លោកស្រី Kaja Kallas តំណាងជាន់ខ្ពស់សហភាពអឺរ៉ុប (EU) ទទួលបន្ទុកគោលនយោបាយកិច្ចការបរទេសនិងសន្តិសុខ។ (រូបថត៖ រ៉យទ័រ)
កញ្ចប់វិធានការនេះក៏រួមបញ្ចូលទាំងការដាក់ទណ្ឌកម្មសំដៅលើរដ្ឋមន្ត្រីអ៊ីស្រាអែលពីរនាក់ អ្នកតាំងទីលំនៅដោយហិង្សា និងសមាជិកនៃចលនាហាម៉ាសផង ដែរ។ យោងតាម លោកស្រី Kaja Kallas តំណាងជាន់ខ្ពស់សហភាពអឺរ៉ុប (EU) ទទួលបន្ទុកគោលនយោបាយកិច្ចការបរទេសនិងសន្តិសុខ គោលដៅនៃកាយវិកា ទាំងនេះពី EU គឺមិនមែនដើម្បីដាក់ទណ្ឌកម្មអ៊ីស្រាអែលទេ ប៉ុន្តែដើម្បីកែលម្អស្ថាន ភាពមនុស្សធម៌នៅតំបន់ហ្គាហ្សា។
លោកស្រី Kaja Kallas បានសង្កត់ធ្ងន់ថា ប្រទេស សមាជិកសហភាពអឺរ៉ុបទាំងអស់ បានយល់ស្របថា ស្ថានភាពនៅតំបន់ហ្គាហ្សាគឺមិន អាចព្រមទទួលបានឡើយ ហើយជម្លោះត្រូវតែបញ្ចប់។ ទោះជាយ៉ាងណាក៏ដោយ សំណើរបស់ EC មិនទាន់ទទួលបានការគាំទ្រ គ្រប់គ្រាន់ពីប្រទេសសមាជិក EU ដើម្បីត្រូវបានអនុម័តនៅឡើយ៕