យោងតាម ECB អត្រាអតិផរណាបច្ចុប្បន្នគឺស្របតាមគោលដៅរយៈពេលមធ្យម ហើយយថាទស្សន៍តម្លៃទូទៅមិនមានការផ្លាស់ប្តូរច្រើនទេ។ ដូច្នេះហើយ ECB បានព្យាករណ៍អតិផរណានៅតំបន់ចាយប្រាក់អឺរ៉ូ ជាមធ្យម ២,១% ក្នុងឆ្នាំ ២០២៥ និង ១,៧% ក្នុងឆ្នាំ ២០២៦។
ECB ក៏បានបញ្ជាក់ថា យថាទស្សន៍កំណើនសេដ្ឋកិច្ចសម្រាប់តំបន់ចាយប្រាក់អឺរ៉ូនៅតែមានស្ថិរភាព មួយផ្នែកដោយសារការធូរស្រាលភាពតានតឹងពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប (EU) និងសហរដ្ឋអាមេរិក និងតម្រូវការ ប្រើប្រាស់កើនឡើង។ យោងតាមការព្យាករណ៍ថ្មីបំផុតរបស់ធនាគារ កំណើននៃតំបន់ចាយប្រាក់អឺរ៉ូនៅឆ្នាំ ២០២៥ នឹងឈានដល់ ១,២% កើនឡើងពីការព្យាករណ៍ ០,៩% កាលពីមុន។
យោងតាមមជ្ឈដ្ឋានអ្នកវិភាគ ការសម្រេចចិត្តនេះបានបង្ហាញថា ECB នៅតែរក្សាវិធីសាស្រ្តប្រុងប្រយ័ត្នចំពោះគោលនយោបាយអត្រាការប្រាក់ ហើយអត្រាការប្រាក់ទំនងជានឹងរក្សានៅកម្រិតបច្ចុប្បន្នក្នុងរយៈពេលដ៏យូរ៕
