវិធីជាតិស្តីពីការទប់ស្កាត់និងប្រយុទ្ធប្រឆាំងការជួញដូរមនុស្សគ្រប់ដំណាក់កាល មានការចូលរួមពីប្រព័ន្ធនយោបាយទាំងមូល ក្រសួង មន្ទីរ សាខា និងប្រជាជនទាំងអស់; ក្នុងនោះការបង្ការជាកត្តាចម្បងជាកត្តាមូលដ្ឋានក្នុងការអនុវត្តគ្រប់ទិដ្ឋភាពការងារ។ គួរកត់ សម្គាល់ថា ច្បាប់ស្តីពីការទប់ស្កាត់និងប្រឆាំងការជួញដូរមនុស្សឆ្នាំ ២០២៤ ដែលចូលជាធរមានចាប់ពីថ្ងៃទី ១ ខែកក្កដា បានបំពេញបន្ថែមគោលការណ៍សំខាន់ៗ ស្របតាមសន្ធិសញ្ញាអន្តរជាតិដែលវៀតណាមជាសមាជិក។

គណៈប្រតិភូមកទស្សនាការតាំងពិពណ៌ក្រោមប្រធានបទ “តភ្ជាប់សកម្មភាព៖ មិនទុកនរណាម្នាក់ចោលក្នុងការងារបង្ការ និងប្រឆាំងការជួញដូរមនុស្ស” (រូបថត៖ IOM)

លោកស្រី Mitsue Pembroke ប្រធានស្តីទីបេសកកម្មនៃអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ប្រចាំនៅវៀតណាម បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការជំរុញការធ្វើចំណាកស្រុក ប្រកប ដោយសុវត្ថិភាព និងការបង្ការ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ជាពិសេសការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការធ្វើវិសោធនកម្មច្បាប់ស្តីពីការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការជួញដូរមនុស្សឆ្នាំ ២០២៤។ ច្បាប់ក៏បានបង្កលក្ខណៈងាយស្រួលសម្រាប់ការងារសម្របខ្លួសម្រាប់មុខសញ្ញាទាំងអស់ ពីពលរដ្ឋវៀតណាមជនបរទេសនៅវៀតណាម ជនគ្មានសញ្ជាត្តិនិងអនីតិជន៕